Khmer Dictionary: សេនីយ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បេក្ខជន
( ន.នាមសព្ទ )
[ប៉េក-ខៈជន់ ]
(បេក្ខ + ជន) ជនអ្នកសម្លឹង, អ្នកប៉ងប្រាថ្នា, អ្នកចង់បាននូវមុខតំណែង, មុខការងារ ឬឋានន្តរផ្សេងៗដូចជាអ្នកប្រឡងប្រជែងដណ្ដើមយកមុខតំណែងជាស្មៀន, ជាសិស្សចូលរៀនក្នុងសាលា ឬអ្នកសុំចុះឈ្មោះបោះឆ្នោតជាដើម : បេក្ខជនទាំងពីរភេទ អាចសុំចុះឈ្មោះចូលប្រឡងប្រជែងបាន; មានបេក្ខជនតែពីររូបទេ ដែលឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាក្នុងគ្រានេះ ។
- បេក្ខជនស្វៃរិន ន. (សំ. ស្វៃរិន៑; បា. សេរី)
- បេក្ខជនសេរី, បេក្ខជនដែលមានអំណាចចូលប្រឡងប្រជែងបាន គឺបេក្ខជនក្រៅ ពីសិស្សនៃគ្រឹះស្ថានសិក្សាជាផ្លូវការ ដែលបានទទួលអនុញ្ញាតឲ្យចូលប្រឡងបាន ។
- បេក្ខភាព ន. (បា.--ភាវ) ភាព, ឋានៈ, លក្ខណសម្បត្តិរបស់បេក្ខជន ។
- បេក្ខសមណៈ ន. (បា.) សមណៈដែលមានបំណងប្រឡងប្រជែងយកឋានៈជាសិស្សនៃសាលារៀនជាដើម ។
- បេក្ខសេនីយ៍ (--សេន៉ី) ន. ឋានន្តររបស់នាយទាហាន នៅក្រោមថ្នាក់អនុសេនីយ៍ត្រីមួយថ្នាក់ គឺនាយទាហានដែលប្រឡងជាប់លេខក្នុងសាលារៀនខាងយោធា ហើយត្រូវហាត់ហ្វឹកហ្វឺនធ្វើការឲ្យស្ទាត់មុននឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី ។ ហៅថា នាយចំណង់ ក៏បាន (បារ. Aspirant) ។
-
វរ
( គុ.គុនសព្ទ )
[ វ ]
(វរ) ប្រសើរ, ខ្ពស់ខ្ពស់, លើសលន់, ថ្លៃថ្លា; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសយក; ដែលគួរសូម,... ។ ន. ពរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ ផង) ។ ប្រើផ្សំនឹងសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា : វរគុណ គុណដ៏ប្រសើរ, គុណគាប់ ។
- វរចក្រ ចក្រដ៏ប្រសើរ ។
- វរជន ជនប្រសើរ ។
- វរជ័យ ជម្នះដ៏ប្រសើរ ។
- វរញ្ញូ អ្នកដឹងធម៌ដ៏ប្រសើរ (ព្រះពុទ្ធ) : ព្រះវរញ្ញូ ។
- វរតនូ ឬ - វរនារី ស្រ្តីល្អឆ្នើម ។
- វរទាន ការឲ្យពរ; ការឲ្យរង្វាន់ ។
- វរនាថ ពំនាក់ដ៏ប្រសើរ ។
- វរបិតា បិតាប្រសើរ (បិតាក្សត្រិយ៍) : ព្រះវរបិតា ។ វរបុរស បុរសប្រសើរ, ប្រុសថ្លៃ ។
- វរមន្រ្តី មន្រ្តីប្រសើរ; ខ្មែរប្រើជាថ្នាក់ឋានន្តរនៃមន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល, នៅត្រង់ចន្លោះថ្នាក់អនុមន្រ្តីនិងឧត្តមមន្រ្តី ។
- វរមាតា មាតាប្រសើរ (មាតាក្សត្រិយ៍) : ព្រះវរមាតា ។
- វរមិត្ត ឬ
- --មិត្រ មិត្រប្រសើរ ។
- វរយោសិត ស្រ្តីមានរូបល្អ, នាងឆើតឆោម, ស្រីថ្លៃ ។
- វររាជ ស្តេចប្រសើរ ។
- វរលញ្ឆករ ត្រាដ៏ប្រសើរ (ព្រះរាជមុទ្រា) : ព្រះវរលញ្ឆករ ។ វរលក្ខណ៍ លក្ខណៈដ៏ប្រសើរ; ដែលមានលក្ខណៈដ៏ប្រសើរ ។
- វរវង្ស វង្សដ៏ប្រសើរ; ដែលមានវង្សខ្ពង់ខ្ពស់ ។
- វរវណ្ណិនី ស្រ្តីមានសម្បុរល្អ, នាងឆើតឆោម ឬនាងឆោមឆាយ ។
- វរវៀងជ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វៀងជ័យ) ។
- វរសេនិយ ឬ - វរសេនីយ៍ (វៈរៈសេន៉ី) : វរសេនីយ៍ត្រី ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ បន្ទាប់ពីវរសេនីយ៍ទោ ។
- វរសេនីយ៍ទោ ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់នៅត្រង់ចន្លោះ វរសេនីយ៍ត្រីនិងវរសេនីយ៍ឯក ។
- វរសេនីយ៍ឯក ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់, ខ្ពស់ផុតក្នុងថ្នាក់វរសេនីយ៍ ។
- វរោកាស (< វរ + ឱកាស) ឱកាសប្រសើរ ។
- វរោត្តម (វៈរោត-ដំ; < វរ + ឧត្តម) ឧត្តមថ្លៃថ្លា, ប្រសើរខ្ពង់ខ្ពស់ ។ល។
-
សែន្យ
( ន.នាមសព្ទ )
[សែន]
(សៃន្យ សែន-យ៉ៈ; សេនិយ) មនុស្សក្នុងកងទ័ពជើងគោក; ទាហានឬកងទ័ពជើងគោក; ទាហានយាម (សេនីយ៍) : ស្ដេចត្រាស់ឲ្យមេកំណែន ប្រមូលពួកសែន្យ ឲ្យមកប្រជុំរួសរាន់ ។ សែន្យារាប់រយរាប់ពាន់ មូលមកណែនណាន់ ករកាន់អាវុធនានា ។
- សែន្យានុភាព (សំ. សៃន្យ + អានុភាវ) អានុភាពនៃសែន្យា ប្រើក្លាយជា ស្រែន្យ ដូច សែ្រន្យសង្រ្គាម, ស្រែន្យានុជិត ជាដើម ។
-
សេណី
( ន.នាមសព្ទ )
(សេណិ; ឝ្រណី) ពួក, កង, ក្រុម; ពួកមនុស្សមានជាតិស្មើគ្នាមានសិល្បៈប្រហែលៗគ្នា ។ ខ្មែរច្រើនប្រើសំដៅសេចក្ដីថា “អ្នកមានជាតិត្រកូលស្មើគ្នា មានចំណេះវិជ្ជាប្រហែលៗគ្នា មានយសស័ក្ដិស្មើៗគ្នា” ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : នៅក្នុងបុរី ដែលមានសេណី ជំនាញច្រើនក្រៃ មានសាមគ្គី ជាហេតុបច្ច័យ ញ៉ាំងរដ្ឋឲ្យថ្លៃ ចម្រើនសុខស្លាប់ ។ (គួរកុំច្រឡំ សេណី និង សេនិយ ឬ សេនីយ៍) ។
-
សេនា
( ន.នាមសព្ទ )
[--ន៉ា]
ពួកទាហាន, ពួកពល, រេហ៍ពល, កងទ័ព ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “មេកងទ័ព, មេកងសឹក, អ្នកត្រួតពល” ក៏មាន : សេនាទ័ពស្រួច, សេនាឆ្វេង, សេនាស្ដាំ, សេនាដៃឯក ។
- សេនាកម្ម (បា.; សំ. --កម៌ន៑) កិច្ចការឬបែបបទរបស់កងទ័ព ។
- សេនាង្គ (សំ. បា. < សេនា + អង្គ) អង្គ, ចំណែក នៃកងទ័ពជើងគោក ។ តាមរបៀបក្នុងបុរាណសម័យចាត់ជា ៤ ពួកគឺ ១-កងទ័ពដំរី (ហៅ ហត្ថានីក); ២-កងទ័ពសេះ (ហៅ អស្សានីក); ៣-កងទ័ពរថ ឬ រទេះ (ហៅ រថានីក); ៤-កងទ័ពថ្មើរជើង (ហៅ បត្តានីក); រួមទាំង ៤ ពួកនេះហៅ សេនាង្គ ឬ ចតុរង្គសេនា ឬ ក៏ហៅថា កងទ័ពមួយវាហិនី ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនីកលក្ខណៈ និង វាហិនី ផង) ។
- សេនាចរ ទាហានល្បាត ។
- សេនាធិការ (សំ. បា. < សេនា + អធិការ) អ្នកចាត់ការខាងកងទ័ព; អ្នកចាត់កងទ័ព (អង្គសេនានី ឬអង្គការធំរបស់យោធា ឋិតនៅក្រោមបង្គាប់នៃឧត្តមសេនីយ៍ ជាមេបញ្ជាការ សម្រាប់ទទួលភារៈចាត់ការឲ្យបានសម្រេចតាមសេចក្ដីបញ្ជា) ។
- សេនានិករ ពួកទ័ព, ប្រជុំកងទ័ព ។
- សេនានី មេទ័ពធំ, នាយទាហានជាន់ខ្ពស់ ។
- សេនានុព័ន្ធ សេនានីដែលចាត់ឲ្យទៅបំពេញកិច្ចការអមរាជការនានា ក្រៅពីរាជការសឹក ដូចជានាយទាហានជាន់ខ្ពស់ដែលនៅអមស្ថានទូតជាដើម ។
- សេនាបតី (--ប៉ៈដី; សំ. បា.--បតិ) ចៅហ្វាយសេនាគឺមហាមាត្យ; មន្រ្តីស័ក្ដិធំទីចតុស្ដម្ភ (ខ្មែរសម័យបុរាណហៅ ព្រះបាទអស់ជំនុំ)។
- សេនាបតីសភា មន្ទីរជាទីប្រជុំប្រឹក្សាការផែនដីសម្រាប់ពួកសេនាបតី។
- សេនាប្រណេត្រិ (--ណេត; សំ. --ប្រណេត្ឫ) មេទ័ពរង ។
- សេនាប្រមុខ មេទ័ពធំបំផុត, ស្ដេចសឹក ។
- សេនាព្យុហៈ ឬ - --ព្យូហ៍ ក្បួនទ័ព, របៀបកងទ័ព ។
- សេនាមុខ ទ័ពស្រួច ។
- សេនាយាត្រា ការចេញដើរនៃពួកទាហាន ។
- សេនាសន្និបាត ការភ្ជុំកងទ័ព ។ល។
-
សេនីយ៍
( ន.នាមសព្ទ )
[សេន៉ី]
(សេនិយ; សៃន្យ អ. ថ. សែន) មនុស្សក្នុងកងទ័ពជើងគោក; ទាហានឬកងទ័ពជើងគោក; ទាហានយាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សែន្យ ឬ សែន្យា ផង) ។ សរសេរជា សេនិយ ក៏បាន ។
-
ស្រែន្យ
( ន.នាមសព្ទ )
[ស្រែន]
ពាក្យប្រើក្លាយឃ្លាតមកពី សែន្យ ដែលក្លាយមកពី សំ. សៃន្យ “សេនីយ៍” គឺទាហានឬកងទ័ពជើងគោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សែន្យ>សែន្យ ឬ សែន្យា) ។ ខ្មែរប្រើពាក្យ ស្រែន្យ ជាឋានន្តរមន្រ្តី, ដូចជា ស្រែន្យសង្រ្គាម; ស្រែន្យធិបតី (ស្រែន្យាធិបតី < សៃន្យាធិបតិ); ស្រែន្យអនុជិត (សែន្យានុជិត < សៃន្យានុជិត) ជាដើម ។
-
អនុ
( និ.និបាតសព្ទ )
[អៈ-- ]
តាម; រឿយៗ, ញយៗ; រង, បន្ទាប់; តូច, បណ្តោយ; ក្រោយ, ខាងក្រោយ;... ។ សម្រាប់ប្រើជាបុព្វបទភ្ជាប់ពីខាងដើមសព្ទដទៃ តាមគួរដល់ការប្រកប, ដូចជា អនុករ ធ្វើតាម; អ្នកធ្វើតាម ។
- អនុកលា (--កៈល៉ា) ឬ អនុក្បៀស ចំណិតឬចម្រៀកបន្ទាប់ឬតូច, ក្បៀសបន្ទាប់, ក្បៀសមួយ (ឥតគូ) ។ ឈ្មោះរយៈមាត្រាវាស់មួយយ៉ាង ប្រមាណកន្លះក្បៀស គឺភាគមួយក្នុង ៨ នៃធ្នាប់មួយ : មួយភាគក្នុង ៤ នៃធ្នាប់មួយហៅ កលា ឬ ក្បៀស, មួយភាគក្នុង ៨ នៃធ្នាប់មួយ ហៅ អនុកលា ឬ អនុក្បៀស ។
- អនុការី អ្នកធ្វើការរង, --បន្ទាប់, អ្នកជាជំនួយការ; គិលានុបដ្ឋាក ជាជំនួយគ្រូពេទ្យក្នុងការវះកាត់ ។
- អនុកិរិយា ឬ --ក្រិយា ការធ្វើតាម, ការយកតម្រាប់ ។
- អនុកម្បចិត្ត (--ក័ម-ប៉ះ-) ចិត្តអនុគ្រោះ, ចិត្តអាណិតឬប្រណី ។
- អនុកូល សេចក្ដីទំនុកបម្រុង, អនុគ្រោះ; ករុណា; សេចក្ដីពេញចិត្ត; ការបណ្តោយតាម, ការព្រមតាម ។ ខ្មែរប្រើជា កិ. ក៏បាន “ទំនុកបម្រុង; បណ្តោយតាម, ព្រមតាម”: គួរអនុកូលខ្លះទៅ ! ។
- អនុក្រម (--ក្រំ) លំដាប់, របៀបតាមលំដាប់, លំដាប់មានរបៀប ។ ប្រើរៀងភ្ជាប់ត្រង់កណ្តាលឬត្រង់ខាងចុងសព្ទដទៃដូចជា ឋានានុក្រម លំដាប់ទី, លំដាប់មុខងារ; បទានុក្រម លំដាប់បទ; មាតិកានុក្រម លំដាប់មាតិកា; វចនានុ-ក្រម លំដាប់ពាក្យ; សទ្ទានុក្រម ឬ សញ្ទនុក្រម លំដាប់សព្ទ ។ អនុក្រឹត្យ ក្រឹត្យបន្ទាប់, ក្រឹត្យរង គឺសេចក្ដីសម្រេចរបស់រាជការដែលមានអំណាចថយតិចជាងក្រឹត្យ (បារ. Arrêté) ។
- អនុគណ (--គន់) ឬ --គណៈ គណៈបន្ទាប់, គណៈរង; គណៈតូច ។
- អនុគា-មិកនិធិ (--កៈ--) កំណប់ដែលរមែងទៅតាម (កំណប់បុណ្យ ឬកំណប់ព្រេងសំណាងល្អ) ។
- អនុគាមី អ្នកទៅតាម, អ្នកទៅជាមួយគ្នា (បើស្ត្រីជា អនុគាមិនី) ។
- អនុគ្គមនៈ ឬ - អនុគ្គមន៍ ការក្រោកជូន, ការតាមជូនដំណើរ :
- ធ្វើអនុគ្គមនៈ (ព. ផ្ទ. បច្ចុគ្គមនៈ ឬ បច្ចុគ្គមន៍ “ការក្រោកទទួល”) ។
- អនុគ្គមនាការ អាការនៃការក្រោកជូន : ធ្វើអនុគ្គមនាការ (ព. ផ្ទ. បច្ចុគ្គមនាការ "អាការនៃការក្រោកទទួល”) ។
- អនុគ្គហធម៌ ធម៌អនុគ្រោះ ។
- អនុគ្រោះ (សំ. អនុគ្រហ; បា. អនុគ្គហ) ការជួយទំនុកបម្រុង; ករុណា ។ ខ្មែរប្រើជា កិ. ក៏បាន “ទំនុកបម្រុង; អាណិត” ។
- អនុចរ ដើរតាម, ត្រាច់តាម; ប្រព្រឹត្តតាម ។ ប្រើជា ន. ក៏បាន “អ្នកចរតាម; អ្នកតាមបម្រើ; បរិវារ” ។
- អនុចារី (--រ៉ី) អ្នកដើរតាម; អ្នកប្រព្រឹត្តតាម (ស្ត្រីជា អនុចារិនី) ។
- អនុចិន្តា (--ចិន-ដា) ការគិតតាម; ការគិតហើយគិតទៀតរឿយៗ ។
- អនុជ (អៈន៉ុច) អ្នកកើតបន្ទាប់ឬអ្នកកើតក្រោយ (ប្អូន) ។ ខ្មែរប្រើជា រ. ស. : ព្រះអនុជ, សម្តេចព្រះអនុជ (ប្រើតាមទម្លាប់ បានទាំងក្សត្រា, ក្សត្រី; ប៉ុន្តេតាមបែបវេយ្យាករណ៍ បើក្សត្រីជា អនុជា) ។
- អនុជាតបុត្ត ឬ --បុត្រ (--ជាតៈ--) បុត្រដែលមានចរិយាធម៌ល្អតាមបែបបទរបស់មាតាបិតា (ស្ត្រីជា អនុជាតបុត្រី) ។
- អនុជិត អ្នកឈ្នះតាម; អ្នកឈ្នះរឿយៗ ។ ខ្មែរច្រើនប្រើជាឋានន្តរមន្រ្តី ដូចជា អនុជិតសេនា, ភក្តីអនុជិត, រាជានុជិត, សេនានុជិត ជាដើម ។
- អនុជីវិន ឬ - អនុជីវី អ្នកធ្វើការបម្រើ, អ្នករស់ដោយសារគេ (ស្ត្រីជា អនុជីវិនី) ។
- អនុញ្ញាត (អៈនុញញ៉ាត) កិ. យល់ព្រម, បើកឱកាសឲ្យ; ដែលបានយល់ព្រមហើយ : រដ្ឋាភិបាលបានអនុញ្ញាតឲ្យធ្វើការនោះហើយ ។ ប្រើជា ន. ផងក៏បាន : មានអនុញ្ញាតឲ្យធ្វើហើយ (គួរប្រយ័ត្ន កុំច្រឡំសរសេរជា អនុញ្ញាតិព្រោះគ្មានពាក្យនេះទេ) ។
- អនុតាបកម្ម (--ប៉ៈ--) អំពើដែលធ្វើរួចទៅហើយនាំឲ្យកើតក្ដៅក្រហាយចិត្តនឹកស្តាយក្រោយរឿយៗ; អំពើអាក្រក់ ។
- អនុត្ថេរ- ថេរៈបន្ទាប់, ថេរៈតូច (ព. ផ្ទ. មហាថេរ) ។
- អនុទយា (--នុ-ទៈ--) ករុណា, សេចក្ដីអាណិតតាម ។
- អនុទិន ថ្ងៃបន្ទាប់; ថ្ងៃរៀងៗគ្នា; រាល់ថ្ងៃ ។
- អនុទិស (បា. --ទិសា; សំ. --ទិឝ ឬ--ទិឝា) ទិសបន្ទាប់ទិសធំ, ទិសតូច : អាគ្នេយ៍, និរតី, ពាយ័ព្យ, ឦសាន ជាអនុទិស ។
- អនុទូត ទូតរង, ទូតតូច; បម្រើដែលចាត់ប្រើឲ្យទៅតាមស្ដាប់ការណ៍ ។ ភិក្ខុដែលសង្ឃសន្មតឲ្យទៅតាមស្ដាប់ពាក្យនៃភិក្ខុអ្នកទៅសូមឲ្យឧបាសកអត់ទោស (ព. វិ. ពុ.) ។
- អនុទោស ទោសតូច, ទោសបន្ទាប់បន្សំ ។
- អនុធម្មចារី អ្នកប្រព្រឹត្តតាមធម៌ (ស្ត្រីជា អនុធម្មចារិនី) ។
- អនុធម្មតា (--ធ័ម-មៈដា) ទម្លាប់ដែលត្រូវតែធ្វើ; ទម្លាប់ល្អ ។
- អនុនាយក (--យក់) នាយកបន្ទាប់; នាយករង (ស្ត្រីជា អនុនាយិកា) ។
- អនុនាសិក ឬ អនុនាសិកន្ត អក្សរដែលមានសូរសំឡេងចេញច្រើនតាមច្រមុះ ។
- អនុបទ បទបន្ទាប់ ។
- អនុបាល តាមរក្សា, បីបាច់រក្សា; អ្នកបីបាច់រក្សា ។
- អនុបុព្វីកថា ការថ្លែងរឿងតាមលំដាប់លំដោយ, ពាក្យពោលរៀបរៀងតាមលំដាប់រឿង, រឿងនិទានតំណាលតាមលំដាប់; ព. ពុ. មាន ៥ យ៉ាងគឺ ១-ទានកថា ការថ្លែងអំពីទាន; ២-សីលកថា ការថ្លែងអំពីសីល; ៣-សគ្គកថា ការថ្លែងអំពីសួគ៌; ៤-កាមាទីនវកថា ការថ្លែងអំពីទោសកាម; ៥-នេក្ខម្មានិសំសកថា ការថ្លែងអំពីអានិសង្សនៃការចេញចាកកាម (បព្វជ្ជា) ។
- អនុបស្សនា (--បុ័ស-សៈន៉ា) ការពិចារណាសង្កេតសង្ខារ; ប្រាជ្ញាពិចារណាការកើតស្លាប់; ការស្មឹងស្មាធិ៍រំពឹង ។
- អនុប្បញ្ញត្តិ បញ្ញត្តិបន្ទាប់អំពីបឋមប្បញ្ញត្តិមក ។
- អនុប្បទាន (--នុប-ប៉ៈ--) ឬ អនុប្រទាន ការប្រគល់អ្វីៗឲ្យ : ធ្វើអនុប្បទាន ។
- អនុប្រទេស ប្រទេសបន្ទាប់, ប្រទេសតូច; ប្រទេសជារណប ។
- អនុព័ន្ធ ការជាប់តាម; ដំណើរតាមប្រកិត ។
- អនុពុទ្ធ លោកអ្នកត្រាស់ដឹងតាមព្រះសព្វញ្ញុពុទ្ធ (ពុទ្ធសាវ័ក) ។
- អនុពោធ ការនឹកឃើញឬគិតឃើញជាខាងក្រោយ ។
- អនុភរិយា ភរិយាបន្ទាប់, ភរិយាតូច, ប្រពន្ធចុង ។
- អនុភាគ ភាគកន្លះ ឬកន្លះភាគ: រង្វាល់អនុភាគ, កន្តាំងអនុភាគ (កន្តាំងពីរមួយតៅ) ។
- អនុភាស ស្ដីប្រដៅ, ប្រៀនប្រដៅ ។
- អនុម័ត (--ម៉ាត់ ) យល់ព្រម, ព្រមតាម, យល់ឃើញជាមួយ; បង្គាប់; សន្មត ។
- អនុមតិ ឬ--ម័តិ ការយល់ព្រម, ការព្រមតាម, ការយល់ឃើញជាមួយ; ការបង្គាប់; សន្មតិ ។
- អនុមន្រ្តី មន្រ្តីបន្ទាប់, មន្រ្តីថ្នាក់រង ។ ខ្មែរសន្មតប្រើជាថ្នាក់ឋានន្តរនៃមន្រ្តីរដ្ឋបាលបន្ទាប់ពីវរមន្រ្តី : ទីអនុមន្រ្តី ។
- អនុមាន (--ម៉ាន) សេចក្ដីត្រិះរិះ; ការពិចារណា, ការគ្នេរគ្នាន់ “ការលៃលក; ការចូលចិត្តស៊ប់ ។ ខ្មែរប្រើជា កិ. ផងក៏បាន” “ត្រិះរិះ, ពិចារណា, គ្នេរគ្នាន់, លៃលក; ចូលចិត្តស៊ប់” ។
- អនុមោទនា (--មោទៈ--) សេចក្ដីត្រេកអរតាម, ការជួយត្រេកអរ, អំណរជាមួយ; វាចាសម្តែងសេចក្ដីត្រេកអរតាម : ធ្វើអនុមោទនា ។ ខ្មែរប្រើជាកិ. ផងក៏បាន “ត្រេកអរតាម, ជួយត្រេកអរ, ត្រេកអរជាមួយផង, ទទួលអំណរ” ។ អនុយ័ន្ត អ្នកតាមហែ, អ្នកហែហមៈ ពួកអនុយ័ន្ត ។
- អនុយាត្រា យាត្រាតាម ។
- អនុយោគ ពាក្យសួរ; ការសួរដណ្តឹង; ប្រស្នា (សំ. ប្រើជា អនុយោជន “អនុយោជន៍” ក៏បាន) ។
- អនុរក្ខ ឬ --រក្ស (--រ័ក) រក្សារឿយៗ, បីបាច់រក្សា, ថែទាំ ។ ន. ការរក្សារឿយៗ; ការរំពៃ, ការគយឃ្លាំមើល; ជនអ្នកថែទាំមើលការខុសត្រូវ, អ្នកគយគន់រំពៃ : អនុរក្សនៃពន្ធនាគារ, អនុរក្សនៃវិទ្យាល័យ ។
- អនុរក្តិ (--រ័ក) សេចក្ដីស្រឡាញ់ ។
- អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការរង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋលេខាធិការ ផង) ។
- អនុរដ្ឋលេខាធិការដ្ឋាន ទីស្ដីការឬមុខតំណែងរបស់អនុរដ្ឋលេខាធិការ ។ អនុរាគ សេចក្ដីស្រឡាញ់ស៊ប់ងប់ចិត្ត ។ អនុរាត្រី យប់បន្ទាប់; យប់រៀងៗគ្នា; រាល់យប់ ។
- អនុរាជ ឬ -រាជា ព្រះរាជារង, ព្រះរាជាបន្ទាប់; ព្រះរាជាតូច, ឧបរាជ ។
- អនុរូប ដែលសមគួរ, មានសភាពឬទំនងដ៏សមគួរ, ដែលគួរដល់ការ ។ ប្រើភ្ជាប់ពីខាងចុងសព្ទដទៃជា :
- កិច្ចានុរូប សមគួរដល់កិច្ច; ចិត្តានុរូប សមគួរដល់ចិត្ត ជាដើម ។
- អនុរោធ ការអនុគ្រោះ; ការយល់ព្រមតាម, អនុវត្តិ ។
- អនុលាប ការពោលផ្ទួនដដែលៗ, ការនិយាយច្រើនប៉ុន្តែច្រំដែល; អាមេណ្ឌិតវាទ ។
- អនុលោម (--ល៉ោម) តាមរោម គឺបណ្តោយ; បណ្តោយតាម, យល់ព្រមតាម, មិនទទឹងទាស់, មិនយល់ទាស់ : អនុលោមរកគ្នា; គួរអនុលោមខ្លះទៅ ! (ព. ផ្ទ. បដិលោម “ច្រាស; ទទឹងទាស់”) :
- សូត្រជាអនុលោម បដិលោម “សូត្របណ្តោយចុះហើយសូត្រច្រាសឡើងមកវិញ”; ឧបជ្ឈាយ៍ឬបព្វជ្ជាចារ្យ ប្រាប់បព្វជ្ជាបេក្ខៈអំពី តចបញ្ចកកម្មដ្ឋាន កម្មដ្ឋានមានស្បែកជាគម្រប់ប្រាំ គឺគ្រប់ប្រាំត្រឹមពាក្យថា តចោ “ស្បែក” ជា អនុលោម ថា កេសា “សក់ទាំងឡាយ”, លោមា “រោមទាំងឡាយ”, នខា “ក្រចកទាំងឡាយ” , ទន្តា “ធ្មេញទាំងឡាយ”, តចោ “ស្បែក”; រួចហើយប្រាប់ជា បដិលោម ថា តចោ, ទន្តា, នខា, លោមា, កេសា; ហើយពន្យល់ដោយសព្វគ្រប់ដើម្បីឲ្យបព្វជ្ជាបេក្ខៈយល់ថាជាបដិកូល “គួរខ្ពើម... ” រួចហើយទើបឲ្យបព្វជ្ជាបេក្ខៈស្លៀកដណ្តប់កាសាវព័ស្រ្ត (ព. វិ. ពុ.) ។ ពាក្យថា អនុលោម បដិលោម នេះទោះសូត្រឬនិយាយក៏ដោយ, អ្នកសូត្រឬអ្នកនិយាយ ក៏អាចប្រើបានតាមត្រូវការ ។
- អនុវង្ស ឬ --ពង្ស វង្សបន្ទាប់, វង្សតមក ។
- អនុវចនៈ ឬ អនុពាក្យ ពាក្យបណ្តោយតាមគ្នា, ពាក្យស្របគ្នា ។
- អនុវត្ត ប្រព្រឹត្តតាម, ធ្វើតាម; យល់ព្រមតាម; អនុលោម ។
- អនុវត្តន៍ ឬ--វត្តិ (--វ័ត) ការប្រព្រឹត្តតាម, ការធ្វើតាម, ការបណ្តោយតាម; អនុរោធ ។ អនុវាទ ការពោលទោស ។
- អនុវិច្ចការ (--វិចចៈកា) ការពិចារណារួចស្រេចទើបធ្វើ, ការគិតឃើញរួចស្រេចទើបធ្វើអ្វីៗ ។
- អនុវិច្ចការី អ្នកដែលមានគំនិតពិចារណាមុនរួចស្រេចទើបធ្វើអ្វីៗ, អ្នកមានគំនិតល្អិត (បើស្ត្រីជា --ការិនី) ។
- អនុសញ្ចរ ឬ - អនុសញ្ចរណ៍ សញ្ចរតាម, ការដើរស្រួលតាមលំដាប់ឥតរអាក់រអួល; ការត្រាច់ទៅមករឿយ ។
- អនុសញ្ញា កិច្ចព្រមព្រៀងឬល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក; សារលិខិតជាគ្រឿងកំជាប់នូវកិច្ចសន្យា : ប្រតិបត្តិតាមអនុសញ្ញា, គប្បីធ្វើអនុសញ្ញាមួយ ។
- អនុសន្ធិ ការផ្តើមសម្រួលដំណើរសេចក្ដី, ការផ្តើមសម្រួលជាមុនសិន ហើយទើបរាយដំណើរសេចក្ដីធំឬសេចក្ដីសំខាន់តទៅ; តំណសេចក្ដីតាមលំដាប់ ។
- អនុសភា សភាបន្ទាប់, សភារង ។
- អនុស័យ កិលេសដែលដេកនៅក្នុងសន្តាន... ។
- អនុសាសនៈ, --សាសន៍ --សាសនី ឬ --សិដ្ឋិ ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ ។
- អនុសេនានី នាយទាហានជាន់ទាបតាមលំដាប់ថ្នាក់ចាប់ពីអនុសេនីយ៍ត្រី ដល់អនុសេនីយ៍ឯក ។
- អនុសេនីយ៍ត្រី ឋានន្តរសក្តិនាយទាហានបន្ទាប់ពីអនុសេនីយ៍ទោ (សក្តិ១) ។
- អនុសេនីយ៍ទោ ឋានន្តរសក្តិនាយទាហានបន្ទាប់ពីអនុសេនីយ៍ឯក (សក្តិ២) ។
- អនុសេនីយ៍ឯក ឋានន្តរសក្តិនាយទាហានខ្ពស់ផុតក្នុងថ្នាក់អនុសេនានី, បន្ទាប់ពីវរសេនីយ៍ត្រី (សក្តិ៣) ។
- អនុសោក ការសោកស្តាយរឿយៗ, ការនឹកស្តាយមិនចេះភ្លេច ។
- អនុសំវច្ឆរៈ ឬ - អនុសំវត្សរ៍ (--ស័ងវ័ត) រាល់ឆ្នាំ, រៀងរាល់ឆ្នាំ; ប្រចាំឆ្នាំ; ផ្តាច់ឆ្នាំ :
- មហោស្រពអនុសំវត្សរ៍ មហោស្រពដែលមានក្នុងមួយឆ្នាំម្តងជាកំណត់ ។
- អនុសំវច្ឆរមហាសន្និបាត មហាសន្និបាតប្រចាំឆ្នាំ គឺក្នុងមួយឆ្នាំមានម្តង : អនុសំវច្ឆរមហាសន្និបាតទី ២៤ នៃមន្រ្តីសង្ឃសម្រាប់ ព. ស. ២៥១១ (រាប់តាំងពីទី១រៀងមកក្នុងកម្ពុជរដ្ឋ) ។
- អនុស្សតិ,
- អនុស្សរណៈ ឬ - អនុស្សរណ៍ ការរឭកតាមឬរឭកដល់, ការនឹករឭក, ការនឹកឃើញរឿយៗ ។
- អនុស្សតិកម្មដ្ឋាន កម្មដ្ឋានមានការនឹករំពឹងដល់ពុទ្ធគុណជាដើមជាអារម្មណ៍ (ព. ពុ.) ។ល។
-
ឧត្ដម
( គុ.គុនសព្ទ )
[អ៊ុត-ដំ]
ខ្ពស់, ខ្ពង់ខ្ពស់; កន្លង; ល្អ; ប្រសើរ; ថ្លៃថ្លា; បរិបូណ៌; សម្បូណ៌ : ថ្នាក់ឧត្ដម ថ្នាក់ខ្ពស់ ។
- ប្រសើរឧត្ដម ប្រសើរកន្លង ។
- ផលស្រូវ
- ឧត្ដម ផលស្រូវបរិបូណ៌ឬសម្បូណ៌ ។
- ពូជពង្សឧត្ដម ឬ - ពង្សពូជ-- ពូជពង្សខ្ពង់ខ្ពស់ ។
- ឧដុង្គឧត្ដម ឬ - ឧត្ដុង្គ-- ខ្ពង់ខ្ពស់លើសលែង ។ល។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុត-តៈម៉ៈ, ចួនថា អ៊ុត-ដំ-ម៉ៈ ឬ អ៊ុត-ដំ ក៏មានខ្លះ (តាមទម្លាប់ស្រួលមាត់), ដូចជា ឧត្ដមគតិ គតិឧត្ដម គឺដំណើរកើតល្អ; ចិត្តគំនិតខ្ពង់ខ្ពស់ អធ្យាស្រ័យដែលដុះដាលចេញមក ដើម្បីរិះរកសេចក្ដីសុខ-ចម្រើន, គោលបំណងចង់ឲ្យបានល្អប្រពៃ,... : មនុស្សមានឧត្ដមគតិ រមែងបានជាទីស្រឡាញ់នៃមហាជន ។
- ឧត្ដមគន្ធ ក្លិនប្រសើរ ។
- ឧត្ដមគោត្ត ឬ - --គោត្រ គោត្រខ្ពស់ ។
- ឧត្ដមគ្រឹហា ឬ - --គ្រឹះ ផ្ទះល្អ, មានតម្លៃ ។
- ឧត្ដមង្គ ឬ - ឧត្ដមាង្គ (--មុ័ង, --ម៉ង់ ឬ --ម៉ាង) ក្បាល, ត្បូង ។
- ឧត្ដមជាតិ ជាតិខ្ពស់ ។
- ឧត្ដមបុរិសៈ ឬ
- --បុរស បុរសខ្ពង់ខ្ពស់ ។ ព. វ. សំ. បា. បុរិសៈទី ៣ ត្រង់ ខ្ញុំ, អញ, យើង ។
- ឧត្ដមភាព ភាពឧត្ដម ។
- ឧត្ដមភូមិ ថ្នាក់ខ្ពស់, ជាន់ខ្ពស់ ។
- ឧត្ដមភេទ (បា. --វេស; សំ. --វេឝ) ភេទឧត្ដម ។ ព. ពុ. បព្វជិតភេទ ។
- ឧត្ដមមន្រ្តី (អ៊ុត-ដំ--) មន្រ្តីថ្នាក់ខ្ពស់; មន្រ្តីរដ្ឋបាលថ្នាក់ខ្ពស់ ។
- ឧត្ដមវង្ស ឬ - --ពង្ស វង្សខ្ពស់, ពូជខ្ពស់ ។
- ឧត្ដមវិជ្ជា ឬ
- --វិទ្យា វិជ្ជាជាន់ខ្ពស់ ។
- ឧត្ដមស័ក្តិ ស័ក្តិខ្ពស់ ។
- ឧត្ដមសេនានី មេទាហានជាន់ខ្ពស់ ចាប់តាំងពីថ្នាក់ឧត្ដមសេនីយ៍ត្រីទៅដល់សេនាប្រមុខ ។
- ឧត្ដមសេនីយ៍ ឋានន្តរមេទាហានជាន់ខ្ពស់ជាមេបញ្ជាការកងទ័ព ។
- ឧត្ដមសេនីយ៍ត្រី ឧត្ដមសេនីយ៍ដែលមានឋានន្តរសក្តិក្រោមឧត្ដមសេនីយ៍ទោ ។
- ឧត្ដមសេនីយ៍ទោ ឧត្ដមសេនីយ៍ជាចន្លោះឧត្ដមសេនីយ៍ត្រី និងឧត្ដមសេនីយ៍ឯក ។
- ឧត្ដមសេនីយ៍ឯក ឧត្ដមសេនីយ៍មានឋានន្តរសក្តិខ្ពស់ជាងឧត្ដមសេនីយ៍ទោនិងឧត្ដមសេនីយ៍ត្រី ។
- ឧត្ដមានុភាព អានុភាពខ្ពង់ខ្ពស់ឬខ្លាំងក្រៃ ។
- ឧត្ដមាភិសេក អភិសេកខ្ពង់ខ្ពស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមណុត្តមាភិសេក ផង) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧត្ដមៈ, ឧត្ដមា, ឧត្ដមោ, ឧត្តមំ (--មុ័ង) ក៏បាន ។
Headley's Khmer-English Dictionary Full Text Search
-
សេនីយ៍
( n )
[seenəy]
- detail »
infantry soldier; infantry unit
-
សេនីយ៍
( n )
[seenəy]
- detail »
sentinel, patrolling soldier