Khmer Dictionary: ដៃ
Chuon Nath's Khmer-Khmer Dictionary
-
ដៃ
( ន.នាមសព្ទ )
អវយវៈមនុស្សឬសត្វពួកខ្លះ សម្រាប់ចាប់ពាល់កាន់ជាដើម ។ ប្រដាប់សម្រាប់ចាប់រវៃឬបង្វិលក៏ហៅ ដៃ ដែរ :
- ដៃរហាត់, ដៃត្បាល់កិន, ដៃស្នា ។ ប្រដាប់សម្រាប់ចាប់ក្បាលចង្កូតក៏ហៅដៃ ដែរ :
- ដៃចង្កូត ។ មែកឫស្សីក៏ហៅ ដៃ ដែរ :
- ដៃននោង, ដៃត្រឡាច ។ ព្រៃក, ស្ទឹង, ទន្លេ, សមុទ្រ ដែលលយវែងចូលមកក្នុងដី ក៏ហៅ ដៃ ដែរ :
- ដៃស្ទឹង, ដៃទន្លេ, ដៃសមុទ្រ ។ល។
-
ដៃខ្លា
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ផ្កាក្រអូប ក្លិនដូចផ្កាកែវ, ដើមមានសាច់រឹងស្និទ្ធ គេច្រើនឆ្លាក់ប្រើធ្វើជាត្រា ។ ដំឡូងមួយប្រភេទ មើមមានទ្រង់ទ្រាយក្រញាង ស្រដៀងនឹងម្រាមដៃខ្លា : ដំឡូងដៃខ្លា។
-
ដៃកែវ
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានខាងចុង-ង ដូចភ្លុកដំរីសម្រាប់ពាក់, ព្យួរ, ទ្រអ្វីៗ : ព្យួរអាវនៅដៃកែវ, ដាក់សាស្ត្រាលើដៃកែវ ។
-
ដៃរគៀម
( ន.នាមសព្ទ )
កែវស្លកើតពីជ័រឈើ ដែលស្រក់ទៅក្នុងដី, ឬខ្សាច់ឆ្នេរសមុទ្រ : ចិញ្ចៀនដៃរគៀម ។
-
ដៃរណែង
( ន.នាមសព្ទ )
បន្ទះឫស្សីឬឈើ មានជ្រុង ៤ ជាគ្រឿងផ្ទះ គេរាយភ្ជាប់ពីលើបង្កង់ សម្រាប់ទទួលតម្ពក់ក្បឿង : អារដៃរណែង, វាយដៃរណែង ។
-
ដៃរហាត់
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ច្រើនដុះក្បែរដងស្ទឹង, មានផ្លែល្អិតៗ ពួកក្មេងច្រើនប្រើបរិភោគជាអាហារ ។
-
ដៃស្វា
( ន.នាមសព្ទ )
ឈើមានសណ្ឋានទាំងខាងចុងទាំងខាងដើមស្រដៀងនឹងចង្កេះស្លឹកសីមា សម្រាប់ចាប់ទាមឈើ ដែលបែកដែលប្រេះកុំឲ្យបែកដាច់ពីគ្នា : ចាប់ដៃស្វា ។
Headley's Khmer-English Dictionary
-
ដៃ
( n )
[day]
- detail »
arm, hand; handle, lever, crank (compare dg which is usually a straight handle); branch (of a tree, bamboo, or a river), offshoot; tendril; trunk (of an elephant); sleeve; steering wheel
-
ដៃ
( clf )
[day]
- detail »
for handfuls of young rice plants / grass.
-
ដៃ
( clf )
[day]
- detail »
for slaps
-
ដៃ
( i )
[day]
- detail »
command to an elephant not to move its trunk or not to pull up something with its trunk
-
ដៃ
( clf )
[day]
- detail »
for a bunch of 10 areca nuts