Khmer Dictionary: សិន្ធៅវ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សិន្ធវ
( គុ.គុនសព្ទ )
[សិន-ធៈវៈ ]
(សិន្ធវ; សៃន្ធវ អ. ថ. សែន-ធៈវៈ) ដែលជាប់ទាក់ទងដោយទន្លេ, ដោយសមុទ្រ, ដោយទន្លេសិន្ធុ; ដែលកើតក្នុងទន្លេ, ក្នុងសមុទ្រ, ក្នុងដែនសិន្ធវៈ ។ ឈ្មោះដែនឬប្រទេសនៅត្រើយខាងស្ដាំទន្លេសិន្ធុ ។ សេះសិន្ធព ។ ឈ្មោះអំបិលមួយប្រភេទ ដែលគេដងទឹកអណ្តូងប្រៃមករំងាស់ ឬអំបិលដែលកើតឯង (ខ្មែរច្រើនហៅ អំបិលសិន្ធៅវ៍) ។
-
សិន្ធៅវ៍
[សិន-ធ័វ ]
ពាក្យក្លាយមកពី សិន្ធវ ដែល អ. ថ. សិន្ធ័វ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិន្ធវ) ។
-
អំបិល
( ន.នាមសព្ទ )
វត្ថុរឹងស្រួយ មានរសប្រៃ, បុកឬកិនឲ្យខ្ទេចល្អិតម៉ដ្ឋបានដោយងាយ, អាចរលាយទៅជាទឹកបាន, សម្រាប់ប្រើជាគ្រឿងផ្សំយករសប្រៃ, មានឈ្មោះផ្សេងៗតាមសញ្ជាតិនិងបែបភាព : អំបិលដុំ, អំបិលស, អំបិលសិន្ធៅវ៍... ។
- ឥតអំបិល (ព. ប្រ.) ឥតអំណាច; បង់កម្លាំងទទេ, អសារឥតការ, ឥតប្រយោជន៍ : ធ្វើការឥតអំបិល, នឿយហត់ឥតអំបិល ។
Headley's Khmer-English Dictionary Full Text Search