Khmer Dictionary: អាវ៉ូកាត៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្មាក្ដី
( ន.នាមសព្ទ )
[ជើង ដ ]
អ្នកកាន់ក្តី (បារ. អាវ៉ូកាត៍ Avocat) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីអ្នកស្មាក្តី ប្រយ័ត្នកុំបីកាន់ក្តីខុសច្បាប់ ដ្បិតធ្លាប់មានរឿង ពីព្រេងមកស្រាប់ កាន់ក្តីខុសច្បាប់ បានបាបក្រាស់ក្រៃ ។ ច្បាប់ដ៏បវរ ប្រាប់យុត្តិធម៌ ត្រឹមត្រូវប្រពៃ អ្នកកាន់ក្តីគេ កុំកែបំភ្លៃ ឲ្យហួសវិស័យ នៃមាត្រាច្បាប់ ។
-
អាវ៉ូកាចេរ
( ន.នាមសព្ទ )
(Avocatier) ឈ្មោះឈើជាដំណាំមួយប្រភេទ មានដើមធំស្លឹកមានទ្រង់ទ្រាយស្រដៀងនឹងស្លឹកសាលព្រឹក្ស ប៉ុន្តែស្តើងទន់, ផ្លែវាហៅ អាវ៉ូកាត៍ (បារ. Avocat), ផ្លែមានសណ្ឋានទ្រវែង មានទំហំប៉ុនផ្លែព្នៅខ្នាតជំទើរខ្លះ ប៉ុនផ្លែត្រឡាចស្រូវ គឺត្រឡាចខ្នាតតូចខ្លះ ខាងលើតូច ខាងក្រោមធំ, ផ្លែទុំមានសាច់ទន់ជ្រាយ ស្រដៀងនឹងត្រសក់ស្រូវខ្មែរ, មានគ្រាប់តែមួយធំ មានស្រោមសាច់ទន់ឱបគ្រាប់, ទំហំគ្រាប់ស្រដៀងនឹងគ្រាប់ផ្លែទុរេន, បណ្តុះបានដោយងាយ, ផ្លែទុំសម្រាប់ប្រើជាខាទនីយាហារ, មុននឹងបរិភោគ ត្រូវចិតយកសំបកស្តើងចេញ ហើយកាត់សាច់ផ្លែនោះជាដុំៗ ដូចត្រសក់ស្រូវដែរ រួចលាយស្ករ-សសុទ្ធក៏បាន លាយទឹកដោះគោកំប៉ុងក៏បាន លាយខ្ទិះដូងឆៅផ្អែមក៏បាន, មានឱជារសស្រដៀងនឹងត្រសក់ស្រូវទុំ ប៉ុន្តែមិនភ្លាវទេ ឆ្ងាញ់ជាងត្រសក់ស្រូវខ្មែរ ។ អាវ៉ូកា-ចេរ នេះជាឈើដំណាំមានពូជមកពីប្រទេសបារាំងសែស ប្រភពដើមមកពីប្រទេសអាមេរិគ, ដាំនៅប្រទេសកម្ពុជាយើងកើត, យ៉ាងយឺតណាស់ត្រឹមប្រាំឆ្នាំក៏អាចមានផ្លែ, គេបានដាំពិសោធមើលរួចទៅហើយ ឃើញកើតមានផ្លែដូចនៅប្រទេសបារាំងដែរ ។ គួរប្រជាពលរដ្ឋខ្មែរយើងពេញចិត្តដាំដំណាំនេះឲ្យមានបរិបូណ៌ឡើង ព្រោះជាសេដ្ឋកិច្ចមួយប្រភេទ ដែលចាប់កំណើតមានជាដំបូងក្នុងសម័យសង្គមរាស្រ្តនិយមព្រះពុទ្ធសាសនា, ក្នុងស្រុកភូមិនិងវត្តនីមួយៗ គួរដាំហើយថែទាំបំប៉នជីសាប កុំប្រើជីប្រៃ, រដូវប្រាំងត្រូវចាក់ទឹកស្រោចជួយខ្លះផងកុំឲ្យវាងាប់, លុះឈើនេះមានដើមធំហើយ ក៏អាចរស់បានឯងៗ ដូចឈើដំណាំប្រភេទឯទៀតៗ នោះដែរ (បើមិនហៅ អាវ៉ូកាចេរ តាមបារាំង, យើងអាចហៅថា ដើមអាវ៉ូកាត៍ តាមឈ្មោះផ្លែវាក៏បាន) ។
-
អាវ៉ូកាត៍
( ន.នាមសព្ទ )
[--កា ]
ផ្លែអាវ៉ូកាចេរ (បារ. Avocat) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាវ៉ូកាចេរ ទៀតផង ។
Headley's Khmer-English Dictionary Full Text Search