Khmer Dictionary: ឧទាហរណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តួយ៉ាង
( ន.នាមសព្ទ )
បែបយ៉ាង; តម្រាប់; ឧទាហរណ៍ : តួយ៉ាងដូចជា...; យកជាតួយ៉ាងពុំកើតទេ ។
-
ទ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើ, ឫស្សី ឬដោយស័ង្កសីជាដើម សម្រាប់រង, សម្រាប់បង្ហូរទឹក : ទឹកហូរតាមទ; ផ្ទះភ្លោះ ៥ ខ្នងមានទ ៤ កន្លែង ។ ធ្នារទឹកភ្លៀងដែលធ្លាក់ពីអាកាស : ទនៃទឹកភ្លៀង (បា. ហៅ ឧទកធារ, ជលធារ “ធារទឹក, ទនៃទឹក”) ។ ទ នេះជាសព្ទកំព្រា, ត្រូវសរសេរ ទ-ទឹក (ទនៃទឹក), កុំឲ្យច្រឡំនឹង ភ្លៀងទទឹក, សំពត់ទទឹក ។ ឧទាហរណ៍សម្រាប់ប្រើពាក្យ ទ និង ទរ : ទស័ង្កសីនៅផ្ទះបាយវាធ្លុះលេចទឹក, ខ្ញុំអាល័យតែផ្សារ-ទ ឲ្យជិតឡើងវិញ, ស្រាប់តែឆ្មាមួយចូលទៅក្នុងផ្ទះបាយ ទរត្រីអាំងម៉ែអស់មួយតម្បុត, ម៉ែមិនទរឆ្មា, បែរជាទរខ្ញុំកំពុងផ្សារ-ទ ធ្លុះឯណេះទៅវិញថា ខ្ញុំមិនជួយមើលត្រីអាំងឲ្យផង បណ្ដាលឲ្យឆ្មាទរអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទរ >ទរ ទៀតផង) ។
-
និទស្សន៍
( ន.នាមសព្ទ )
[និទស់]
(និទស្សន) ការពន្យល់ឲ្យឃើញហេតុផល, គ្រឿងអាង, ឧទាហរណ៍; ព័ស្ដុតាង, តឹតតាង : រឿងនេះឥតមានអ្វីជានិទស្សន៍ទេ, សូមជ្រាបតាមនិទស្សន៍នេះចុះ ។
-
ប្រស់
( កិ.កិរិយាសព្ទ )
បង្ខាំងរក្សាទុកឲ្យរស់នៅបានយូរ ដើម្បីនឹងពិឃាតក្នុងថ្ងៃខាងមុខ : ប្រស់ត្រី, ប្រស់ក្ដាម, ប្រស់លលក ។
- ត្រីប្រស់ គុ. ត្រីដែលគេប្រស់ទុក ។ (ព. ប្រ.) ស្រោចស្រង់, សង្គ្រោះ, ដោះទុក្ខឲ្យមានជីវិតតទៅទៀតក៏ទុកដូចជាប្រស់ឲ្យរស់ដែរ : កូនហ្នឹង, កាលពីឆ្នាំទៅមួយនាយវាលង់ទឹកឈ្លក់កខក់ រកកល់នឹងស្លាប់ទៅហើយ, បានអ្នកបង់សំណាញ់ពីរនាក់ គេស្រង់ទាន់, វាក៏បានរស់នៅរៀងមក ដោយសារអ្នកស្រង់នោះគេប្រស់វា ។
- គ្រូប្រស់ (ព. ប្រស់ (ព. ប្រ.) គ្រូពេទ្យដែលព្យាបាលអ្នកឈឺធ្ងន់គួរស្លាប់ ឲ្យបានជារស់តមកទៀត : ពេទ្យជាគ្រូប្រស់មនុស្ស; ពេទ្យសត្វ ជាគ្រូប្រស់សត្វ...។
- ប្រោសប្រស់ (ព. ប្រ.) សង្គ្រោះឲ្យបានរួចផុតចាកគ្រោះថ្នាក់ធ្ងន់ឬឲ្យបានរួចផុតពីទ័លក្រ ។
- ឥសីប្រស់ ឬ - ទេវតាប្រស់ ឥសីស័ក្តិសិទ្ធិ ឬទេវតា ប្រស់មនុស្សឬសត្វដែលស្លាប់ហើយឲ្យរស់ឡើងវិញ (មានតំណាលក្នុងរឿងព្រេងឬក្នុងរឿងប្រតិដ្ឋ) ។
- ព្រះពុទ្ធទ្រង់ប្រោសប្រស់ (ព. ប្រ. ព្រះពុទ្ធទ្រង់ប្រៀនប្រដៅឲ្យមនុស្សលះទិដ្ឋិខុសចេញបាន (ដោយហេតុមនុស្សនោះ មានសេចក្ដីប្រមាទជ្រុល ដែលទុកដូចជាស្លាប់ស្រេចទៅហើយ ឲ្យដឹងខុសត្រូវឡើងទុកដូចជារស់ឡើងវិញ; មានរឿង អហឹសបុរស ដែលហៅថា អង្គុលិមាល ជាឧទាហរណ៍) ។
-
បែបយ៉ាង
( ន.នាមសព្ទ )
គំរូ, តួយ៉ាង, ឧទាហរណ៍, តម្រាប់, លំនាំ ។
-
មែនមាន
( និ.និបាតសព្ទ )
ផ្សំ កិ. មានមែន, មានពិតមែន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កាលណោះមែនមានព្រានព្រៃ ឃោរឃៅពេកក្រៃ អាស្រ័យនៅជិតជើងភ្នំ (តែងកាព្យនេះបង្គ្រប់ជាឧទាហរណ៍) ។
-
យុគលពិន្ទុ
( ន.នាមសព្ទ )
[យុគៈលៈពិន-ទុ ]
(យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច”) ចំណុចមួយគូ ឬចំណុចពីរទន្ទឹមគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិន្ទុ ផង) ។ ពាក្យសន្មតឲ្យជា ឈ្មោះវណ្ណយុត្តមួយយ៉ាង (:) ដូចគ្នានឹង ដឺពង់ក៍ (Deux points) របស់បារាំងសែស, សម្រាប់ប្រើចុចពីខាងមុខអក្សរ ដែលមានសំឡេង ជា អៈ, អាៈ, អេៈ, ជាដើម ដូចជាខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ីថាៈ, អេៈអុៗ, រអេះរអុ ជាដើម; ប៉ុន្តែ ពាក្យដែលជា សមាសនាម មានដើមថា កម្ពុជរដ្ឋ, ខេមរជាតិ, មគធភាសា, មរណភាព, រាជបុត្រ, សក្ការបូជា, អក្ខរវិធី (ក័ម-ពុជៈរ័ក, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី) នេះ កុំចុចអក្សរកណ្តាលជា កម្ពុជៈរដ្ឋ, ខេមរៈជាតិ, មគធៈភាសា, មរណៈភាព, រាជៈបុត្រ, សក្ការៈបូជា, អក្ខរៈវិធី ដូច្នេះឡើយ ។ មួយទៀត, យុគលពិន្ទុ នេះមិនមានសំឡេងទេ សម្រាប់ប្រើជាគ្រឿងសម្គាល់ការចង្អុលពាក្យឬសេចក្តីខាងមុខ ដែលជាឧទាហរណ៍ឬជាព័ស្តុតាងជាដើម, ដូចជាម្តាយនិយាយ ថា : កូន, ឯងខំប្រឹងរៀនសូត្រទៅ ទាន់ខ្លួននៅក្មេង ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ផង) ។
-
ហ
ព្យញ្ជនៈទី ៣១ តាមលំដាប់ពួកព្យញ្ជនៈ ៣៣ តួ, ជាព្យញ្ជនៈទី៦ ក្នុងសេសវគ្គឬអវគ្គសម្រាប់ប្រើក្នុងភាសាសំស្រ្កឹត, បាលីនិងភាសាខ្មែរ, ជាកណ្ឋជៈមានសំឡេងកើងក្នុងក ។ តាមរបៀបព្យញ្ជនៈសម្រាប់ភាសាសំស្រ្កឹតជាព្យញ្ជនៈទី៨ ក្នុងអវគ្គ ។ តួ ហ នេះខ្មែរប្រើសំឡេងជាពីរគឺ ហ និង ហ៊ ។ ខ្មែរប្រើផ្សំ ហ រួមជាមួយនឹងព្យញ្ជនៈឯទៀតបានតាមគួរដល់ការផ្សំប្រើគឺ ណ, ន, ម, ល, វ ផ្សំជា ណ្ហ, ហ្ន, ហ្ម, ល្ហ, ហ្ល, ហ្វ ។ ណ្ហ និង ល្ហ ចេញសំឡេងជាមួយនឹង ណ, ល ដូចជា ណ្ហើយ, ណ្ហើយចុះ; ផ្លែល្ហុង, ស្វាយល្ហួត ជាដើម ។ ហ្ន គ្រាន់តែនាំតួ ន. ឲ្យមានសំឡេងខ្ពស់ខុសពីប្រក្រតីដើម : អ្វីហ្ន !, អ្នកណាហ្ន ! ។ កាលបើឲ្យ ហ្ន មានសំឡេងខ្ពស់ស្រួចឡើងទៀត ត្រូវដាក់កាកបាទ (+) នេះពីលើផង : អ្វីហ្ន៎ !, អើហ្ន៎ !, ល្អណាស់ហ្ន៎ ។ ហ្នឹងហើយ, មិនមែនហ្នឹងទេ មានសំឡេងចុះក្រោមមកខាងបំពង់ក ។ ហ្ម មិនប្រើសំឡេងខ្ពស់ទេ គ្រាន់តែនាំ ម ឲ្យមានសំឡេងជា ម៉ មិនបាច់ដាក់មូសិកទន្ត (៉) នេះប៉ុណ្ណោះ, ដូចជា ទេព្យហ្ម, ហ្មដំរី, ចុតហ្មាយ, ហ្មត់ចត់ ជាដើម ។ ហ្ល ក៏ដែរ គ្រាន់តែនាំ ល ឲ្យជា ល៉ ប៉ុណ្ណោះ, ដូចជា ហ្លួង, ទាំងហ្លាយ... ។ ហ្វ មានសំឡេងដូចអក្សរ F បារាំងសែស, ដូចជា ហ្វឹកហ្វឺន, ហ្វឹកហាត់, ហ្វូងគោ...; ឬភាសាបរទេស, ដូចជា ហ្រ្វង្ក Franc (ប្រាក់ហ្រ្វង្ក), អាហ្រ្វិគ Afrique... ។ ហ អាចឲ្យប្រើដាក់ពីលើឬដាក់ពីក្រោមតួអក្សរឯទៀត បំបែរសំឡេងក៏បាន, ដូចជា អ្ហ, អ៊្ហ ឧទាហរណ៍ : នែអ្ហឺ ប្រយ័ត្នភ្លើងអ្ហឺ !; អាអ្ហែង (អាឯង); អ្ហែៈ អីអ៊ីចុះ ! (នែៈ អឹអ៊ឹចុះ); មិនទៅទេអ្ហ៊ៃ ? (មិនទៅទេឬ ?) ... ។ ផ្សំជាមួយនឹងអក្សរឯទៀតក្រៅពីខាងលើនេះក៏បាន, ដូចជា ស្ហែហ្វ chef “នាយ”, ម៉ាស៊្ហីន Machine “គ្រឿងយន្ត”; គ្ហារ ឬ ហ៊្គារ Gare “ស្ថានីយ៍អយស្ម័យយាន (រ៉ា)”; គ្ហោម ឬ ហ្គោម Gomme “ជ័រលុប”... ។ បុរសឈ្មោះ ហ្សង់ Jean; ស្រ្តីឈ្មោះ ហ្សាន់ Jeanne, ហ្សានដារក៍ Jeanne D’arc ។ល។
-
ឧទាហរណ៍
( ន.នាមសព្ទ )
[អ៊ុទា-ហ]
(ឧទាហរណ; < ឧត៑ > ឧទ៑ “ខ្ពស់; ឡើង” + អាហរណ “ការនាំមក”; < ឧ + ទ- អាគម + អាហរណ) ការលើកឡើងឲ្យឃើញ, ការនាំមកពន្យល់ឬចង្អុលឲ្យឃើញ; ព័ស្តុតាង, បែបយ៉ាង, តួយ៉ាង; គ្រឿងអាង, សំអាង : ពាក្យមានឧទាហរណ៍; នាំឧទាហរណ៍មកសម្តែងឲ្យឃើញច្បាស់; ដូចមានឧទាហរណ៍ថា ... ។
- ឧទាហរណ៍បរិយាយ បរិយាយដោយមានឧទាហរណ៍ផង ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា ឧទាហរណ (អ៊ុទាហៈរៈណៈ), ដូចជា
- ឧទាហរណកថា កថាមានឧទាហរណ៍ជាអាងឬកថាជាឧទាហរណ៍ ។
- ឧទាហរណ៍គំរូ ឧទាហរណ៍ជាបែបយ៉ាងជាក់ស្តែងចង្អុលឲ្យឃើញច្បាស់ក្រឡែត (បារ. exemple typique) ។
- ឧទាហរណនិទស្សន៍ (--និទស់) ការចង្អុលឧទាហរណ៍ឲ្យឃើញ, ការទាញយកបែបយ៉ាងមកជាអាង ។
- ឧទាហរណនិទាន ឬ
- --វត្ថុ និទានឬរឿងជាតួយ៉ាង ។ល។
Headley's Khmer-English Dictionary Full Text Search
-
ឧទាហរណ៍
( n )
[ʔuʔtiehɑɑ]
- detail »
example, model; proof, evidence; commentary.
-
ឧទាហរណ៍
( adv )
[ʔuʔtiehɑɑ]
- detail »
for example