Khmer Dictionary: សម្បូរណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បរិបូរណ៍
( ន.នាមសព្ទ )
[ប-រ៉ិបូ ]
(បរិបូរណ) ការគ្រប់គ្រាន់, ដំណើរពេញគ្រប់គ្រាន់, ពេញលេញ, សម្បូរណ៍ : បរិបូរណ៍ដោយប្រាជ្ញា ជាហេតុនាំឲ្យស្គាល់ការពិត ។
-
សម្បូរណ៍
( ន.នាមសព្ទ )
ការគ្រប់គ្រាន់, ការគ្រប់ក្រៃពេក, គរគោក, ពាសពេញ
-
សាលព្រឹក្ស
( ន.នាមសព្ទ )
[សាល៉ៈព្រឹក]
(សាល + វ្ឫក្ស; សាល + រុក្ខ) ឈ្មោះឈើមួយប្រភេទ មានស្លឹកវែងៗ ស្រួចៗ ជាឈើធំ មានផ្កាចេញទងពីតួដើម និងពីមែកធំៗ ផ្កាមូលៗធំៗ (មានសណ្ឋានស្រដៀងនឹងនាគម៉ុងសាយចិន) សម្បុរក្រហមលាយលឿង មានក្លិនក្រអូបឈ្ងប់ រីកហើយឆាប់រោយទៅវិញ ជ្រុះត្របកនិងកេសរមករោយរាយលើផែនដី ផ្លែមូលៗធំៗជាងផ្លែក្របៅ ក្នុងមួយឆ្នាំៗជ្រុះស្លឹកអស់រលីងច្រើនដងហើយលាស់ត្រួយខ្ចីភ្លាមៗ មិនបង្អង់យូរ ។ល។ ព្រះសិទ្ធត្ថសក្យមុនីគោតម ទ្រង់ប្រសូតទាំងទ្រង់បរិនិញ្វនផងដែរនៅក្រោមដើម សាលព្រឹក្ស នេះ (ខ្មែរធ្លាប់យល់មកថា ដើមរាំងភ្នំ ផ្ទុយពីការពិត)។ ឈើនេះមានឈ្មោះហៅបានបីយ៉ាងគឺហៅថា សាលព្រឹក្ស ក៏បាន, ហៅ អស្សកណ្ណព្រឹក្ស ក៏បាន, ហៅ សជ្ជព្រឹក្ស ក៏បាន ។ កាលពីក្នុងបុរាណសម័យ ឈើនេះមានតែឯប្រទេសឥណ្ឌា, សព្វថ្ងៃនេះមានសម្បូរណ៍ក្នុងប្រទេសកម្ពុជា ច្រើនតែក្នុងវត្តអារាមនៃភិក្ខុសង្ឃ, ជាឈើមានគ្រាប់ងាយបណ្ដុះងាយដាំតាមតែដីបែបណាក៏ដាំបានដែរ ។
-
ហិមវ័ត
( គុ.គុនសព្ទ )
[--មៈ--]
(ហិមវត៑; ហិមវត្តុ > ហិមវន្ត) ដែលមានទឹកសន្សើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហិមៈ ផង) ។ ន. ភ្នំហិមពាន្ត : ភ្នំហិមវ័ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហិមវ័ត-ហិមវ័ន្ត-និងហេមវា មានន័យដូចគ្នាតែមួយបែប ជាវេវចនៈសម្រាប់អែប អែបនែបលែបខាយជាជើងកាព្យ ។ ជួនប្រើជាពាក្យ ហេមពាន្ត ឲ្យមានសម្ផស្សស្រស់មិនសាប កវីប្រើតាមលំអានកាព្យ កំណាព្យសម្បូរណ៍សម្តីប្រើ ។ នាមទេវតាជាបិតានៃនាងឧមា; ព្រោះហេតុនេះបានជានាងឧមាមាននាមផ្សេងទៀតថា ហេមវតី ឬ ហៃមវតី “ធីតា ឬ បុត្រីនៃហិមវ័ត” (តាមលទ្ធិព្រាហ្មណ៍) ។
Headley's Khmer-English Dictionary Full Text Search
-
សម្បូរណ៍
- detail »
See:សម្បូរ