Khmer Dictionary: សិរស៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មុទ្ធា
( ន.នាមសព្ទ )
[មុត-ធា ]
(មូធ៌ន៑) ក្បាល; (រ. ស.) : ព្រះមុទ្ធា (ព្រះសិរស៍) ។
-
មុទ្ធាភិសេក
( ន.នាមសព្ទ )
[មុត-ធាភិ សែក ]
(មុធ៌ន៑ + អភិឞេក) ការស្រោចទឹកលើមុទ្ធា គឺការស្រោចទឹកក្លស់ទឹកស័ង្ខលើព្រះសិរស៍នៃក្សត្រឲ្យពេញទីជាស្ដេចទ្រង់រាជ្យ : ទ្រង់បានមុទ្ធាភិសេកក្នុងឆ្នាំ... ។
-
មោលី
( ន.នាមសព្ទ )
(មោលិ; មៅលិ) ជុក, កំប៉ោយ; ផ្នួងសក់ : កាត់មោលី ។ ខ្មែរហៅកំពូលស្រួចដែលធ្វើរបរស្មីកួចមូលលើព្រះសិរស៍ព្រះពុទ្ធរូបថា មោលី ដែរ : ព្រះមោលី; សាងព្រះពុទ្ធរូបប្រាក់មោលីមាស ។
-
សិរ
( ន.នាមសព្ទ )
[សេ]
(ឝិរស៑) ក្បាល; (រ. ស.) : ព្រះសិរ ។
- រងព្រះសិរ ខ្នើយសម្រាប់ក្សត្រិយ៍កើយ ។ កំពូល, ចុងខ្ពស់, ចុងប៉ូច ។ ខ្មែរហៅសាច់ដែលដុះ (តាមសញ្ជាតិ) ជាពកឬជាបន្ទះលើក្បាលសត្វពួកខ្លះមានមាន់ជាដើមថា សិរ ដែរ : សិរមាន់ (សរសេរជា សេរ ក៏មាន; បុ. សរ. សិរស៍ ឬ សិរ្ស, សិរ្ស៍ ក៏មាន) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិរ៉ៈ, ដូចជា សិរកបាល (--កៈប៉ាល) អំបែងក្បាល, លលាដ៏ក្បាល ។
- សិរតាណ ឬ
- --ត្រាណ គ្រឿងការពារក្បាល គឺ ដួន, មួក ។
- សិរប័ដ ឬ - សិរោវេដ្ឋន៍ ឈ្នួតក្បាល ។
- សិរបីឌា ឬ
- --បីឡា (--ប៉ី--) ដំណើរឈឺក្បាល ។
- សិរប្រណាម, សិរសាប្រណិប័ត ឬ
- --ប្រណិប័តន៍ ការឱនក្បាលសំពះ, ការក្រាបថ្វាយបង្គំ, ការងក់ក្បាលគំនាប់ ។
- សិរសា ដោយត្បូង (ដោយក្បាល គឺឱនក្បាលគោរព) ។
- សិរោឃាត ឬ - សិរោប្រហារ (--រ៉ោ--) ការវាយឬសំពងក្បាល ។
- សិរោធរា (--រ៉ោធៈរា) សរីរាវយវៈដែលទ្រក្បាល (ក) ។
- សិរោមណី ឬ - សិរោរ័ត្ន ចូឡាមណី, ស្នៀតសក់ដាំពេជ្រ ។ល។
-
សិរស៍
[សេ]
ដូចគ្នានឹង សិរ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
Headley's Khmer-English Dictionary Full Text Search
-
សិរស៍
- detail »
See:សិរ