Khmer Dictionary: លំអង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កណ្ដេង
( ន.នាមសព្ទ )
ឈ្មោះភមរជាតិមួយប្រភេទពួកម្រោម មានមេធំជាងម្រោមបន្តិច, មិនចេះទិច, ត្រឹបយកដមនិងលំអងផ្កាដូចម្រោម ធើ្វសំបុកនៅក្នុងរន្ធដំបូក មានជ័រពណ៌សឬលឿង រឹងដូចជ័រចុង ហៅថា ជ័រកណ្តេង (មានដោយស្រុក) ។
-
កេសរ
( ន.នាមសព្ទ )
[កែ-ស ]
លំអងផ្កា, កេសរផ្កា ។ សំណុំរោមវែងៗ ត្រង់កសត្វចតុប្បាទ មានសីហៈ ជាដើម ។
-
ត្បាល់
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ប្រើការខាងបុក, កិន, ជាន់, បក់ស្រូវជាដើម; ត្បាល់មានច្រើនប្រភេទ : ត្បាល់កិន មានមេ, គម្រប, តៅ, ធ្មេញ, ដៃ សម្រាប់កិនស្រូវជាដើម; ត្បាល់ជាន់ ឬ ត្បាល់ក្ដឿង ត្បាល់ដែលមានអង្រែជាប់នឹងដងសម្រាប់ជាន់បុកស្រូវជាដើម; ត្បាល់បុក ត្បាល់ដែលអ្នកបុកត្រូវកាន់អង្រែផ្ទាល់នឹងដៃបុកអ្វីៗ មានស្រូវ, អង្ករ, គ្រឿងសម្ល, ស្លាជាដើម; ត្បាល់បក់ ប្រដាប់មានតួ, ជើង, រហាត់, តៅ, ធ្វើដោយឈើ សម្រាប់ផាត់អង្កាម, សំដីស្រូវ ឬលំអងអង្ករ ដើម្បីសម្រាំងយកស្រូវឬអង្ករឲ្យស្អាត ។
-
រំចេក
( ន.នាមសព្ទ )
(លាំចើ្យក អ. ថ. លុ័មចៀក) ឈ្មោះប្រទាលធំ ឬរុក្ខជាតិមួយប្រភេទស្លឹកវែងៗ មានបន្លានៅហាមទាំងពីរខាង ដើមមានសាច់សាញជាសរសៃៗ មានឫសដុះសំយុងដូចជាពួរ ផ្កាចេញជាខ្ព មានដុំលំអងធំៗក្នុងស្រទាប់ ក្លិនក្រអូបឆ្អិត ស្លឹកប្រើការត្បាញកន្ទេល, សម្ពៀត ជាដើមបាន : កន្ទេលរំចេក, សម្ពៀតរំចេក ។
-
លម្អង
( ន.នាមសព្ទ )
ផង់ល្អិត, ធូលីល្អិតផង់ : លម្អងផ្កា, លំអងធូលី, លំអងឃ្មុំ ។
-
រេណុ
( ន.នាមសព្ទ )
[--នុ]
(រេណុ) លំអង, ល្អង; លម្អិត; ផង់; ធូលី; កេសរផ្កា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីហ្វូងកន្លង់ ហើយត្រាច់តម្រង់ បុប្ផារេណូ នៅជិតអាស្រម ឮសូរអ៊ូៗ ឥសីជាគ្រូ ចង្រ្កមទៅមក ។
-
ល្អង
( ន.នាមសព្ទ )
លំអងយ៉ាងល្អិត, ផង់ល្អិត : ឥតខ្លាចប៉ុនល្អង, ល្អងធូលី ។ ល្អងធូលីព្រះបាទ ពាក្យសម្រាប់និយាយក្រាបបង្គំទូលក្សត្រិយ៍ទ្រង់រាជ្យ ដោយបន្ទាបខ្លួនអ្នកនិយាយហាក់ដូចជាយកសីល : ទៅក្រាបក្រោមល្អងធូលីដែលជាប់នៅព្រះបាទ : សូមក្រាបបង្គំទូលក្រោមធូលីព្រះបាទនៃ... ។ ប្រើជាបុរិសសព្វនាមជាជំនួសព្រះនាមសម្តេចព្រះមហាឧបរាជ ឬសម្តេចព្រះឧបយុវរាជ ឬក៏សម្តេចព្រះមហាសង្ឃរាជជាដើមក៏បាន : ល្អងធូលីព្រះបាទទ្រង់ស្តេចទៅ ... ។
-
លំអង
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លម្អង ឬ លំអង) ។
Headley's Khmer-English Dictionary Full Text Search
-
លំអង
( n )
[lumʔɑɑŋ]
- detail »
powder, fine dust, pollen