Khmer Dictionary: កាត់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កង់
( ន.នាមសព្ទ )
ប្រដាប់រទេះមានវង់ព័ទ្ធជុំវិញចុងកាំ : កង់រទេះ ។ អ្វីៗដែលកាត់ជាកំណាត់ជាដុំខ្លីៗ : ត្រីមួយកង់ ។ ឈ្មោះនំមួយប្រភេទមានសណ្ឋានដូចកង់ : នំកង់ ។
-
កថិនត្ថារកិច្ច ឬ កឋិនត្ថារកិច្ច
( ន.នាមសព្ទ )
[កៈថិនណ័តថារៈកិ]
កិច្ចក្នុងការក្រាលគ្រងនូវកឋិន,មាន ៨ យ៉ាងគឺ បុព្វករណ (កិច្ចការខាងដើមមានការបោកគក់, ការចាត់ចែងវាស់វែង, ការកាត់, ការដានផ្គុំ, ការដេរ, ការជ្រលក់, ការថ្វើពិន្ទកប្ប) ១, បច្ចុទ្ធារ (ការដកចីវរចាស់) ១, អធិដ្ឋាន (ការតែងតាំងឈ្មោះចីវរថ្មី) ១, អត្ថារ (ការក្រាលគ្រង) ១, មាតិកា ១, បលិពោធ ១, ឧព្ភារ (ការដោះកថិន) ១ និងអានិសង្ស ១ ។
-
កន្ត្រៃ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយដែកមានផ្លែពីរ មានមុខមុត មានត្រចៀក សម្រាប់កាត់សំពត់ កាត់សក់ជាដើម ។
-
កាំបិត
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយដែកមានមុខម្ខាង, មានដងម្ខាង តូចក៏មាន ធំក៏មាន, សណ្ឋានផ្សេងៗ សម្រាប់ប្រើកាប់, កាត់, បិត, ចិត, អារ, ពន្លះ ជាដើម : កាំបិតចែត, កាំបិតព្រា, កាំបិតបន្ទោះ, កាំបិតស្លា, កាំបិតប៉័ងតោ ។ល។
-
កេស
( ន.នាមសព្ទ )
[ កែស, កេ--ឬ កែ-- ]
សក់, សក់ទាំងឡាយ (ប្រើក្នុងរាជសព្ទ): ព្រះកេស, ព្រះកេសា; ចម្រើនព្រះកេសាថ្វាយ គឺកាត់សក់ថ្វាយ; កោរព្រះកេសា គឺកោរសក់ ។
-
កោរ
( កិ.កិរិយាសព្ទ )
កាត់រំលីងដោយកាំបិតកោរ : កោរសក់, កោរចិញ្ចើម, កោរពុកចង្កា ។
-
កោសល្ល
( ន.នាមសព្ទ )
[កោ-សល់ ]
ភាពនៃបុគ្គលអ្នកប៉ិនប្រសប់, ការឈ្លាសវៃ ។ ច្រើនប្រើរៀងខាងចុងពាក្យដទៃដូចជា ហត្ថកោសល្ល ការប៉ិនប្រសប់ដោយដៃគឺ ភារដេរកាត់ ឬ គូរវាសជាដើម ។
-
ក័លក័ត្តា
( ន.នាមសព្ទ )
ឈ្មោះក្រុងដែលស្ទឹងគង្គាហូរកាត់ ឋិតក្នុងប្រទេសឥណ្ឌា ។
-
ក្បាលមឿង, ឬក្បាលជីមឿង
( ន.នាមសព្ទ )
ឈ្មោះរន្ធពិសេសពីរក្នុងល្បែងបាយខុំ ស្ថិតនៅខាងដើម គេសន្មតថារន្ធពីរនេះជាធំ ជាប្រធាន គេដាក់គ្រាប់ក្នុងមួយរន្ធ ៥ គ្រាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាយខុំផង) ។ គ្រាប់លញ់ ៤ គ្រាប់ដែលក្មេងតម្រៀប ក្នុងល្បែងបាញ់រងក៏ហៅថាក្បាលមឿងដែរ គឺក្មេងរៀបបីគ្រាប់ដូចមុំចង្ក្រានហើយដាំមួយពីលើរួចតម្រៀបរាយបន្តគ្នាជាខ្សែច្រើនគ្រាប់មកទៀតធ្វើជាកន្ទុយហើយបោះតម្រូវកាត់ផ្ដាច់ដោយមេជាកើយមួយ ។ បើអ្នកបោះត្រូវគ្រាប់ខ្ទាតដាច់ត្រឹមណា សន្មតិឈ្នះត្រឹមណោះ ។ បើបោះត្រូវក្បាលមឿង ឈ្នះទាំងអស់ ។ (ល្បែងពួកប្រុសៗ លេងដោយគ្រាប់លញ់)
-
ក្បិល
( កិ.កិរិយាសព្ទ )
ផ្ដាច់មិនឲ្យមានតទៅទៀត ឬ តម្រឹមឲ្យខ្លី : កាត់ក្បិល ។
Headley's Khmer-English Dictionary Full Text Search
-
កាត់
( v )
[kat]
- detail »
to cut, slice, slit; to divide, detach; to penetrate, pass through, cut through / across, take a short cut; to interrupt; to solve, untangle; to settle (a matter); to decide (a legal case)
-
កាត់
( v )
[kat]
- detail »
to ignite, catch / start (of a fire)
-
កាត់
( adj )
[kat]
- detail »
to be hybrid, of mixed blood or ethnic origin
-
កាត់
( prenp )
[kat]
- detail »
across, through
-
កាត់
( adv )
[kat]
- detail »
briefly
-
បន្តក់
( n )
[bɑntɑk]
- detail »
a diacritical mark (់) placed over a final consonant of a syllable to indicate that the preceding vowel is shortened (in syllables with no written vowel, it indicates that the inherent vowel is pronounced as ɑ following an A-Series consonant and as ʊə or [u] (before a labial consonant) following an O-Series consonant; in syllables containing the vowel a it indicates that the a is pronounced as [a] following an A-Series consonant and as oa or ea (before a velar consonant) following an O-Series consonant)
Eg. កត់ : kɑt, ពស់ pʊəh, ឈប់ chup, កាត់ kat, គាត់ koat, ទាក់ teak See:សង្កត់, រស្សសញ្ញា -
ហោតិល
( n )
[haotəl]
- detail »
kind of short haircut eg. កាត់សក់ហោតិល haotəl . to get the hair cut short in such a style