Khmer Dictionary: ឱជា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បំបៅ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យបៅ, ឲ្យបៅ, ញ៉ាំងអ្នកដទៃឲ្យបៅ : ម្ដាយបំបៅកូន ។ កាត់យកមែកតូចក្ដី ខ្នែងក្ដី ភ្នែកក្ដី ចុងក្ដី នៃឈើរស់ដទៃភ្ជាប់ជាមួយនឹងគល់នៃកូនឈើរស់ដទៃ គឺឈើដែលមានសញ្ជាតិខុសគ្នា ដូចជាកាត់កូនមែកក្រូចពោធិ៍សាត់ភ្ជាប់ជាមួយនឹងគល់កូនក្រសាំង គ្រាន់តែកាត់ភ្លាមភ្ជាប់គ្នាមួយរំពេចនោះភ្លាម កុំឲ្យស្ងួតជ័រឬឱជារបស់ឈើទាំងពីរប្រភេទនោះទាន់គ្រាន់តែកាត់ភ្ជាប់គ្នាភ្លាម ក៏យកសំពត់សាច់ម៉ដ្ឋជិតរុំភ្លាម, រុំឲ្យណែនកុំឲ្យទឹកសន្សើម ឬទឹកភ្លៀងជ្រាបចូលបាន, លុះរុំរួចហើយត្រូវយកចម្រឹង ឬបង្គោលបោះអែបចងឈើនោះឲ្យនៅនឹង កុំឲ្យខ្យល់បក់រង្គើបាន, លុះឈើទាំងពីរប្រភេទនេះចាប់សាច់គ្នារស់ហើយ, បើមានពន្លកដុះបែកចេញពីគល់ត្រង់ស្នាមមុខតំណនោះជាលំពង់របស់គល់ ត្រូវកាត់ចោលចេញ, បើជាលំពង់របស់មែកបំបៅ ត្រូវទុក ព្រោះលំពង់របស់មែកនេះឯងនឹងបានជាដើមដងតទៅ, លុះដល់មានផ្លែ ជាផ្លែក្រូចពោធិ៍សាត់ ព្រោះផ្លែនោះកើតចេញពីជាតិក្រូចពោធិ៍សាត់, មែកក្រូចភ្ជាប់គល់ក្រសាំងនេះ អាចរស់នៅងាយ ដ្បិតក្រសាំងជាឈើមិនរើសដី គឺតាមតែដីប្រភេទណា ក៏ក្រសាំងអាចដុះរស់នៅបានយូរ, មែកគនិងគល់រកា, មែកស្វាយពុំសែននិងស្វាយក្បាលដំរី, មែកពុទ្រាធំ និងគល់កូនពុទ្រាផ្លែតូចជាដើម ក៏អាចបំបៅភ្ជាប់បានដូចគ្នា; ភ្ជាប់សាច់ឈើបែបនេះ ហៅថា បំបៅ (បារ. greffer) ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្សាំ និង សាក ២ កិ. ទៀតផង) ។
-
ផ្អែម
( គុ.គុនសព្ទ )
ដែលមានរសស្ករ, មានឱជារសដូចស្ករឬដូចទឹកឃ្មុំដែលបរិសុទ្ធ ។
- គ្រុនផ្អែមមាត់ ឈ្មោះរោគគ្រុនមួយយ៉ាង បណ្ដាលឲ្យមាត់ផ្អែមប្រហាតធុំបាយធុំចំណី ។
- ភ័យផ្អែមមាត់ ភ័យស្លុតស្ងួតបំពង់ក ហាក់ដូចជាផ្អែមប្រហាតមាត់ ។
- សម្ដីផ្អែម សម្ដីស្រទន់ហាក់ដូចជាមានរសផ្អែម ។
-
រស
( ន.នាមសព្ទ )
[រស់ ]
សម្ផស្សប្លែកៗ ដែលប៉ះពាល់ជិវា្ហបសាទ ដឹងថា ប្រៃ, ជូរ, ចត់, ល្វីង, ផ្អែម ជាដើម : រសប្រៃ, រសជូរ, រសផ្អែម; អាហារមានរសឆ្ងាញ់ ។ បើផ្សំជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. រៈសៈ ឬចួនកាល អ. ថ. រស់ ក៏មានខ្លះ, បើរៀងពីខាងចុង អ. ថ. រស់; សព្ទនេះមានន័យច្រើនយ៉ាងណាស់, ប្រែតាមរូបធាតុ គឺប្រភពដើមថា “វិស័យជាទីត្រេកអររបស់សត្វ” ឬថា “វិស័យដែលសត្វទទួលរ៉ាប់រងដោយការដឹង”, ប្រែតាមដំណើរសេចក្ដី នៅមានច្រើន យ៉ាងទៅទៀត គឺប្រែថា ការដឹងអារម្មណ៍; សម្ផស្សកាម; តម្រេក; វត្ថុរាវ; ទឹកដម; ធាតុទឹកក្នុងរាងកាយ; ទឹកក្នុងសាច់, ក្នុងដើមឬក្នុងផ្លែ; ទឹកបន្សារ; កិច្ច; នាទី, មុខការ; សម្បត្តិ; ព្យាយាម; មារយាទ ។ល។
- រសក : អ្នកចម្អិនអាហារ, អ្នកពិសែស, ចុងភៅ (បើស្ត្រីជា រសិកា) ។
- រសគន្ធ (រៈសៈគន់ ឬ រស់-គន់-ធ) ក្លិនរស (ពាក្យកាព្យប្រើជា រសគន្ធា ក៏មាន) ។
- រសជាត (រស់-ជាត) ជាតរបស់រស (រសឆ្ងាញ់ពិសា) ។
- រសញ្ញា,
- រសនា (រៈស័ញ-ញ៉ា, រៈសៈន៉ា) អណ្ដាត ។ (រសនា ប្រែថា “ខ្សែក្រវាត់ស្ត្រី; តម្រេក; សេចក្ដីឆ្ងាញ់ពិសា; សំឡេង” ក៏បាន)។
- រសញ្ញូ អ្នកប្រាជ្ញខាងអក្សរសាស្រ្ត, ខាងតែងសេចក្ដី, ខាងកាព្យឃ្លោង ។
- រសតេជ័ស ឬ--តេជះ ឈាម ។
- រសធម៌ (រស់--) ដូចគ្នានឹង ធម្មរស : សូវស្លាប់ទៅគាប់ រសធម៌កុំបីបង់ (សាស្រ្តាច្បាប់រាជនេតិ) ។
- រសធាតុ,
- រសនាថ,
- រសរាជ,
- រសេន្រ្ទ បរទ ។
- រសនាយក ព្រះសិវៈ (ព្រះឥសូរ) ។
- រសនាលិះ (<រសនាលិហ៍) សុនខ ។
- រសផល ផ្លែឈើមានរស; ដើមដូង ។
- រសភង្គ (រៈសៈភ័ង) ដំណើរខូចរស; ដំណើរទាស់អារម្មណ៍, ទាស់ចិត្ត; សេចក្ដីអផ្សុក ។
- រសវតី (រៈសៈវៈដី) រោងចម្អិនអាហារ, ផ្ទះបាយ ។
- រសវិទ,
- រសវិទូ,
- រសាយនវិទ (រៈសាយ៉ៈ-ន៉ៈវិត) អ្នកចេះរសវិទ្យា; អ្នកស្លបរទ; ពេទ្យ ។
- រសវិជ្ជា,
- រសវិទ្យា,
- រសាយនវិទ្យា វិជ្ជាប្រែធាតុឬផ្សំធាតុគឺចំណេះប្រែឬផ្សំធាតុរ៉ែផ្សេងៗ, ធាតុវិជ្ជា ។ល។
- ករូណរស ឬ - ករុណារស រស (កម្លាំង) នៃសេចក្ដីអាណិត, អាសូរ ។
- គន្ធរស រសក្លិន ។
- ធម្មរស រសធម៌ ។
- មធុររស រសផ្អែម; រសឆ្ងាញ់ ។
- រជតរស (រៈជៈតៈរស់) ទឹកប្រាក់ ។
- វីររស កម្លាំងព្យាយាម, សេចក្ដីភ្លៀវក្លា ។
- សុគន្ធរស ទឹកក្រអូប, ទឹកអប់ ។
- សុវណ្ណរស ទឹកមាស ។
- ស្រឹង្គាររស រសសេចក្ដីស្រឡាញ់, កម្លាំងស្នេហា ។
- ហាសនរស រសសេចក្ដីរីករាយ, កម្លាំងសេចក្ដីត្រេកត្រអាល ។
- ឱជារស ទឹកកម្លាំងកាយ; រសឆ្ងាញ់ពិសា ។
- ឱសថរស ឬ ឱសធរស រសឱសថ, ទឹកថ្នាំរម្ងាប់រោគ ។ល។
-
វីតាមីន
( ន.នាមសព្ទ )
[--មីន ]
(Vitamine) ឱជា, ឱជារស, ជីវជាតិ ឬជីពជាតិ គឺឱជារសរបស់ផ្លែឈើជាដើមដែលមានតាមធម្មតាដើម ជារសឆ្ងាញ់ស្រាប់ពីកំណើត : ដាំបាយកុំផាត់ទឹកបាយចោល ព្រោះនាំឲ្យខាតវីតាមីន របស់អង្ករ... ។
-
ឱជ
( ន.នាមសព្ទ )
(សំ. ឱជស៑; ឱជា) អ្វីៗដែលបង្កើតកម្លាំង, គ្រឿងបង្កើតកម្លាំង, ជំនួយកម្លាំង គឺរសដែលនាំឲ្យមានកម្លាំង, រសឆ្ងាញ់; ជីជាតិ; កម្លាំងកាយ ឬទឹកកម្លាំងក្នុងខ្លួន : ឱជដី រសជាតិដី (សរសេរជា ឱជៈ ក៏បាន) ។
- អែមឱជ ឱជៈផ្អែម ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ចំណីអែមឱជ អ្នកផងបាមោជ្ជ ចាប់ចិត្តរាល់គ្នា ដោយសារអ្នកធ្វើ គេបានសិក្សា រៀនក្នុងសាលា មានគ្រូជំនាញ ។ នារីនានា គួររៀនវិជ្ជា មេផ្ទះកុំគ្រាញ កុំក្រាញខ្ជិលរៀន អៀនប្រៀនទូញទាញ ខ្លៅពេករែងលាញ កេរ្តិ៍ឈ្មោះមេផ្ទះ ។ ទោះបីខ្លួនធំ វ័យពេញក្រមុំ ក៏គួររូតរះ រៀនធ្វើចំណី ឲ្យចេះជ្រៅជ្រះ នឹងមានតេជះ ឲ្យកើតទ្រព្យធន ។
- មានឱជា ឬ - មានឱជារស មានរសឆ្ងាញ់ : ម្ហូបមានឱជារស ។
- ឱជវ័ន្ត (--ជៈវ៉ាន់) មានឱជា; មានកម្លាំងកាយ (ឥត្ថីឬស្ត្រីជា ឱជវន្តី ឬ ឱជវតី) ។
- បឋវោជៈ ឬ - បឋវោជា (ប៉ៈឋៈ--) ឱជៈឬឱជារសដី; ជីជាតិដី ។ល។
-
ចម្ងាញ់
( ន.នាមសព្ទ )
រសឆ្ងាញ់, ឱជា : សម្លកកូរនេះមានចម្លាញ់វិសេសណាស់ ។
-
ជំនាត់
( ន.នាមសព្ទ )
ការជាត់ : កុំធ្វើជំនាត់ទឹកបាយឲ្យសោះឱជារស ។
Headley's Khmer-English Dictionary Full Text Search
-
ឱជា
[ʔaocie]
- detail »
See:ឱជ