Khmer Dictionary: អភិនេស្ក្រម៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទំ
( កិ.កិរិយាសព្ទ )
ឋិតលើទ្រនំ : ក្អែកទំលើមែកអម្ពិល, ព្រាបទំរហង់លើដំបូលសាលា ។ ដែលចាប់ឈឺមិនស្រាកស្រាន្ត : រោគទំ ជំងឺទំ ។ ព. ប្រ. នៅជាមួយនឹងប្រពន្ធដែលស្ដុកស្ដម្ភ, ដែលមានអានុភាពខ្លាំងជាងខ្លួន : ខ្ញុំទំមិនជាប់ទេ (ព. សា.; មិនសូវប្រើ) ។ គុ. ដែលងំនៅមិនស្រាក : ទុក្ខទំ គឺទុក្ខដែលនៅទំជានិច្ច ។ ព. ប្រ. អង្គុយ, ចូលកាន់ទីអង្គុយ : ប្រើទំលែងខ្ពស់ គឺកុំអាលប្រញាប់អង្គុយលើទីខ្ពស់មុនគេអញ្ជើញ ។ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយ បណ្ដាំមេជី ។... (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។
-
អភិនេស្ក្រម៍
( ន.នាមសព្ទ )
[អៈភិនេស]
(អភិនិឞ្រ្កមក; អភិនិក្ខមក) អ្នកដែលលះទ្រព្យសម្បត្តិហើយចេញទៅប្រព្រឹត្តព្រហ្មចរិយធម៌ ឬអ្នកចេញបួស, បព្វជិត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្រ្កម៍ កុំទុកចិត្តអភិប្រាយ ប្រើទំលែងខ្ពស់ រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយ បណ្តាំមេជី (សាស្រ្តាច្បាប់រាជនេតិ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អភិនិស្រ្កមណ៍>អភិនិស្រ្កមណ៍ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!