Khmer Dictionary: វត្សរ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វត្ស
( ន.នាមសព្ទ )
[វ័ត]
កូនគោ; ឆ្នាំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្សរ៍ ផង) ។
-
វត្សរ៍
( ន.នាមសព្ទ )
[វ័ត ]
(សំវច្ឆរ; សំវត្សរ, ឬលុប សំ នៅត្រឹមតែ វត្សរ) ឆ្នាំ :
- បៀវត្សរ៍ ប្រាក់រង្វាន់ឆ្នាំ;
- សតវត្សរ៍ កាលកំណត់មួយជុំរយឆ្នាំ, មួយខួបរយឆ្នាំ;
- ដប់សតវត្សរ៍ ជាមួយពាន់ឆ្នាំ ។
-
សត
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[សៈតៈ ]
(ឝត) ចំនួនរយ, រយ (១០០) គុ. ច្រើន (ជា អនេកត្ថសំខ្យា) ។
- សតទិន ឬ
- សតពារ,
- សតវារៈ មួយរយថ្ងៃ:
- បុណ្យសតទិន បុណ្យមួយរយថ្ងៃ គឺបុណ្យដែលគេធ្វើឧទ្ទិសផលចំពោះបុគ្គលដែលទទួលមរណភាពទៅហើយ គ្រប់មួយរយថ្ងៃ (ហៅ បុណ្យ សតិមទិន ឬ បុណ្យសតិមពារ, សតិមវារៈ “បុណ្យគម្រប់មួយរយថ្ងៃ” ក៏បាន) ។
- សតបត្ត, --បត្រ ឬ --ប័ត្រ (--បាត់) ផ្កាដែលមានត្របកឬស្រទាប់ច្រើន; ជាឈ្មោះផ្កាឈូកមួយប្រភេទ មានត្របកច្រើនស្រទាប់, អ្នកស្រុកខ្លះហៅ ឈូកមួយរយស្រទាប់ ។
- សតបទី (--ប៉ៈ--) សត្វដែលមានជើងច្រើន, ក្អែប ។
- សតបទីជាតិ (--ប៉ៈទីជាត) ជាតិសត្វមានជើងច្រើន, សត្វពួកក្អែប (ហៅ សតបទីសត្ត ឬ --សត្វ ក៏បាន) ។
- សតប្បមាណ ឬ --ប្រមាណ (សៈត័ប-ប៉ៈ ឬ ប្រៈ-ម៉ាន) ចំនួនមួយរយ ។
- សតមូលី វល្លិមានមើមច្រើន, វល្លិសាមសិប ។
- សតរង្សី ឬ សតតេជះ អ្នកដែលមានរស្មីច្រើនឬមានតេជះច្រើន (ព្រះអាទិត្យ) ។
- សតវត្ស ឬ - សតវត្សរ៍ (--វ័ត) ឆ្នាំមួយរយ; កាលកំណត់មួយជុំរយឆ្នាំឬមួយខួបរយឆ្នាំ : គ្រិស្ដសករាជតាំងក្នុងខាងដើមសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ គឺតាំងឆ្នាំទី ១ ពីក្នុងកាលពុទ្ធសករាជ ៥៤៣ (ក្រោយពុទ្ធសករាជ ៥៤២ ឆ្នាំ); ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្ស និង វត្សរ៍ ផង ។
- សតាង្គ (សះតាង; បា. សតង្គ < សត + អង្គ; សំ. ឝតាង្គ < ឝត + អង្គ “ចំណែក”) ចំណែកមួយរយ ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!