Khmer Dictionary: កូន
Chuon Nath's Khmer-Khmer Dictionary
-
កូន
( ន.នាមសព្ទ )
មនុស្ស, សត្វដែលកើតអំពីមាតាបិតា មេបា : កូនប្រុស, កូនស្រី, កូនឈ្មោល, កូនញី ។ មនុស្សនៅក្នុងបន្ទុកឱវាទចៅហ្វាយនាយ ឬ មេតម្រួត : កូនក្មួយ, កូនឈ្នួល... ។ វត្ថុអ្វីៗ ជាគូគ្នា មួយមានរូបតូចជាងមួយ : កូនប្រអប់, កូនសោ ។
-
កូនកណ្ដុរ
( ន.នាមសព្ទ )
ឈ្មោះរោគដុំមួយយ៉ាង មានណ្ឋានប្រហែលនឹងគ្រាប់ខ្នុរ ច្រើនកើតនៅមណ្ឌល-ក, ក្រលៀន, ក្លៀក : ឡើងកូនកណ្ដុរនៅក ។
-
កូនកំព្រា
( ន.នាមសព្ទ )
កំណាត់ឈើ ឬកំណាត់ឫស្សីសម្រាប់ស៊ក នឹងព័្រត្យ, ខ្សែ, វល្លិ ហើយមួលរឹតត្របែងអ្វីៗ មាននឹមរទេះ ជាដើម ដើម្បីឲ្យតឹងឲ្យមាំ : ត្របែងកូនកំព្រា (ពាក្យនេះច្រើនហៅខុសគ្នាតាមទម្លាប់ស្រុក, អ្នកស្រុកខ្លះហៅ មេកំព្រា) ។
-
កូនក្រក
( ន.នាមសព្ទ )
ជាពាក្យបរម្បរាដែលឮតៗគ្នាមកថា កូនមនុស្សឬកូនសត្វដែលគេពិឃាតយកទៅឆ្អើរឲ្យក្រៀមរុំដោយអំបោះឆៅហើយខ្មុកម្រ័ក្សណ៍ ប្រសិទ្ធីឧបកិច្ចជាវត្ថុសក្តិសិទ្ធិសម្រាប់ការពារខ្លួន ក្នុងពេលមានភ័យអាសន្នជាដើម (ឮថាមានតែក្នុងសម័យបុរាណព្រេងនាយ យូរអង្វែងហើយ) ។
-
កូនក្រាញ់
( ន.នាមសព្ទ )
សន្ទុះប្រេង ឬ ខ្លាញ់ ឬស្ករត្នោត ដែលចម្រាញ់រំងាស់ក្នុងខ្ទះ ត្រូវកម្ដៅភ្លើងពុះព្រួចៗ ផ្ដួចលោតឡើង មានអាការប្រហែលត្រីក្រាញ់មាត់, ពន្លៀក : ស្ករពុះលោតកូនក្រាញ់ (ពាក្យនេះស្រុកខ្លះហៅ ពន្លៀកក្រាញ់, មាត់ក្រាញ់, ស្ករឡើងពន្លៀកក្រាញ់, ស្ករលោតមាត់ក្រាញ់) ។
-
កូនក្រាប់
( ន.នាមសព្ទ )
ស្រីអ្នកចាំទទួលពាក្យបន្តពីអ្នកផើ្តមច្រៀង ហើយវាយក្រាប់ បន្ទរថែមតាមចង្វាក់ភ្លេងផង (ច្រើនប្រើក្នុងវង់ល្ខោនខ្មែរ) : កូនក្រាប់តែងតែស្ដាប់អ្នកផ្ដើមបទ ។
-
កូនគោល
( ន.នាមសព្ទ )
ឈ្មោះល្បែងមួយប្រភេទ ដែលគេយកដុំឈើស្រាលមានរលួសជាដើមធ្វើជាកូន បើលេងវេលាយប់ដុតដុំឈើនោះឲ្យឆេះ ដាក់កណ្ដាលទីស្នាមលេង ហើយយកដំបងវាយដណ្ដើមដុំឈើនោះឲ្យខ្ទាតទៅកាន់ទីរបស់ខ្លួនៗ ទាំងពីរខាង បើពួកណាវាយបាន ទៅដល់ទីរបស់ខ្លួនមុន ពួកនោះឈ្នះ : លេងកូនគោល ។
-
កូនគ្លី
( ន.នាមសព្ទ )
ប្រដាប់ធ្វើអំពីកៅស៊ូ មានសណ្ឋានជាដុំមូលសម្រាប់បោះប្រមៀលលេង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុលី ផង) ។
-
កូនចាប
( ន.នាមសព្ទ )
(ពាក្យមេមត់) សិស្សរបួសរបស់មេមត់ គឺមនុស្សដែលរាប់អានជឿកាន់ខ្មោចមេមត់ ហើយប្រគល់ខ្លួនជាសិស្សរបស់មេមត់ រូបមេមត់ហៅមនុស្សនោះថា កូនចាប ក្នុងកាលដែលខ្មោចមេមត់កំពុងចូលជាន់រូប (មេមត់ស្រុកខ្លះហៅ ពងចាប) ។
-
កូនជញ្ជីង
( ន.នាមសព្ទ )
ដុំសំណ ឬ ដែកដែលគេសិតជារូប ប៉ោលចោះដាក់ខ្សែ ឬដែកសិតមានចំនួនលេខ សម្រាប់ថ្លឹងបែងទម្ងន់នឹងដងជញ្ជីង ឲ្យត្រូវតាមកំណាត់ភ្នែកជញ្ជីង ។
Headley's Khmer-English Dictionary
-
កូន
( n )
[koon]
- detail »
child (of someone; cf. ក្មេង 'child' - in general); offspring, progeny.
-
កូន
( pron )
[koon]
- detail »
I / me / my (child speaking to parents); you / your (parents speaking to child)
-
កូន
( n )
[koon]
- detail »
young (of animals); smaller version / member (of a class or set),
Eg. កូនកោះ: small island; lower rank (of); player (in a card game as opposed to em the dealer) -
កូន
( clf )
[koon]
- detail »
for pieces of chalk, (flashlight) batteries