Khmer Dictionary: អលង្ករណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អលង្កត
( គុ.គុនសព្ទ )
[អៈលុង់-កត់]
(អលំក្ឫត) ដែលធ្វើឲ្យសមរម្យ គឺដែលប្រដាប់តាក់តែងហើយ, ដែលប្រដាប់ឲ្យល្អ, ឲ្យសមរម្យ : ពួកស្ត្រីទេពអប្សរបវរកញ្ញាសឹងដ៏មានអាត្មាអលង្កតវិភូសិតស្អិតស្អាងដោយអលង្ការប្លែកៗពីគ្នា... ។
- គ្រឿងអលង្កត គ្រឿងតែងខ្លួន ។ ខ្មែរប្រើជា ន. ក៏មាន “គ្រឿងប្រដាប់សម្រាប់តាក់តែងខ្លួន” (ប្រើជាជំនួស អលង្ករណ៍ អលង្ការ; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អលង្រ្កឹត ក៏បាន) ។
-
អលង្ករណ៍
( ន.នាមសព្ទ )
[អៈលុង់-ក]
(អលង្ករណ; អលំ--) គ្រឿងប្រដាប់សម្រាប់តាក់តែងខ្លួន (មានចិញ្ចៀន, កង, ខ្សែដៃ, ខ្សែខ្លួន ជាដើម) : ព្រះមហាក្សត្រិយ៍ទ្រង់តែងព្រះអង្គដោយអលង្ករណ៍ដ៏បវរអន័គ្ឃ... (ប្រើពាក្យ អលង្ការ ក៏បាន) ។
-
អលង្ការ
( ន.នាមសព្ទ )
[អៈលុង់-កា]
(អលំ--) ដូចគ្នានឹង អលង្ករណ៍ ដែរ ។
- វចនាលង្ការ (មើលក្នុងពាក្យ វចន ឬ វចនៈ) ។
-
អាភរណៈ
( ន.នាមសព្ទ )
[--ភៈរៈណៈ ]
(អាភរណ) គ្រឿងប្រដាប់កាយ, អលង្ករណ៍, អលង្ការ : ស្អិតស្អាងរាងកាយដោយអាភរណៈដ៏រុងរឿង ។ ខ្មែរប្រើតាមសម័យនិយមហៅគ្រឿងឥស្សរិយយស ឬគ្រឿងតម្កើងកិត្តិយស (មេដាយ) ថា អាភរណៈ ដែរ : អាភរណៈអស្សឫទ្ធិ, អាភរណៈសេនា; មុនីសារាភរណៈ ឬ មុនីសារាភរណ៍ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អម្ពរស្អាតស្អំ មានអាភរណ៍ផ្សំ ថែមផងរូបប្រាណ សមនឹងយសស័ក្តិ អន័គ្ឃថ្កើនថ្កាន អ្នកផងរាប់អាន បានពេញមុខមាត់ ។
Headley's Khmer-English Dictionary Full Text Search
-
អលង្ករណ៍
( n )
[ʔaʔlaŋkɑɑ]
- detail »
decoration, ornament, jewelry; regalia
-
អលង្ការ
- detail »
See:អលង្ករណ៍