Khmer Dictionary: ស៊ីម៉ងត៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រួស
( ន.នាមសព្ទ )
ជាតិថ្មមួយយ៉ាង មានសាច់រឹង មានសណ្ឋានជាដុំតូចៗ មូលខ្លះ សំប៉ែតខ្លះ ច្រើនដុះកើតក្នុងទឹក ប្រើការលាយជាមួយខ្សាច់ និង ស៊ីម៉ងត៍ ធ្វើគ្រឹះស្ថានផ្សេងៗ ។
-
តុង
( ន.នាមសព្ទ )
ធុង ឬលូសម្រាប់ដាក់ផង់ស៊ីម៉ងត៍, ដាក់ដែកគោល, ដាក់ស្រាទំពាំងបាយជូរ ជាដើម : ស៊ីម៉ងត៍ ១ តុង ។
-
បេតុង
( ន.នាមសព្ទ )
(Beton Armé) ទព្វសម្ភារៈលាយគ្រួសអាចម៍ផ្កាយ ឬលាយបំណែកថ្មតូចៗ (ជាជំនួសក្រួសអាចម៍ផ្កាយ) និងខ្សាច់, ដែក, ស៊ីម៉ងត៍ ផ្សំគ្នាធ្វើជាអគារឬស្ពានជាដើម, ជារបស់ស្ថាពរ : សសរបេតុង, ផ្ទះបេតុងអារម៉េ, ស្ពានបេតុងអារម៉េ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស៊ីម៉ងត៍ ទៀតផង ។
-
ម៉ុង
( ន.នាមសព្ទ )
ផ្នូរសព គឺផ្នូរដែលបញ្ចុះសពចិនឬយួន ។
- មុខម៉ុង មុខផ្នូរ គឺរបៀបឥដ្ឋឬស៊ីម៉ងត៍, ថ្ម ដាក់ពីខាងមុខផ្នូរសពចិនឬយួន ។
-
សិលា
( ន.នាមសព្ទ )
[--ល៉ា ]
(ឝិលា) ថ្ម ។ សិលាគ្រឹះ ផ្ទះថ្ម; គុហាក្នុងភ្នំ ។
- សិលាង្គារ ឬ - សិលង្គារ (បា. សិលា + អង្គារ “ធ្យូង”) ថ្មដែលទៅជាធ្យូង (ធ្យូងថ្ម) ។
- សិលាចារឹក ឬ - សិលាលេខ អក្សរថ្ម ។
- សិលាចុណ្ណ (--ចុន) ផង់ថ្ម (ស៊ីម៉ងត៍) ។
- សិលាជតេល (--ជៈតែល) ប្រេងដែលមានប្រភពចេញពីក្នុងថ្ម (ដូចយ៉ាងប្រេងកាតជាដើម) ។
- សិលាធាតុ ធាតុថ្ម, ដី-សថ្ម ។
- សិលាបដ្ត ឬ--ប័ដ បន្ទះថ្ម, ផែនថ្ម ។
- សិលាប្រាសាទ ប្រាសាទថ្ម ។
- សិលាព័ណ៌ ឬ--វណ្ណ (--វ័ន) ព័ណ៌ថ្ម។
- សិលាព័រ្ស (--ព័រ) ភ្លៀងធ្លាក់ដុំថ្ម (ជាអព្ភូតហេតុដែលកើតមានព្រោះអំពើទុច្ចរិតដែលមានតំណាលក្នុងបុរាណសម័យ) ។
- សិលាភាព កំណើតថ្ម, កំណើតអំពីថ្ម; ភាពថ្ម, បែបដូចថ្ម :
- សសរសិលាភាព សសរស៊ីម៉ងត៍ ឬសសរដែលផាត់ថ្នាំដូចព័ណ៌ថ្ម ។
- សិលាម័យ (--ម៉ៃ) ដែលធ្វើដោយថ្ម, ដែលយកថ្មធ្វើ : របស់សិលាម័យ ។
- សិលាវេស្ម័ន ផ្ទះថ្ម; កំពែងថ្ម ។
- សិលាសនៈ (--សៈន៉ៈ; បា. សិលា + អាសន) អាសនៈថ្ម (យ៉ាងដូចកៅអីថ្មជាដើម) ។
- សិលាសស្រ្តា សស្រ្តាដែលធ្វើដោយថ្ម ។
- សិលាសារ ដែក ។
- សិលាស្ដម្ភ (ស្តំ, ជើង ដ) សសរថ្ម ។ល។
-
ស៊ីម៉ងត៍
( ន.នាមសព្ទ )
[--ម៉ង់ ]
(Ciment) កំបោរវិសេស កាលណាសើមឬទទឹកឆាប់រឹង មានអាការជាថ្មសាច់រឹង ។
- ស៊ីម៉ងត៍អារម៉េ (បារ. Ciment armé) បាយអលាយផ្សំដោយស៊ីម៉ងត៍, ខ្សាច់, ក្រួស, ដែក : ចាក់ស៊ីម៉ងត៍អារម៉េ (ហៅ បេតុង ឬ បេតុងអារម៉េ ក៏បាន; បារ. Béton ឬ Béton armé : ផ្ទះចាក់បេតុង ឬ ផ្ទះបេតុងអារម៉េ) ។
-
អាចម៍ក្រពើ
( ន.នាមសព្ទ )
[អាច់-- ]
ដែលក្តាំងសោះកក្រោះឥតជីជាតិ (ចំពោះតែដី) : ដីអាចម៍ក្រពើ ។ ដែលសោះអស់ជាតិដើម ហើយក្តាំងខះជាដុំៗ ផុយៗ (ចំពោះតែវត្ថុល្អិតផង់) : ស៊ីម៉ងត៍អាចម៍ក្រពើ ឬស៊ីម៉ងត៍ឡើងអាចម៍ក្រពើ (ស៊ីម៉ងត៍ដែលសោះប្រើការពុំកើត; ពាក្យក្រាបទូលក្សត្រិយ៍ថា --មូលក្រពើ) ។
-
ឥដ្ឋ
( ន.នាមសព្ទ )
[អិត]
(ឥដ្ឋកា; ឥឞ្តកា ឬ ឥឞ្ដិកា) ដីស្អិតដែលធ្វើជារាងសណ្ឋានផ្សេងៗ ហើយហាលថ្ងៃឲ្យស្ងួតរួចដុតឲ្យឆ្អិន សម្រាប់ប្រើការរៀបកជាផ្ទះលំនៅជាដើម : ផ្ទះឥដ្ឋ, កំពែងឥដ្ឋ; ឥដ្ឋកម្រាល ។ បន្ទះកម្រាលដែលធ្វើដោយស៊ីម៉ងត៍ ឬដោយដីមានចានជាដើម មានព័ណ៌ផ្សេងៗ ក្នុងសម័យបច្ចុប្បន្ននេះ ក៏ហៅ ឥដ្ឋ ដែរ : ឥដ្ឋព័ណ៌, ឥដ្ឋស, ឥដ្ឋខ្មៅ, ឥដ្ឋចាន ។
- ជាន់ឥដ្ឋ ជាន់ដីស្អិតក្នុងពុម្ពឲ្យកើតបានជាឥដ្ឋ ។
- បោះឥដ្ឋ បោះពុម្ពឥដ្ឋស៊ីម៉ងត៍ ។
- ដីឥដ្ឋ ដីស្អិតដែលប្រើការធ្វើឥដ្ឋកើត ។
- ឡឥដ្ឋ ឡសម្រាប់ដុតឥដ្ឋ ។ល។
Headley's Khmer-English Dictionary Full Text Search
-
ស៊ីម៉ងត៍
( n )
[siimɑŋ]
- detail »
cement