Khmer Dictionary: ឆៀប
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ផ្សា
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ឈឺចាប់ពើតរោលរាលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ...។
- ផ្សាខ្លោច ឬ - ខ្លោចផ្សា កើតទុក្ខសង្រេងដោយសេចក្ដីស្ដាយស្រណោះ ឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត ។
-
រមាស់
( ន.នាមសព្ទ )
រោគស្បែកដែលមានមេក្រមីបណ្ដាលឲ្យមានការរសឹបៗឆៀបៗនាំឲ្យចង់អេះឲ្យចង់ចុច : កើតរមាស់, អេះរមាស់ ។
-
រុករ
( ន.នាមសព្ទ )
[រុក-រ ]
ឈ្មោះវល្លិរឹងមួយប្រភេទ សំបកខាងក្រៅលឿងចាស់ សំបកខាងក្នុងនិងសាច់លឿងខ្ចី មានរសហឹររមាស់ឆៀបៗ ប្រើជាថ្នាំកម្ចាត់រោគ : វល្លិរុករ ។
-
អៀន
( ន.នាមសព្ទ )
ដង្កូវល្អិតៗកើតនៅក្នុងក្រពះអាហារ កាលណាចេញមកតាមឧច្ចារមគ្គ បណ្តាលឲ្យរមាស់ឆៀបៗរឿយៗ : កើតអៀន, អៀនចេញ ។
Headley's Khmer-English Dictionary Full Text Search
-
ឆៀប
( adv )
[cʰiep]
- detail »
intermittently (of a pain)
-
ឆៀប
( adj )
[cʰiep]
- detail »
to be scratchy, prickling