Khmer Dictionary: សួស្តិ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បព្វជិតនាម
( ន.នាមសព្ទ )
[ប័ប-ពៈ ជិតៈនាម ]
(បព្វជិត “អ្នកបួស” + នាម “ឈ្មោះ”) ឈ្មោះនៃអ្នកបួស, ឈ្មោះសម្រាប់អ្នកបួស (ដែលប្រើជាបាលី) គឺនាមដែលចុះលើសន្លឹកឆាយាសម្រាប់ភិក្ខុ ឬដែលចុះលើសន្លឹកសង្ឃដីកា សម្រាប់សាមណេរ សម្រាប់ហៅជាជំនួសនាមកាលដែលនៅជាគ្រហស្ថ, ដូចជានាមថា ខេមានន្ទោ, ខេមាភិរតោ, ចន្ទាភោ, ជោតញ្ញាណោ, ពុទ្ធរក្ខិតោ ជាដើម : ភិក្ខុសួស្តិ៍-សយ មានបព្វជិតនាមជា ព្រហ្មបណ្ឌិតោ; សាមណេរមាស-ម៉ុម មានបព្វជិតនាមជា សីលានន្ទោ ។ល។ តាមទម្លាប់ឬលំអានក្នុងវិន័យពុទ្ធសាសនា, កាលបើកុលបុត្តបានបួសជាសាមណេរឬបានឧបសម្បទាជាភិក្ខុរួចហើយ គេមិនហៅឈ្មោះដើមកាលដែលនៅជាគ្រហស្ថនោះទេ គេហៅចំពោះតែបព្វជិតនាមជានិច្ច ទោះសរសេរចុះក្នុងបញ្ជីឬក្នុងលិខិតផ្សេងៗ ជាផ្លូវការ ក៏គេប្រើចំពោះតែបព្វជិតនាមនោះឯង អ្នកផងគេស្គាល់តែនាមក្នុងផ្នួសថាជាឈ្មោះនៃភិក្ខុឬសាមណេរនោះៗប៉ុណ្ណោះ ។ (អ្នកឥណ្ឌា, លង្កា, ភូមា, មន, គេប្រតិបត្តិតាមបែបនេះជាដរាប) ។
-
សួស្តិ៍
( ន.នាមសព្ទ )
[សួស]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សួស្ដី) ពាក្យសម្រាប់ប្រើតាមប្រពៃណីក្នុងពិធីមង្គលការ នៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នា ជាទីបញ្ចប់កិច្ចមង្គលការ ជាពាក្យដែលអ្នករាំហូតដាវស្រែកសួរអ្នកទាំងអស់គ្នាក្នុងទីប្រជុំជនថា ជ័យហោង ? (មង្គលការនេះប្រកបដោយជោគជ័យហើយឬ ?), អ្នកចាស់ទុំឆ្លើយព្រមគ្នាថា ជ័យ!, អ្នករាំសួរទៀតថា សួស្តិ៍ហោង ? (មង្គលការនេះប្រកបដោយសិរីសួស្ដីហើយឬ ?), គេឆ្លើយថា សួស្តិ៍ !, អ្នករាំសួរបញ្ជាក់ទៀតថា យកអ្វីជាបន្ទាល់ ?, គេឆ្លើយថា យកហ៊ោ !, អ្នកទាំងអស់គ្នាក៏តាំងស្រែកហ៊ោក្រេវព្រមគ្នាឡើង... (មើលពាក្យ ជ័យ ផង) ។ ពាក្យផ្តើមក្នុងការសូត្រមន្តអាគមស្ដោះព្រួសជំងឺផ្សេងៗ : ឩមៈ ប្រសិទ្ធិសួស្តិ៍ ! ... ទើបគ្រូប្រើអញ... ។
-
សិទ្ធិ
( ន.នាមសព្ទ )
[សិត-ធិ ឬ សិត]
សេចក្ដីសម្រេច; សេចក្ដីសម្រេចផល ឬផលសម្រេច, ការសម្រេចប្រយោជន៍; ការដាច់ស្រេច; ការសមប្រកប, ការសមតាមបំណង; សេចក្ដីសុខ; សេចក្ដីសម្រើន; សេចក្ដីស័ក្ដិសិទ្ធិ; សេចក្ដីខ្លាំងពូកែ; សេចក្ដីសម្បូណ៌; សេចក្ដីសម្រេចតាមអំណាចច្បាប់; អំណាច, សេចក្ដីអង់អាច; មុខការដែលត្រូវសម្រេចលើខ្លួន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិទ្ធ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សិត-ធិ, ដូចជា សិទ្ធិករ ដែលធ្វើឲ្យសម្រេច, ដែលឲ្យសម្រេចផលប្រយោជន៍ ។
- សិទ្ធិការក (--រ៉ៈកៈ ឬ --រ៉ក់) អ្នកធ្វើឲ្យសម្រេចប្រយោជន៍ (បើស្ត្រីជា សិទ្ធិការិកា) ។
- សិទ្ធិការ្យ (--កា) ដំណើរធ្វើឲ្យសម្រេចប្រយោជន៍ ។ ខ្មែរបុរាណប្រើជាពាក្យផ្តើមក្នុងក្បួនតម្រា, ជាពាក្យអធិដ្ឋានប្រសិទ្ធីសូមឲ្យសម្រេចប្រយោជន៍បានតាមប្រាថ្នា : សិទ្ធិការ្យអាចារ្យចែងសម្ដែងអំពីថ្នាំរម្ងាប់រោគផ្សេងៗ ដូចមានសេចក្ដីទៅនេះ... ។
- សិទ្ធិក្សេត្រ ឬ
- --ភូមិ ទីកើតនៃសេចក្ដីសុខសេចក្ដីចម្រើន ។
- សិទ្ធិគុណ គុណដែលនាំឲ្យសម្រេចប្រយោជន៍ ។
- សិទ្ធិជ័យ ជម្នះដាច់ស្រេច ។
- សិទ្ធិជោគ ឫក្សពារពេលាល្អដែលអាចញ៉ាំងប្រយោជន៍ឲ្យសម្រេចតាមបំណង ។
- សិទ្ធិតេជ ឬ - --តេជះ តេជះនៃសិទ្ធិ ។
- សិទ្ធិទស្សី អ្នកដែលប្រមើលឃើញសេចក្ដីចម្រើនទៅខាងមុខ (បើស្ត្រីជា សិទ្ធិទស្សិនី) ។
- សិទ្ធិពល កម្លាំងនៃសេចក្ដីអង់អាច ។
- សិទ្ធិមគ្គ ឬ
- --មាគ៌ា ផ្លូវនៃសេចក្ដីចម្រើន ។
- សិទ្ធិមន្ត ឬ
- --មន្រ្ត មន្តស័ក្ដិសិទ្ធិ (ប្រើជា សិទ្ធមន្ត ឬ--មន្រ្ត ក៏បាន) ។ សិទ្ធិយោគ ការប្រើគ្រឿងស័ក្ដិសិទ្ធិ ។ សិទ្ធិស័ក្ដិ អំណាចនៃការសម្រេចប្រយោជន៍ ។
- សិទ្ធិសួស្តិ៍ (--សួស) សិទ្ធិនិងសួស្ដី; សួស្ដីនៃសិទ្ធិ ។ បុរាណ្យប្រើពាក្យនេះជា ការផ្តើមនៃមន្តអាគម, ដូចជាអាគមស្ដោះផ្លុំរម្ងាប់ពិសពស់ថា ឩមសិទ្ធិសួស្តិ៍ កុំឲ្យជ្រួសជ្រលួសទៅរកការឃ្វាង សុំឲ្យប្រកបដោយការរាងចាលចាញ់ អញស្ដោះផ្លុំទៅឲ្យត្រូវលើអាសិរពិសទ្រើសទ្រឹស្តិកំណាចចង្រៃ ឲ្យចាញ់តេជដៃនៃអញឯង ឲ្យប្រស្ដែងបាក់បបខ្លបខ្លាចអំណាចមន្តគាថា ចេស្ដាស័ក្ដិសិទ្ធិ ដូចទឹកអម្រឹតត្រជាក់ត្រជំ ឲ្យពិសចង្រៃឯងរលាយរសាយខ្ចាយបាត់សូន្យទៅឥឡូវនេះហោង... ។
- សិទ្ធីស្វរៈ (សំ. សិទ្ធីឝ្វរ < សិទ្ធិ + ឦឝ្វរ) អ្នកដែលជាធំក្នុងការធ្វើឲ្យសម្រេចប្រយោជន៍; សិវៈ (ព្រះឥសូរ) ។ល។
Headley's Khmer-English Dictionary Full Text Search
-
សួស្តិ៍
( n )
[suəh]
- detail »
prosperity.
-
សួស្តិ៍
( i )
[suəh]
- detail »
response to the question សួស្តិ៍ហោង ? which is posed by a sword dancer at the end of a Cambodian wedding ceremony; it means something like, `Hasn't it been a glorious ceremony?' សួស្តិ៍ is the affirmative answer