Khmer Dictionary: វិចារណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពៀរ
( ន.នាមសព្ទ )
(វៃរ; វេរ) ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្តជាសត្រូវ : ចងពៀរ, ស្រាយពៀរ, មនុស្សមានពៀរ ។ រួចចាកពៀរ ព្រោះស្រាយពៀរ កាលបើបានជាចងពៀររួចទៅហើយ ដែលបានរួចរដោះចាកពៀរលែងមានតទៅទៀត ព្រោះស្រាយចំណងពៀរនោះឲ្យជ្រះស្រឡះចេញ បើមិនស្រាយចេញទេ ពៀរក៏ចេះតែមានតៗទៅទៀត (ព. ពុ.); ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ទីឃាវុកុមារ មានវិចារណ៍ចៀសពៀរបាន ទើបមានសុខក្សេមក្សាន្ត បានសោយរាជ្យគ្រងរដ្ឋពីរ ។ (រឿងទីឃាវុកុមារនិងព្រះបាទព្រហ្មទត្ត ក្នុងទីឃាវុកុមារជាតក ជាពុទ្ធភាសិត) ។
-
វិចារណ៍
( ន.នាមសព្ទ )
(វិចារណ) ការពិចារណា, ការរិះរេ, ការរំពឹងរកហេតុ, រកទំនង : អ្នកមានវិចារណ៍ច្រើនតែធ្វើការមិនឆ្គង ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: អ្នកប្រាជ្ញលោកថា ត្រូវមានវិចារណ៍ ក្នុងការផ្គូផ្គង គិតហើយសឹមធ្វើ ការសារពើផង ទើបសមបំណង ពុំដែលខុសខូច ។
-
សលាក
( ន.នាមសព្ទ )
[សៈល៉ា-កៈ ឬ សៈល៉ាក ]
(សលាកា; ឝលាកា) ស្លាក; ឆ្នោត ។
- សលាកបរិវត្តន៍ (--ប៉ៈរ៉ិវ័ត) ការផ្លាស់ឬប្តូរស្លាក; ការផ្លាស់ឬប្តូរឆ្នោត ។
- សលាកភត្ត (--កៈភ័ត) ភត្តដែលទាយកប្រគេនភិក្ខុសង្ឃតាមស្លាក ដែលខ្លួនចាប់ត្រូវត្រង់នាមរបស់លោក : ទាយកច្រើនប្រជុំគ្នា ធ្វើសលាកភត្តក្នុងរដូវដើមឆ្នាំ (ព. ពុ.) ។
- សលាកវិចារណ៍ (--កៈ--) ការចាប់ស្លាក; ការបោះឆ្នោត ។
- សលាកានុវត្តន៍ អនុវត្តន៍តាមឆ្នោត ។ល។
-
ហេរិក
( ន.នាមសព្ទ )
អ្នកស៊ើប, ចារបុរស; អ្នកសម្តែងសេចក្ដីស្និទ្ធស្នាលដើម្បី ស៊ើបយកការណ៍ពិត (បើស្រ្តីជា ហេរិកា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីពួកហេរិក មានយោបល់ញឹក សង្កេតហេតុការណ៍ គេប្រើការស៊ើប ដោយនូវវិចារណ៍ ច្រើនតែបានការ-ពិតពុំសូវឃ្វាង ។
-
ឧដ្ឋាន
( ន.នាមសព្ទ )
[អ៊ុត-ឋាន ឬ អ៊ុត-ឋាន៉ៈ]
(ឧដ្ឋាន; ឧត្ថាន ឬ ឧត្សាន) ការក្រោក; ការក្រោកពីដេក; សេចក្ដីព្យាយាមក្លៀវក្លា, សេចក្ដីខំប្រឹងពេញកម្លាំងសេចក្ដីក្រវើនក្រតើនធ្វើការដោយមិនខ្ជិលច្រអូស : មនុស្សមានឧដ្ឋានៈ តែងចួបប្រទះប្រយោជន៍ជាដរាបពុំដែលខាន ។ ព. សុ. អ្នកមានឧដ្ឋាន តែងបានទ្រព្យធន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧដ្ឋានគឺព្យាយាម មិនទីមទាមដោយក្តីខ្ជិល មិនក្រាញឲ្យរេចរិល អាចរំកិលបង្វិលការ ។ ជាគុណធម៌ថ្លៃ អ្នកឈ្លាសវៃមានវិចារណ៍ ពុំដែលមានថ្លោះការ ព្រោះដោយសារមានឧដ្ឋាន ។ អ. ថ. អ៊ុត-ឋាន៉ៈ, ដូចជា ឧដ្ឋានកាល ឬ--វេលា កាលឬវេលាដែលត្រូវក្រោក ។
- ឧដ្ឋានភាព ភាវៈនៃឧដ្ឋានៈ ។
- ឧដ្ឋានវន្ត (--វ័ន) អ្នកដែលមានឧដ្ឋានៈ (បើស្ត្រីជា ឧដ្ឋានវន្តី ឬ--វតី) ។
- ឧដ្ឋានសញ្ញា ការកំណត់វេលាដែលត្រូវភ្ញាក់ឬត្រូវក្រោកពីដេក : គួរធ្វើឧដ្ឋានសញ្ញារាល់ពេលដែលរៀបដេក ។
- ឧដ្ឋានសម្បទា ការបរិបូណ៌ដោយសេចក្ដីខំប្រឹងពេញកម្លាំង : ឧដ្ឋានសម្បទាជាជំនួយជួយឲ្យភ័ព្វព្រេងសំណាងចេញមុខឲ្យផល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្បទា ផង) ។
- ឧដ្ឋានសម័យ សម័យដែលត្រូវក្រោក; សម័យដែលត្រូវខំប្រឹងប្រែងធ្វើកិច្ចការដោយពេញកម្លាំង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រទះឧដ្ឋានសម័យ ត្រូវប្រឹងកែខៃឲ្យទាន់គេ កុំនៅទម្រន់ដោយធ្វេសទ្វេ គេភ្ញាក់ពីដេកយើងត្រូវភ្ញាក់ ។ គេផ្តើមកិច្ចការយើងត្រូវផ្តើម កុំអើតអើមត្រាតែខ្លួនធ្លាក់ ព្រយុងចំហុងផុងខូចល័ក្ខណ៍ រអាក់រអួលដួលសន្លប់ ។ល។
Headley's Khmer-English Dictionary Full Text Search
-
វិចារណ៍
- detail »
See:វិចារ