Khmer Dictionary: គោ
Chuon Nath's Khmer-Khmer Dictionary
-
គោ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ប្រែបានច្រើនយ៉ាងគឺ “ឋានសួគ៌; រស្មី; ខ្សែផ្លេកបន្ទោរ; កាំរន្ទះ; ព្រះអាទិត្យ; ព្រះចន្ទ្រ; រោមតាមរាងកាយ; ប្រស្រីភ្នែក; ទឹក; សំដី; ទិស; សរ (ព្រួញ); ពេជ្រ; អារម្មណ៍; ផែនដី; គោ; មាតា...”) សត្វពាហនៈសម្រាប់ប្រើទឹមដឹកអូស ជាសត្វមានប្រយោជន៍យ៉ាងសំខាន់របស់មនុស្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្របី ផង) ។
-
គោក
( គុ.គុនសព្ទ, ន.នាមសព្ទ )
ដែលទីទៃពីមានទឹក គឺដែលគ្មានទឹក : ទីគោក, ម្ហូបគោក, សម្លគោក, ឆាគោក, ឡើងទៅលើគោក ។ ទួលកណ្ដាលវាល ឬ កណ្ដាលវាលស្រែ សព្វថ្ងៃនេះគេធ្វើជាភូមិលំនៅ ក៏មានដោយច្រើន ។
-
គោក
( ន.នាមសព្ទ )
ឈ្មោះតំបន់ទួលខ្ពស់មួយ ក្នុងសង្កាត់លេខ ២ ក្រុងភ្នំពេញ ឋិតនៅខាងលិចមណ្ឌលកីឡាក្រុង ជាទីគោកដែលទឹកមិនលិចក្នុងរដូវវស្សា ។ ដោយហេតុទួលនោះ ជាទីគោកខ្ពស់ទឹកមិនលិចដូច្នោះ ទើបគេហៅ ទួលគោក ។ តមកហៅក្លាយថា ទួលគក មកពីសរសេរជាអក្សរបារាំងថា Kork ។ សព្វថ្ងៃរាជការក្រុងរៀបចំតំបន់នេះទៅជាភូមិមួយដ៏ស្អាតល្អសមរម្យតាមសម័យនិយម : ទួលគោកជាតំបន់ថ្មីមួយក្នុងព្រះរាជធានីភ្នំពេញ ។
-
គោឃាតកម្ម
( ន.នាមសព្ទ )
[គោឃាតៈក័ម]
( បា.បាលី ( បាលីភាសា ) )
(អំពើពិឃាតគោ, ការសម្លាប់គោ ។
-
គោឃាតដ្ឋាន
( ន.នាមសព្ទ )
[គោឃាត័ដ-ឋាន]
( បា.បាលី ( បាលីភាសា ) )
ទី, កន្លែងដែលគេពិឃាតគោ (គួរកុំហៅ ផ្សារកាប់គោ ឬ ទីកាប់គោ ព្រោះជាពាក្យស្ដែងណាស់) ។
-
គោឃាតស្ថាន
( ន.នាមសព្ទ )
[គោឃាតៈ ស្ថាន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដូចគ្នានឹង គោឃាតដ្ឋាន ។
-
គោង
( គុ.គុនសព្ទ )
ដែលពើងមិនរាបស្មើ : ថ្នាំងឫស្សីគោង, រនាបគោង ។
-
គោងៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យវារឲ្យវិសេសឡើង : វារគោងៗ, គឺវារចំកោងខ្លួនទើមៗ ។
-
គោចរ
( ន.នាមសព្ទ )
[-ច ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
វិស័យ, ដំណើរនៃឥន្ទ្រិយ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។ ដំណើរយាត្រាទៅរកអាហារចំណី, ទីដែលមានអាហារចំណី, ទីដែលសមណៈគួរត្រាច់ចរទៅបាន តាមពុទ្ធានុញ្ញាត ។ ព. ផ្ទ. អគោចរ ។
-
គោឆ្មាត់
( ន.នាមសព្ទ )
មេគោសម្រាប់រឺតទឹកដោះ : ឲ្យគោព្រោះមួយរយ, គោឆ្មាត់មួយរយ (ម. ទានកណ្ឌ និងកណ្ឌមហារាជបព្វៈ ។
Headley's Khmer-English Dictionary
-
គោ
( n )
[kou]
- detail »
cow, ox
-
គោ
( adj )
[kou]
- detail »
to be naive, gullible, easily influenced by flattery
Reference: គោលោត -
គោក
( n )
[kouk]
- detail »
ground, (dry) land
-
គោក
( adj )
[kouk]
- detail »
to be dry, arid; (of food) composed mainly of non-liquid ingredients
-
គោក
( n )
[kouk]
- detail »
hillSiem Reap
-
គោង
( adj )
[kouŋ]
- detail »
to be protruding, prominent, uneven
-
គោងៗ
( adv )
[kouŋ - kouŋ]
- detail »
slowly (of crawling)
-
គោចរ
( n )
[koucɑɑ]
- detail »
journey, nomadic movement, migration (esp. in search of food); progress; life journey
-
គោចរ
( n )
[koucɑɑ]
- detail »
places where monks are allowed to go to seek food
-
គោចរ
( n )
[koucɑɑ]
- detail »
field, sphere, domain; specif. the range of sense perception