Khmer Dictionary: ឧប្បល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ព្រលឹត
( ន.នាមសព្ទ )
ឈ្មោះឧប្បលពួកមួយដុះក្នុងទឹក លូតតាមទឹក, មានដើមមូលត្រសូល, ប្រើធ្វើជាបន្លែឬអន្លក់បាន; ព្រលឹតមានច្រើនប្រភេទ ខ្លះដើមស្រួយ, ខ្លះដើមស្វិត, ខ្លះផ្កា-ស, ខ្លះផ្កាលឿង ។ល។ ឈ្មោះពស់ឥតពិសមួយប្រភេទកើតនៅក្នុងទឹក : ពស់ព្រលឹត ។
-
រត្ត
( គុ.គុនសព្ទ )
[រ័ត-តៈ ]
(រក្ត) ដែលជ្រលក់ហើយ; ដែលផាត់ព័ណ៌ហើយ; ក្រហម ។ ដែលប្រែថា ក្រហម ច្រើនប្រើភ្ជាប់ពីខាងដើមនាមនាមជាបទសមាស, ដូចជា :
- រត្តកម្ពល (រ័ត-តៈក័ម-ពល់) សំពត់កម្ពលក្រហម ។
- រត្តគាវី មេគោក្រហម ។
- រត្តចន្ទន៍ (រ័ត-តៈច័ន) ចន្ទន៍ក្រហម ។
- រត្តបឋវី ដីក្រហម ។
- រត្តរឿងរង្សី (រ័ត-តៈ--ឬ រ័ត--) រស្មីក្រហមរុងរឿង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
- រត្តសុវណ្ណ មាសក្រហម (មាសឆ្អិន; មាសឲ្យដី) ។
- រត្តុប្បល (រ័ត-តុប-បល់ ឬ ត. ទ. ស្រ. --បុល; <រត្ត+ឧប្បល) ព្រលឹតក្រហម; លំចង់ក្រហម ។ល។ រត្ត ន. ឈាម; រាត្រី; (<រត្តិ“យប់”) :
- ទីឃរត្ត (ទីឃៈរ័ត) រាត្រីវែង, កាលមានរាត្រីវែង (កាលវែង, កាលអង្វែង) : បានសុខក្សេមក្សាន្ត អស់ទីឃរត្ត ព្រោះផលបុណ្យគាត់បានកសាងមក ។
- អឌ្ឍរត្ត (អ័ត-ឍៈរ័ត) កន្លះរាត្រី, ពាក់អណ្ដាលយប់ (អធ្រាត្រ) : លុះដល់ពេលយាមអឌ្ឍរត្ត ក្នុងក្រុងស្ងាត់មាត់ឈឹងជ្រងំ ស្ដេចទ្រង់យាងចូលទីបន្ទំ អប់រំព្រះទ័យដោយមេត្តា ។
-
សង្ការ
( ន.នាមសព្ទ )
[សង់-ការ៉ៈ ឬ --កា ]
(សំករ ឬ សង្ការ) សំរាម ។
- សង្ការកូដ (សង់ការ៉ៈកូត) គំនរឬពំនូកសំរាម ។
- សង្ការច្ឆទ្ទក (សង់ការុ័ច-ឆ័ត-ទៈកៈឬ--ទក់) អ្នកចាក់សំរាម, អ្នកស៊ីឈ្នួលចាក់សំរាម; បើស្ត្រីជា សង្ការច្ឆទ្ទិកា ។
- សង្ការដ្ឋាន ឬ
- សង្ការធាន (សង់ការុ័ត-ឋាន ឬ--រ៉ៈធាន) កន្លែងចាក់សំរាម ។ កាព្យធៀបពុទ្ធភាសិតថា : ឧប្បលបទុម ដើមតូចដើមធំ ផ្ការីកក៏មាន ដែលដុះនៅក្នុង សង្ការធាន ផ្កានោះពុំបាន ច្រឡំនឹងគល់ ។ សុមេធកុលបុត្ត មានប្រាជ្ញាមុត ឈ្លាសធ្លុះយង់យល់ កើតក្នុងត្រកូល ងងឹតងងល់ រែងជាបុគ្គល ភ្លឺស្វាងខុសគេ ។
-
លំចង់
( ន.នាមសព្ទ )
(លិនចង ឬ លេនចង អ. ថ. --ចុង) ឈ្មោះឧប្បលមួយប្រភេទដើមសម្បុរស្វាយស្រគាំ ផ្កាសម្បុរខៀវស្វាយ (នីលុប្បល) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រលិតលំចង់ ផ្ការីករហង់ នៅក្នុងស្រះស្រី មើលពីចម្ងាយ ហាក់ដូចចេះស្ដី ថែមទាំងមានត្រី ហែបហែលផងទៀត ។
-
សត្តបង្ក័ជ
( ន.នាមសព្ទ )
[ស័ត-តៈបង់កាច់ ]
(សត្ត “៧” + បង្កជ “ដែលដុះក្នុងភក់”) ឈ្មោះឧប្បលមួយប្រភេទ ផ្កាតូចៗ (មានត្របក ៧ ស្រទាប់ ?) សម្បុរក្រហមច្រាល (ឧប្បលច្រាល); ហៅក្លាយជា ស្បង្ក័ជ ក៏បាន : លំចង់ស្បង្ក័ជ លំចង់និងសត្តបង្ក័ជ ។
-
សត្តបុស្ប
( ន.នាមសព្ទ )
[ស័ត-តៈបុស ]
(សត្ត “៧” + បុប្ផ “ផ្កា”; សប្ត + បុស្ប) ឈ្មោះឧប្បលមួយប្រភេទ ផ្កាតូចៗ សម្បុរ-ស (សរសេរជា សត្តបុស្ស ឬ --បុស្យ ក៏មាន, សំដៅសេចក្ដីថា “ឧប្បល-ស”) ។
-
សុមេធ
( ន.នាមសព្ទ )
អ្នកមានប្រាជ្ញាល្អ, អ្នកមានប្រាជ្ញាអាចកម្ចាត់កិលេសបាន; អ្នកប្រាជ្ញខាងគតិធម៌ ។
- សុមេធកុលបុត្ត កុលបុត្តអ្នកមានសុមេធា (បើស្ត្រីជា សុមេធកុលធីតា) : សុមេធកុលបុត្ត ទោះអន្ទោលចាប់កំណើតកើតក្នុងត្រកូលទន់ខ្សោយថយថោក ក៏មិនច្របូកច្របល់ខ្វល់ខ្វក់ជាមួយនឹងត្រកូលនោះឡើយ, ដូចជាផ្កាឈូកនិងឧប្បលនានា មិនប្រឡាក់ដោយភក់កខ្វក់នៅគល់ដើមរបស់វាដូច្នោះដែរ (ព្រះពុទ្ធភាសិត) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្ការដ្ឋាន ឬ សង្ការធាន ក្នុងពាក្យ សង្ការ ២ ន. ផង ។
- សុមេធបណ្ឌិត (--ធៈ--) បណ្ឌិតអ្នកមានប្រាជ្ញាអាចកម្ចាត់កិលេសបាន, ពុទ្ធាទិបណ្ឌិត ។
-
សេត
( គុ.គុនសព្ទ )
[--តៈ ឬ សែត ]
(ឝ្វេត) ស (ម.ព. សែត ផង) ។
- សេតច្ឆត្រ ឬ - ស្វេតច្ឆត្រ (--ត័ច-ឆ័ត) ឆត្រស ។
- សេតបទុម (--តៈប៉ៈទុំ) ឈូក-ស ។
- សេតបុប្ឆា ឬ - ស្វេតបុស្ប ផ្កា--ស ។
- សេតវណ្ណ ឬ - ស្វេតព័ណ៌ ព័ណ៌ឬសម្បុរ-ស ។
- សេតហត្ថី ឬ - សេ្វតកុញ្ជរ ដំរី-ស ។
- សេតុប្បល (--តុប-បល់ ឬតាមទម្លាប់-បុល; បា. សេត + ឧប្បល; សំ. ឝ្វេត + ឧត្បល) ព្រលឹងផ្កា-ស (ព្រលឹត-ស) ។ល។
-
ឧត្បល
( ន.នាមសព្ទ )
[អ៊ុត-ត្បល់ ត. ទ. ស្រ. អ៊ុត-ត្បុល]
បទុមជាតិ; ព្រលិត; លំចង់ : ក្នុងស្រះស្រីនោះមានកុមុទឧត្បលចង្កុលណី... ។ ឧប្បលក្រហម រត្តុប្បស ។ ឧប្បលខៀវ នីលុប្បល ។ ឧប្បលស សេតុប្បល ។ អ. ថ. អ៊ុត-ត្ប៉ៈ ល៉ៈ ឬ អ៊ុប-ប៉ៈល៉ៈ, ដូចជា ឧត្បលបត្រ ឬ ឧប្បលបត្ត (--បាត់) ស្លឹកឧត្បល ។
- ឧត្បលវ័ន ឬ - ឧប្បល-- ព្រៃឧត្បល ។
- ឧត្បលស្រ័ស ត្រពាំងមានឧត្បល ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!