Khmer Dictionary: សង្រ្ឃាជ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សង្រ្គាជ
( ន.នាមសព្ទ )
[សង់គ្រាច ]
លោកចៅអធិការវត្ត : លោកសង្រ្គាជ, តាំងសង្រ្គាជ (ព. សា. យារក្លាយមកពីពាក្យ សង្ឃរាជ “ស្ដេចសង្ឃ”); ប្រហែលជាកាលពីព្រេងនាយ ហៅដោយប្រៀបធៀបទេ, លុះយូរៗមក ក៏ក្លាយជាពាក្យសាមញ្ញទៅ (?) ។
-
អធិការ
( ន.នាមសព្ទ )
[--អៈធិ--]
ការបំពេញកុសលដ៏ក្រៃលែង (មហាបរិច្ចាគ); អំណាច; សិទ្ធិ ឬសិទ្ធិភាព; ការគ្រប់គ្រង; ការបង្គាប់បញ្ជា, បញ្ជាការ; មុខការ; មុខក្រសួង; ទីធ្វើរាជការ; ភារៈ; ច្បាប់, ច្បាប់បញ្ញត្ត; ចំពូកសេចក្ដី; ដំណើរសេចក្ដី ។ អ្នកគ្រប់គ្រង; អ្នកត្រួតត្រា; អ្នកទទួលការខុសត្រូវ : អធិការសាលាបឋមសិក្សា, អធិការក្រុមនគរបាលជាតិ ។ល។ ខ្មែរច្រើនប្រើពាក្យនេះចំពោះការហៅបព្វជិតដែលបានទទួលសញ្ញាប័ត្រតាំងជាអធិបតីក្នុងវត្តមួយៗ : លោកអធិការ ឬ ចៅអធិការ (ព. សា. លោកមេវត្ត ឬ លោកសង្រ្ឃាជ, ព. បុ. ហៅ ចៅកូវ ថា ព្រះសង្ឃចៅកូវ) ។
- អធិការកម្ម ឬ
- --កិច្ច កិច្ចការរបស់អធិការ, ការពិនិត្យត្រួតត្រានៃអធិការ ។
- អធិការដ្ឋាន ទីចាត់ការរបស់អធិការ, ការិយាល័យនៃអធិការ ។
- អធិការមណ្ឌល មណ្ឌលនៃអធិការគឺនាទីតំបន់មានកំណត់ព្រំដែនដែលអធិការត្រូវពិនិត្យត្រួតត្រា ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!