Khmer Dictionary: ស្វាគមន៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទុរាគមន៍
( ន.នាមសព្ទ )
[--គំ ]
(ទុស៑ + អាគមន > ទុរាគមន; ទុ + អាគមន > ទុរាគមន) ការមកដល់មិនស្រួល, ដំណើរមកដល់ប្រកបដោយទុក្ខលំបាក ។ ព. ផ្ទ. ស្វាគមន៍ ។
-
ស្វាគមន៍
( ន.នាមសព្ទ )
[--គំ ]
(< សុ + អាគមន) ដំណើរមកដល់ដោយប្រពៃ, ការមកដល់ដែលធ្វើឲ្យកើតសេចក្ដីរីករាយសប្បាយ; ការរៀបចំទទួលយ៉ាងអធិកអធម ដោយសោមនស្ស : ... បានទទួលស្វាគមន៍អំពីប្រជាពលរដ្ឋ; សម្ដែងស្វាគមន៍ចំពោះភ្ញៀវ ។
-
ស្រស់ស្រាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
រាក់ទាក់រួសរាយ, ទទាក់ទទួលដោយរីករាយ, ស្វាគមន៍យ៉ាងសស្រាក់សស្រាំ ។ ឧ. និយាយស្រស់ស្រាយរកគ្នា, សម្ដីស្រស់ស្រាយ, មុខស្រស់ស្រាយ ។
Headley's Khmer-English Dictionary Full Text Search
-
ស្វាគមន៍
( n )
[svaakum]
- detail »
welcome; welcoming; congratulations on a safe arrival