Khmer Dictionary: អូន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តប់ប្រមល់
( កិ.កិរិយាសព្ទ )
[--ម៉ល់]
ព្រួយចិត្ត, ចង្អៀតចង្អល់ចិត្ត, អផ្សុកធុញទ្រាន់ : ថ្ងៃនេះខ្ញុំដូចជាតប់ប្រមល់ រកគិតអ្វីមិនលេចសោះ; ថ្ងៃនេះតប់ប្រមល់ ដោយអំពល់ព្រោះតែអូន មេបងដូចមេប្អូន វាសណ្ដូនឯងឲ្យលង់ ។ តប់ប្រមល់តប់ពុទ្ធោ (ព. សា.) តប់ប្រមល់ទាល់គំនិត នឹករកព្រះពុទ្ធគុណពុំឃើញ : ខ្ញុំព្រួយចិត្តណាស់ តប់ប្រមល់ទល់ពុទ្ធោអស់ទៅហើយ ! (ប្រើក្លាយមកពី តប់កមល ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះទៀតផង) ។
-
ទំយើ
( កិ.កិរិយាសព្ទ )
ទម្រើស, ថ្នមជំទួយ, ពោលពាក្យជំទួយ ។ ន. ឬ គុ. សំដីថ្លែងដោយថ្នម ដូចពាក្យ ឪពុកធំ ថា អ៊ំ, ដេក ថា គេង, ស៊ី ថា ញ៉ាំ, បៅ ថា ម៉ឹម ឬ អ៊ឹម, ប្អូន ថា អូន ជាដើម : ពាក្យទំយើ ។
-
បង្អូន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យអូន (មិនសូវប្រើ, ច្រើនប្រើថា បង្អាប់បង្អូន ឬ បង្អាប់បង្អោន គឺធ្វើឲ្យអាប់អូន ឬធ្វើឲ្យអាប់ឱន) ។
-
ប្អូន
( ន.នាមសព្ទ )
អ្នកដែលទីទៃពីបង គឺអ្នកកើតក្រោយ ដែលឃើញពន្លឺព្រះអាទិត្យក្រោយ ដែលមានអាយុតិចជាងបង : ប្អូនប្រុស, ប្អូនស្រី, ប្អូនបង្កើត, ប្អូនបង្កើតពោះមួយ, ប្អូនបង្កើតម្ដាយទីទៃ; ប្អូនបង្កើតឪពុកទីទៃ; ប្អូនថ្លៃប្រុស, ប្អូនថ្លៃស្រី; ប្អូនជីដូនមួយ, ប្អូនជីទួតមួយ, ប្អូនជីលួតមួយ, ប្អូនធម៌, ប្អូនសុំ...។ ពាក្យទំយើថា អូន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង ទៀតផង) ។
-
អាប់
( គុ.គុនសព្ទ )
ដែលអន់ឬតិចពន្លឺ, អន់សម្បុរ; ថយលម្អ, មិនរុងរឿង; ថោក, ថោកថយ; សាបរលាប, ទន់ទាប; ខ្យោយ, ទន់ខ្យោយ; តិច, តិចផ្លូវដឹង, យឺតក្រយល់; ដែលឥតគេរាប់ (មើលក្នុងពាក្យ ស្រអាប់, អប្ប, អ័ព្ទ ឬ អ័ក្រ ផង) ។
- អាប់គំនិត ឬ - គំនិតអាប់ ខ្សោយគំនិត ឬ គំនិតខ្សោយ, គំនិតតិច ។
- អាប់ជាតិ ថោកជាតិ ។
- អាប់ប្រាជ្ញា ឬ - ប្រាជ្ញាអាប់ ខ្សោយប្រាជ្ញា ឬប្រាជ្ញាខ្សោយ, ប្រាជ្ញាតិច, ប្រាជ្ញាអន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប្បបញ្ញា >អប្បបញ្ញា ក្នុងពាក្យ អប្ប ផង) ។
- អាប់មុខ ដែលមានមុខអាប់អន់, មិនរីកមុខ (ព្រោះមានសេចក្ដីអៀនខ្មាសក្នុងកណ្តាលជំនុំជាដើម) ។
- អាប់រស្មី ទន់ខ្សោយថយរស្មី; អន់រស្មី ។
- អាប់អន់ ឬ - អន់អាប់ ទន់ខ្សោយថយលម្អ ។
- អាប់អួ ឬ - អួអាប់ សុកមម៉ុក ពុំស្អាត, ពុំស្រឡះ, កខ្វិកកខ្វក់, គគ្រិចគ្រគ្រក់ ។
- អាប់អូន ឬ - អាប់ឱន ដែលអាប់អន់ទន់ទាប; ដែលខ្វះលម្អ, ខ្វះស្រីសួស្ដី; ថយថោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូន ឬ ឩន និង ឱន ផង) ។ល។
-
ឩន
( គុ.គុនសព្ទ )
[អ៊ូន ឬ អូន ]
(ឩន) ដែលខ្វះ, មិនគ្រប់, ថយចំនួន, អន់ជាង; ថោកថយឬថយថោក, ទន់ទាប : ឩនមួយ ខ្វះមួយ ។
- អូនជាងគេ អន់ឬទន់ទាបជាងគេ ។
- អូនថយ ឬ - ឱនថយ ថយខ្សោយជាង, ទន់ទាប ។
- ឩនភាព (អូន៉ៈ--) ភាពដែលខ្វះ, មិនគ្រប់ ។ ដំណើរប្រាក់ចំណូលដែលថយចំនួន មិនធួនល្មមនឹងទប់ទល់ប្រាក់ចំណាយបាន ។
- ឩនវីសតិ (អ៊ូន៉ៈវីសៈ--) ម្ភៃខ្វះមួយ (១៩) ។
- អាប់អូន ឬ - អាប់ឱន អាប់អន់ទន់ទាប, ដែលខ្វះលម្អ, ឥតស្រីសួស្ដី, ថយថោក ។
-
ឱន
( កិ.កិរិយាសព្ទ )
(ឱនម) ទន់ចុះ, បន្ទន់ទៅមុខ, បន្ទន់ទៅរក : ឱនកាយថ្វាយបង្គំ, ឱនក្បាល, មានចិត្តឱនទៅរកសុចរិត, ស្រូវឱន, ដើរឱន ។ ព. ទ. បុ. ឱនដាក់គ្រាប់ ការប្រព្រឹត្តឱនលំទោនតែងតែមានសេចក្ដីគួរគាប់ (ប្រៀបដូចស្រូវដែលឱនតែងតែមានគ្រាប់ពេញលេញ) ។ ឬថា ឱនដាក់គ្រាប់ងើយស្កក; មួយទៀតថា ងើយស្កក ឱនជ្រងក់ដាក់គ្រាប់ ការធ្វើឫកពាក្រអឺតក្រអោងឬឆ្លើយៗ តែងតែមានសេចក្ដីហ្មងឆ្គង, ការឱនលំទោន រមែងតែបានសេចក្ដីគាប់ប្រសើរ ។ ឱនក្រាប ឱនៗក្រាបៗ ។ ឱនថយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អូនថយ ក្នុងពាក្យ ឩន ឬ អូន គុ.) ។ ឱនលំទោន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លំទោន) ។
- ឱនអង្គ បន្ទន់ខ្លួនទៅមុខ, ឱនកាយគោរព (ច្រើនប្រើក្នុងកាព្យ) ។ អាប់ឱន (មើលក្នុងពាក្យ អាប់១ គុ.) ។
Headley's Khmer-English Dictionary Full Text Search
-
អូន
( pron )
[ʔoon]
- detail »
I / me / my (younger brother, younger sister, sweetheart or wife--about themselves); you / your (intimate or familiar address form for younger sibling, for one's wife or girl friend, or for a close friend who is younger)
-
អូន
[ʔoon]
- detail »
See:ឧន