Khmer Dictionary: ឱសាហ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្លុតី
( ន.នាមសព្ទ )
[ស្លុត-ដី ]
(ស្តុតិ; ថុតិ) សេចក្ដីសរសើរ, សេចក្ដីស្ងើច :
- សូត្រស្លុតី សូត្រសេចក្ដីសរសើរ ។ ខ្មែរប្រើចំពោះតែពាក្យឃ្លោងឃ្លា សម្រាប់ពួកព្រាហ្មណ៍សូត្រថ្វាយជ័យមង្គល ចំពោះព្រះមហាក្សត្រក្នុងព្រះរាជពិធីណាមួយ : ពួកបារគូសូត្រស្លុតីថ្វាយជ័យមង្គល ។
- ស្លុតីកថា (--កៈ--) ពាក្យពោលសរសើរ, សម្ងើច (ប្រើជា ស្លុតីវាទ ក៏បាន) ។
- ស្លុតីបាឋកៈ (--ប៉ាឋៈកៈ) អ្នកសូត្រស្លុតី (បើស្ត្រីជា ស្លុតីបាឋិកា) ។
- ស្លុតីវាទិន ឬ--វាទី អ្នកឱសាហ៍ពោលពាក្យសរសើរគេ, អ្នកហៃស្ងើចគេ; បើស្ត្រីជា ស្លុតីវាទិនី ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្តុតិ ផង) ។
-
ឧស្សាហៈ
( ន.នាមសព្ទ )
[អ៊ុស-សាហៈ ]
(ឧស្សាហ; ឧត្សាហ) សេចក្ដីឱហាត, សេចក្ដីខ្មីឃ្មាតឬសង្វាត, ការខំប្រឹងមិនខ្ជិល, មិនច្រអូស : មានឧស្សាហៈ, មានឧស្សាហ៍ធ្វើការ (ប្រើជា ឧត្សាហៈ ឬ ឧត្សាហ៍ ក៏បាន, អ. ថ. អ៊ុត-ត្សាហៈ ឬ អ៊ុត-ត្សា ឬក៏ អ៊ុតសាហៈ, អ៊ុត-សា ។ ប្រើក្លាយជា ឱសាហ៍ ក៏មាន) ។ ខ្មែរប្រើជា កិ. ក៏បាន “ឱហាត, សង្វាត, ខំប្រឹង” : ឧស្សាហ៍ធ្វើការ, ឧស្សាហ៍រៀនសូត្រ (ច្រើននិយាយថា ឱសាហ៍ ផង) ។ រ. ស. : ទ្រង់ព្រះឧស្សាហ៍ ។ ប្រើជា គុ. ក៏មាន “ដែលមានព្យាយាម, ដែលជាអ្នកឱហាត, សង្វាត, ខំប្រឹង” : មនុស្សឧស្សាហ៍, ក្មេងឱសាហ៍ (ព. ផ្ទ. ខ្ជិល) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រដៅកូន: ហៃកូនរាល់គ្នា ត្រូវមានឧស្សាហ៍ កុំខ្ជិលច្រអូស កម្ជិលទ័លក្រ ដូចដើរដួលស្រូស សុំគេងងូស ព្រលូសកេរ្តិ៍ឈ្មោះ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឧស្សាហ ឬ ឧត្សាហ (អ៊ុស-សាហៈ ឬ អ៊ុត-ត្សាហៈ), ដូចជា : ឧស្សាហកម្ម ការដែលកើតមានឡើងដោយសេចក្ដីខំប្រឹងធ្វើ ។ ព. ស. ស. ការធ្វើរបស់អ្វីៗឲ្យកើតបានជាជំនួញទួទៅ, ការបង្កើតរបស់ប្រើប្រាស់តាមសម័យនិយម : រោងឧស្សាហកម្ម ។
- ឧស្សាហករ,
- --ការ ឬ - ឧត្សាហ-- អ្នកធ្វើឧស្សាហកម្ម, ជាងឧស្សាហកម្ម: ពួកឧស្សាហករ (បើស្ត្រីជា ឧស្សាហការិកា) ។
- ឧស្សាហកិច្ច ឬ - ឧត្សាហក្រឹត្យ ការរវល់ដោយឧស្សាហកម្ម ។
- ឧស្សាហជន ឬ - ឧត្សាហ-- ជនអ្នកមានឧស្សាហៈ ។
- ឧស្សាហពល ឬ - ឧត្សាហ-- (--ពល់) កម្លាំងនៃឧស្សាហៈ ។
- ឧស្សាហភាព ឬ - ឧត្សាហ-- ភាពឬដំណើរនៃឧស្សាហៈ, ភាពជាអ្នកមានឧស្សាហៈ ។ ឧស្សាហូបនីយកម្ម (--ប៉ៈ នីយៈ--) ការលៃលកកែខៃធ្វើឲ្យបានកើតទៅជាឧស្សាហកម្ម ។ល។ មហុស្សាហៈ ឬ មហុស្សាហ៍ (បា. < មហា + ឧស្សាហ) ឧស្សាហៈធំ, ឧស្សាហ៍ច្រើន, ព្យាយាមមាំ, ព្យាយាមធំ ។ល។
-
ឱសាហ៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧស្សាហៈ ឬ ឧស្សាហ៍ ) ។
Headley's Khmer-English Dictionary Full Text Search
-
ឱសាហ៍
- detail »
See:ឩស្សាហៈ , ឩស្សាហ៍