Khmer Dictionary: ឆ្កែ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្ត្រោង
( កិ.កិរិយាសព្ទ )
លោតចាប់, លោតបេះ; បើសត្វថា លោតខាំ : ឆ្កែកន្ត្រោងខាំ ។
-
កន្ទុយឆ្កែ
( ន.នាមសព្ទ )
ឈ្មោះស្មៅមួយប្រភេទ ផ្កាមានសណ្ឋានប្រហែលនឹងកន្ទុយឆ្កែ : ស្មៅកន្ទុយឆ្កែ ។
-
កោះ
( កិ.កិរិយាសព្ទ )
ហៅដោយអំណាចអាជ្ញា : ដីកាកោះ ។ អំពាវនាវហៅ (ឆ្កែ) ឆ្កែកោះអណ្ដើក ។
-
ក្ដក់
( កិ.កិរិយាសព្ទ )
[ជើង ដ]
ធ្វើសូរនឹងមាត់ ផ្ទាត់នឹងអណ្ដាត : ក្ដក់ហៅឆ្កែ ជាដើម ។
-
ខាំ
( កិ.កិរិយាសព្ទ )
កាត់ដោយធ្មេញ, ដោយចង្កូម : ឆ្កែខាំ ។
-
ខ្នឺប
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យសម្របត្រចៀកឲ្យរឹងប្រឹងរាបទៅក្រោយឲ្យប្លែកឡើង : ឆ្កែបោលដាក់ស្លឹកត្រចៀកខ្នឺប ។
-
ណែងណង
( ន.នាមសព្ទ )
កំណាត់ឈើឬឫស្សី ចងបន្ដោកបង្អូសដី ភ្ជាប់នៅកសត្វចតុប្បាទ មានគោ, សេះ, ឆ្កែជាដើម ដើម្បីឲ្យទទើសទទែងជើងមុខមិនឲ្យបោលបាន : ចងណែងណង, ជាប់ណែងណង ។
-
តែវ៉ែ
( ន.នាមសព្ទ )
ឈ្មោះជំងឺមួយប្រភេទ បណ្ដាលឲ្យទាញ-ក បត់ឡើងឲ្យប្រកាច់កន្ត្រាក់កន្រ្តើន (ច្រើនតែសុនខ) : ឆ្កែតែវ៉ែកាច់ ។ អាតែវ៉ែ ! ឬ អាតែវ៉ែកាច់ ! (ពាក្យជេរដោយទ្រគោះមើលងាយក្រៃលែង) ។
-
ត្របាក់
( កិ.កិរិយាសព្ទ )
ខាំ, លេបស៊ីដោយរហ័ស (ពាក្យសម្រាប់ប្រើចំពោះតែខាងសត្វតិរច្ឆាន) : ឆ្កែត្របាក់, ត្រីឆ្ដោរត្របាក់, ជ្រូកត្របាក់បាយក្នុងស្នូក ។
-
ត្រាក់ៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ស្ទើររត់ស្ទើរដើរ : ដើរត្រាក់ៗ; សព្វថ្ងៃ ខ្ញុំខំប្រឹងដើររកស៊ីត្រាក់ៗ ដូចជាឆ្កែដំបៅក្បាល គង់នៅតែទាស់ចិត្តគាត់ទៀត ។
Headley's Khmer-English Dictionary Full Text Search
-
ឆ្កែ
( n )
[ckae]
- detail »
dog (when someone is compared to a dog it means that he / she is considered to be crude)