Khmer Dictionary: លំអិត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ប្រពន្ធ
( ន.នាមសព្ទ )
[--ពន់ ]
(ធៀបនឹង សំ. ប្រ + ពន្ធ; បា. ប+ ពន្ធ “ជាប់ជំពាក់, ចំពាក់ឆ្វាក់; ដែលចងរឹតរួត; ចំណងចងឆ្វាក់រឹតរួត”) ស្ត្រីជាចំណងគូនឹងបុរស (ភរិយា) ។ យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យក កាព្យច្បាប់ស្រី ជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ដែលទ្រង់និពន្ធក្នុងឆ្នាំរកានព្វស័ក ព. ស. ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា យកមកចុះទុកជាព្រះកេរ្តិ៍ក្នុងវចនានុ-ក្រមខ្មែរនេះ ចំពោះតែត្រង់កាព្យថ្លែងអំពីប្រពន្ធមាន ៧ ប្រភេទ ល្អបួនអាក្រក់បី, មិនវែងណាស់ណាទេ, ដូចតទៅនេះគឺ មួយសោតព្រះពុទ្ធ ទេស្នាចំហុត ថារីភរិយា មានប្រាំពីរស្មោះ បួននោះចិត្តជា បីនោះមោហា ចិត្តខូចងាយដាយ៖ ឯប្រពន្ធជា ឯកឈ្មោះមាតា- ភរិយាដូចម្ដាយ ឈឺឆ្អាលកូនខ្លួន រែងស្ងួនមិនណាយ មិននឹករសាយ ចិត្តចាំអាណិត ។ កូនទុក្ខទោសម្ដេច ខ្សត់ក្រច្រើនតិច ខឹងខុសខូចចិត្ត ព្រាត់ប្រាស់យូរលង់ ពុំបង់បែកចិត្ត គង់ចាំចិត្តគិត ឈឺឆ្អាលកូនស្មោះ ។ ប្រពន្ធណាគាប់ ឈឺឆ្អាលប្ដីខ្ជាប់ ចិត្តចាំកាន់កោះ ដូចម្ដាយស្រឡាញ់ កូនពេញពីពោះ ហៅប្រពន្ធនោះ ថ្លៃឥតផ្ទឹមដល់ ។ ប្រពន្ធជាទ្វី ឈ្មោះហៅទាសី- ភរិយាដូចកល់ ខ្ញុំនឹងអម្ចាស់ ប្រើណាស់ខ្វាយខ្វល់ អាចមត់ទប់ទល់ ទម្ងន់បម្រើ ។ មិនមានទំនេរ ទោះម្ចាស់វាយជេរ អត់ឱនស័រពើ តាមតែបង្គាប់ ប្រញាប់ចង់ធ្វើ ចិត្តពុំសើវ៉ើ ចៀសវាងក្រោធា ។ ប្រពន្ធណាអត់ ឱនអង្គអំណត់ ខ្លាចប្ដីអាត្មា ដូចខ្ញុំនឹងម្ចាស់ ខ្លាចណាស់ធានា ប្រពន្ធនោះជា ប្រសើរសុខសូន្យ ។ ប្រពន្ធជាត្រី ឈ្មោះភគិនី- ភរិយាដូចប្អូន ស្រឡាញ់បងពិត លំអិតលំអូន ទទួលដំបូន- មានមាត់ពាក្យបង ។ ផ្ដាច់ផ្ដួលតែមួយ នឹងចងជាត្រួយ ចិត្តចាំបំណង ពំនាក់ពំនឹង ពាក់ពឹងប៉ុនប៉ង តែនឹងអង្គបង ឥតម៉ៃទីទៃ ។ ប្រពន្ធណាចូល នឹងប្ដីមួយមូល- ចិត្តជាប់អាល័យ ដូចប្អូននឹងបង ចាំចងអាស្រ័យ ប្រពន្ធនោះថ្លៃ មធ្យមពេកពិត ។ ប្រពន្ធចត្វា ឈ្មោះហៅសខា- ភរិយាដូចមិត្រ- សំឡាញ់ស្រឡាញ់ អស់អញពេកពិត ស្មើខ្លួនស្មើចិត្ត ស្ម័គ្រស្មោះចិន្ដា ។ បើមិត្រទៅបាត់ ស្ងប់ស្ងួតមុខមាត់ ទុក្ខទន់ទយា ឃើញមុខមកបាន ចិត្តក្សាន្តសោះសា ស្រស់ស្រួលភក្រ្ដា និរទុក្ខសោកសៅ ។ ប្រពន្ធណាចិត្ត ស្រឡាញ់ប្ដីពិត គ្មានក្នុងគ្មានក្រៅ ដូចមិត្រនិងមិត្រ ចងចិត្តជាប់នៅ ប្រពន្ធនោះហៅ ឧត្តមក្រមាន ។ សម្ដែងភរិយា ទាំងបួនសឹងជា ក្រស្រីធ្វើបាន បើស្រីណាគិត ផ្ចង់ចិត្តសន្ដាន ស្រឡាញ់ប្ដីប្រាណ ដូចធម៌ទេស្នា ។ លោកថាស្រីនោះ ឮកេរ្តិ៍ពីរោះ ទួទៅនានា បើអស់ជីវិត នៅឋិតសួគ៌ា ចៀសចាកចតុរា- បាយបាបទុក្ខភ័យ ។ ប្រពន្ធពុំជា ឈ្មោះវធកា- ភរិយាដូចនៃ សត្រូវចាំចង ទោសផងសព្វថ្ងៃ ប្រពន្ធចង្រៃ ប្ដីមានតែទុក្ខ បើប្ដីខុសចិត្ត វាគ្មានអាណិត ខេរខឹងច្រអុក ចាំចងទោសប្ដី ស្រដីកិកកុក ឲ្យមាត់ឲ្យមុខ វាសវាងវ្ហោះវ្ហើយ ។ សុខទុក្ខសាំទាំ វាមើលបំណាំ នៅស្ងៀមព្រងើយ ពុំជួយទុក្ខភ័យ ដោះដៃកន្ដើយ ស្លាប់ដោយរស់ដោយ គ្មានចិត្តមេត្រី ។ ចោរីភរិយា ប្រពន្ធពុំជា លបលួចទ្រព្យប្ដី គ្មានចិត្តករុណា មេត្តាប្រណី របស់ទ្រព្យអ្វី លក់ចាយអស់ធួន ។ អយ្យាភរិយា ប្រពន្ធពុំជា តម្កើងតែខ្លួន ចេះតែប្រើប្ដី ឥតបីមានស្ងួត ធ្វើឫកណាំនួន ទុកប្ដីដូចខ្ញុំ ។ ប្រពន្ធទាំងបី ធ្លាក់ទៅអវិចី រងទុក្ខដំណំ ក្នុងខ្ទះភ្លើងក្ដៅ យូរនៅក្រៀមក្រំ ព្រោះចិត្តខ្លួនធំ ជាងប្ដីអាត្មា ។ ឯប្រពន្ធបួន- មុខនោះគួរស្ងួន យកជាភរិយា នឹងកើតរបស់ កេរ្តិ៍យសសក្ដា ថ្កើងពូជពង្សា សោយសុខថេរឋិត ។ សំដែងបរិយាយ ភរិយាទាំងឡាយ ប្រាំពីរចរិត ទាំងជួទាំងជា ពណ៌នាពោលពិត ចែងចប់ពិនិត្យ តាមអត្ថគាថា ។៚ (អ្នកមានព្យាយាម, បើពេញចិត្តចំពោះព្រះរាជនិពន្ធនេះ, គួរទន្ទេញឲ្យចាំមាត់, ឬបង្គាប់កូនចៅតូចៗ ឲ្យទន្ទេញចាំស្ទាត់ ហើយឲ្យនាំគ្នាសូត្ររឿយៗ ដើម្បីរំលឹកគ្នាក្នុងគ្រួសារ ក៏ជាការប្រពៃណាស់) ។ មើលក្នុងពាក្យ ប្ដី ទៀតផង ។
-
លម្អន់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ លម្អិត ឬ លំអិត កិ. ថា : លម្អិតលម្អន់ ធ្វើឲ្យល្អិតល្អន់គឺធ្វើឲ្យល្អិតប៉ន់, ឲ្យល្អិតខ្ទេចខ្ទី ។ ព. ប្រ. ធ្វើឲ្យខ្ទេចខ្ទី; ឲ្យវិនាសអន្តរាយមិនឲ្យលូតលាស់ចម្រើនតទៅទៀត ។
-
លម្អិត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យល្អិត : លម្អិតឲ្យខ្ទេច ។ ព. ប្រ. ធ្វើឲ្យវិនាស, ឲ្យអស់អំណាច; ឲ្យផុតពូជ : លំអិតស្រុក; លំអិតឲ្យអស់កុំឲ្យសល់មួយ (ប្រើជា លំឥត ក៏បាន) ។
-
លំអិត
( កិ.កិរិយាសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លម្អិត ឬ លំអិត ១ កិ.) ។
-
លំអិត
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លម្អិត ឬ លំអិត ២ ន.) ។
-
លំអិតលំអូន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលរាប់រក ដោយទន់ភ្លន់, ថ្នាក់ថ្នម, ប្រើសម្ដីល្អិតល្អរកគ្នា : បងប្អូនគេល្អៗ ណាស់ សុទ្ធសឹងតែលំអិតលំអូនរកគ្នាគេជានិច្ច ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : បងៗប្អូនៗ លំអិតលំអូន ស្រស់ស្រាយរកគ្នា ពុំដែលមោះហ្មង ឆ្លើយឆ្លងតវ៉ា ទោះស្ដីទោះថា ទន់ផ្អែមជានិច្ច ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លំអុត, លំអុតលំអូន, លំអុតលំឱន និង លំឱន ទៀតផង) ។
-
ស្នានីយ
( គុ.គុនសព្ទ )
[--នី ឬ ន៉ី]
(នហានីយ) ដែលសម្រាប់ងូត, ដែលប្រើជាគ្រឿងងូត ។
- ស្នានីយពស្រ្ត ឬ
- --ព័ស្រ្ត (--យៈ--) ដូចគ្នានឹង
- ស្នានពស្រ្ត ឬ
- --ព័ស្រ្ត ។
- ស្នានីយភណ្ឌ ឬ
- --ភាណ្ឌ (--យៈ--) របស់សម្រាប់ប្រើការងូត, សម្រាប់ប្រើការដុះជម្រះកាយ (ដូចយ៉ាងលំអិតនិងសាប៊ូជាដើម) ។
- ស្នានីយវារី (--យៈ--; សំ. --វារិ) ទឹកសម្រាប់ងូត ។ល។
-
ស្បាត់
( ន.នាមសព្ទ )
លាជដែលបុកល្អិតសម្រាប់ព្រលាំងទ្រាបបាយជាដើមឬម្សៅស្រួយសម្រាប់ព្រលាំងនំក្រៀម : បុកលាជធ្វើស្បាត់, ស្បាត់ទ្រាបបាយ ។ កិ. ព្រលាំងទ្រាបបាយជាដើមដោយលំអិតលាជ, ច្របល់លំអិតលាជឬម្សៅស្រួយជាមួយនឹងស្ករ : យកលាជមកស្បាត់ទ្រាបបាយ ។
Headley's Khmer-English Dictionary Full Text Search
-
លំអិត
( v )
[lumʔət]
- detail »
to pulverize, crumble up, reduce to powder / fragments.
-
លំអិត
( n )
[lumʔət]
- detail »
powder, small particle(s), dust.
-
លំអិត
[lumʔət]
- detail »
adj to be detailed; to be careful, serious
-
លំអិត
( v )
[lumʔət]
- detail »
to devastate, destroy, exterminate, ruin
-
លំអិត
( adj )
[lumʔət]
- detail »
to be sociable, friendly.
Reference: លំអិតលំអូន -
លំអិត
( adv )
[lumʔət]
- detail »
sociably, in a friendly manner