Khmer Dictionary: ឧបករណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បៃឡី
( ន.នាមសព្ទ )
គ្រឿងឧបករណ៍ទូកមួយប្រភេទ គេដាក់នៅខាងកន្សៃ មានប្រើតែចំពោះទូកធំៗ ដែលផ្ទុកអីវ៉ាន់ច្រើន ។
-
សន្ធិ
( ន.នាមសព្ទ )
[សន់-ធិ ]
(សំធិ) ការត, តំណ, ទី-ត, ការតភ្ជាប់ ។ ព. វ. វិធីតអក្សររបស់បទមួយៗឲ្យជាប់គ្នា សម្រាប់ភាសាសំស្រ្កឹត, បាលី, ដូចជា គមន “ការទៅ, ដំណើរទៅ” + អាគមន “ការមក, ដំណើរមក” តភ្ជាប់ជា គមនាគមន “ដំណើរទៅនិងមក”; ខ្មែរយកមកប្រើជា គមនាគមន៍ (គៈមៈនាគំ) ការឬដំណើរទៅនិងមក ។ សន្ធិសម្រាប់ប្រើក្នុងតន្តិភាសាឯទៀតដូចយ៉ាងភាសាបារាំងសែស : La école) តភ្ជាប់ថា L'école) ជាដើម ។ សន្ធិកិរិយោបករណ៍ (សន់-ធិកិរ៉ិយ៉ោប៉ៈ-ក; បា. < សន្ធិ + កិរិយា + ឧបករណ) ឧបករណ៍នៃការតអក្សរ គឺបែបដែលចែកចេញទៅច្រើនយ៉ាងប្រាប់វិធីតអក្សរ (ព. វិ.) ។ សន្ធិច្ឆេទ (សន់-ធិច-ឆេទៈ ឬ --ឆែត) ការកាត់បទសន្ធិញែកឲ្យឃើញតាមរូបដើម, ដូចជា គមនាគមន៍ កាត់ញែកជា គមន-- អាគមន៍ (ព. វ.) ។ ការកាត់ទី-តមានជញ្ជាំងផ្ទះជាដើម : សន្ធិច្ឆេទកម្ម (សន់-ធិច-ឆេទៈ ក័ម) អំពើកាត់ទី-ត គឺអំពើរបស់ចោរដែលលបកាត់ជញ្ជាំងផ្ទះជាដើម ហើយចូលលួចទ្រព្យគេ : ចោរធ្វើសន្ធិច្ឆេទកម្ម ។ សន្ធិមុខ មុខតំណ, មុខដែលតភ្ជាប់គ្នា ។ សន្ធិសញ្ញា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្ធានសញ្ញា ក្នុងពាក្យ សន្ធាន) ។ល។
-
អាហារ
( ន.នាមសព្ទ )
គ្រឿងសម្រាប់បរិភោគចម្អែតអាត្មា, ភោជន : ចម្អិនអាហារ, បរិភោគអាហារ ។
- អាហារកិច្ច (--រៈ--) ការរវល់ដោយអាហារ គឺការចាត់ចែងឬបរិភោគអាហារ ។
- អាហារគវេសនា (--រៈគៈវេសៈន៉ា) ការស្វែងរកអាហារ ។
- អាហារប័ណ្ណ (--រ៉ៈបាន់) បញ្ជីរាយរាប់មុខម្ហួបដែលដាក់បង្ហាញភ្ញៀវមើលក្នុងពេលបរិភោគឬដែលមានសម្រាប់លក់ប្រចាំថ្ងៃក្នុងភោជនាគារ ។
- អាហារបិណ្ឌបាត អាហារដែលបានដោយការដើរបិណ្ឌបាត (ព. វិ. ពុ.) ។
- អាហារូបករណ៍ (--ប៉ៈ-ក) គ្រឿងឧបករណ៍ដើម្បីអាហារ; ប្រាក់ដែលបើកឲ្យនិស្សិត ដើម្បីទំនុកបម្រុងឬទប់ទល់នឹងថ្លៃអាហារក្នុងពេលកំពុងរៀនសូត្រ ។
- អាហារូបករណិក (--ប៉ៈកៈរ៉ៈណិក) អ្នកដែលបានទទួលនូវអាហាររូបករណ៍ (បើស្ត្រីជា អាហារូបករណិកា) ។
- អាហារូបត្ថម្ភ (--បុ័ត-ថ័ម) ការជួយទំនុកបម្រុងដោយអាហារ; ការចិញ្ចឹមជីវិតដោយអាហារ ។ល។ បណីតាហារ អាហារប្រណិត គឺអាហារផ្ចិតផ្ចង់, អាហារឆ្ងាញ់ពិសា ។
- ភត្តាហារ ភត្តជាអាហារ ។
- ភោជនាហារ ភោជនជាអាហារ ។
- លូខាហារ អាហារសៅហ្មង ។ល។
-
ឱសថ
( ន.នាមសព្ទ )
[--សត់, តាមទម្លាប់ថា --សុត]
(ឱសថ ឬ ឱសធ; ឱឞធ) ថ្នាំរម្ងាប់រោគ, ថ្នាំបំបាត់រោគ (ពាក្យសម្រាប់ប្រើចំពោះឥស្សរជន) : ខ្ញុំប្របាទម្ចាស់យកឱសថមកជូនព្រះតេជព្រះគុណ ។ រ. ស. ព្រះឱសថ ។ ប្រើជា ឱសធ ឬ ឱសធៈ ក៏បាន អ. ថ. --សៈថៈ ឬ --សៈធៈ, ដូចជា
- ឱសថកម្ម ឬ ឱសធ-- ការធ្វើឬផ្សំថ្នាំរម្ងាប់រោគ ។
- ក្រុមឱសថកម្ម ក្រុមពេទ្យអ្នកផ្សំថ្នាំឬអ្នកឲ្យថ្នាំ ។
- ឱសថការី គ្រូពេទ្យអ្នកផ្សំឱសថ; អ្នកប្រកបមុខរបរលក់ឱសថដែលគេផ្សំរួចស្រេចស្រាប់ (ឥត្ថី. ឱសថការិនី) ។
- ឱសថដ្ឋាន (អោសៈថាត់-ឋាន) ឬ
- --ស្ថាន (អោសៈថ័ស-ស្ថាន) ទីកន្លែងឬផ្ទះលក់ឱសថ; កន្លែងផ្សំឱសថ ។
- ឱសថមន្ទីរ ឬ - ឱសធ-- ផ្ទះលក់ថ្នាំរម្ងាប់រោគ ។
- ឱសថាល័យ (--សៈថាល៉ៃ) មន្ទីរពេទ្យសាធារណៈសម្រាប់ពិនិត្យអាការរោគ, ចែកថ្នាំសង្កូវ ឬ ព្យាបាលរោគឲ្យបណ្ដាជនទួទៅ : ឱសថាល័យព្រះអង្គឌួង ។
- ឱសថូបករណ៍ ឧបករណ៍សម្រាប់ផ្សំធ្វើឱសថ, រុក្ខជាតិដែលគេយកមកផ្សំថ្នាំសង្កូវ ។ល។
-
ឧបករណ៍
( ន.នាមសព្ទ )
[អ៊ុប៉ៈក]
(ឧបករណ) សេចក្ដីទំនុកបម្រុង, ការជួយទប់ទល់គ្នា : មានឧបករណ៍ ទៅវិញទៅមក ។ គ្រឿងទប់ទល់, គ្រឿងប្រុង, គ្រឿងប្រកបផ្សំគ្នា : ឧបករណ៍រទេះ គ្រឿងរទេះ ។ គ្រឿងចិញ្ចឹមជីវិត, មុខការរបរ, ផ្លូវធ្វើការរកស៊ី : ខំប្រឹងរកឧបករណ៍ផ្គត់ផ្គង់បម្រុងអាត្មានិងគ្រួសារ ។ គ្រឿងប្រើប្រាស់ជិតដៃ (គ្រឿងដៃ), គ្រឿងប្រដាប់សម្រាប់ធ្វើការ, គ្រឿងហត្ថកម្ម : ខ្វះខាតឧបករណ៍ប្រើប្រាស់ ។ គ្រឿងចក្រឬគ្រឿងម៉ាស៊ីនដែលប្រើក្នុងសម័យបច្ចុប្បន្ននេះក៏ចាត់ជា ឧបករណ៍ ដែរ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មុខការរបរ ត្រូវមានឧបករណ៍ ទុកជាជំហរ បើខ្វះឧបករណ៍ អំណរសាទរ ក៏ពុំបវរ ផុតមុខផុតក្រោយ ។ មាននេះខ្វះនោះ មុខការលេះលោះ ពុំផ្តល់អំណោយ ទោះបីផ្តល់ខ្លះ ទ្រព្យធនក៏ខ្សោយ គួរជនកុំធ្លោយ ឲ្យខ្វះឧបករណ៍ ។
-
ជាតូបករណ៍
( ន.នាមសព្ទ )
[--បៈ-ក]
ឧបករណ៍របស់ជាតិ, គ្រឿងជួយទំនុកបម្រុងដល់ជាតិ ។
Headley's Khmer-English Dictionary Full Text Search
-
ឧបករណ៍
( n )
[ʔuʔpaʔkɑɑ]
- detail »
assistance, aid, help, service, support, means of existence
-
ឧបករណ៍
( n )
[ʔuʔpaʔkɑɑ]
- detail »
instrument, tool, implement, device; supplies, equipment; in general any instrument or means for achieving a purpose
-
ឧបករណ៍
( n )
[ʔuʔpaʔkɑɑ]
- detail »
part (of a mechanism)