Khmer Dictionary: ទឹក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ឆែត
( ន.នាមសព្ទ )
ឈ្មោះបន្លែវារិជតិណជាតិមួយប្រភេទ ជាវល្លិដុះក្នុងទឹកសម្រាប់ប្រើជាអន្លក់; ប្រើជាបន្លែក៏បាន ។
-
កន្តូឡេត
( ន.នាមសព្ទ )
ឈ្មោះស្មៅទឹកមួយប្រភេទ សណ្ឋានទងនិងស្លឹកប្រហែលនឹងស្គន់ដំរី ប្រើធ្វើជាអន្លក់បាន ។
-
កន្តេះឡង់
( ន.នាមសព្ទ )
ឈ្មោះសត្វល្អិតមួយប្រភេទ មានស្លាបរឹង សម្បុរខ្មៅ នៅក្នុងទឹក ។
-
កន្ដារ
( ន.នាមសព្ទ )
[កន់-តា ឬ កន់-តារៈ]
(< កំ “ទឹក”+ តារ “ឆ្លង ឬចម្លង” ផ្លូវលំបាក ឬផ្លូវដែលច្រើនប្រកបដោយគ្រោះថ្នាក់ :
- ចោរកន្ដារ ផ្លូវលំបាកព្រោះចោរ,
- អមនុស្សកន្ដារ ផ្លូវលំបាកព្រោះអមនុស្សមានយក្សជាដើម,
- វាឡកន្ដារ ផ្លូវលំបាកព្រោះសត្វសាហាវ,
- និរុទកកន្ដារ ផ្លូវលំបាកព្រោះគ្មានទឹក,
- ទុព្ភិក្ខកន្ដារ ផ្លូវលំបាកព្រោះគ្មានបាយ ។ល។ កន្ដារទ្ធា (កន់-តា-រ័តធា) ន. (បា. កន្ដារ “លំបាក” ឬ គ្រោះថ្នាក់ + អទ្ធា “ផ្លូវ ឬ ផ្លូវឆ្ងាយ”) ផ្លូវលំបាក, ផ្លូវដែលមានគ្រោះថ្នាក់ ។
-
កន្ថោរ
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ស្ដោះទឹកមាត់ ។
-
កន្ទាទូក
( ន.នាមសព្ទ )
ឈ្មោះសត្វទឹកមួយប្រភេទ មានស្លាប ដូចកន្លាតតែរូបធំជាងច្រើន ដល់វេលាពង ឡើងពងភ្ជាប់នឹងស្មៅរឹង ឬ នឹងឈើ ។ អ្នកស្រុកខ្លះហៅថា
- ក្ដាមទូក ។
-
កន្ទាំងហែ
( ន.នាមសព្ទ )
ឈ្មោះស្មៅទឹកមួយប្រភេទ ពួកត្រកួន តែដើមឈររឹងជាងត្រកួន, មានសំបកងាយបកណាស់ ប្រើជាអន្លក់ ឬ ជាបន្លែស្លម្ជូរមានរសពីសា ។
-
កន្សែង
( កិ.កិរិយាសព្ទ )
យំ, (រ. ស.) : ទ្រង់ព្រះកន្សែង (ហៅតាមការដែលទ្រង់យកព្រះកន្សែងជូតព្រះអស្សុជល “ទឹកព្រះនេត្រ”) ។
-
កប៉ាល់
( ន.នាមសព្ទ )
នាវាវិសេសមានកម្លាំងលឿនទៅដោយចំហាយកើតអំពីទឹក និងភ្លើង បណ្ដាលឲ្យចក្រយន្តដើរ ។ (សំ. បា. កបាល ន. “រលា, អំបែង, ត្រឡោក,...) ។
-
កា
( ន.នាមសព្ទ )
បំពង់សម្រាប់ដាក់ទឹក ធ្វើដោយលោហធាតុផ្សេងៗ ឬដោយដីលាយព័ណ៌ : កាទឹក ។
Headley's Khmer-English Dictionary Full Text Search
-
ទឹក
( n )
[tɨk]
- detail »
water; juice; liquid
-
ទឹក
( n )
[tɨk]
- detail »
round (of a fighting contest)
-
ទឹក
( n )
[tɨk]
- detail »
temperament
-
ទឹក
( n )
[tɨk]
- detail »
quality of gold, silver or jewels
Eg. ត្បូងនេះមានទឹកល្អ : This gem is good quality. -
ទឹក
( n )
[tɨk]
- detail »
suit (of cards)
-
ធាតុ
( n )
[tʰiet, tʰietoʔ]
- detail »
(physical) substance / element, matter; element of consciousness, essence; the four elements of the body (ដី, ទឹក, ខ្យល់, ភ្លើង); the three elements of the cosmos (កាមធាតុ, រូបធាតុ, អរូបធាតុ)
-
ភូត
( n )
[pʰuut, pʰuutaʔ]
- detail »
something born or created ; nature; (natural or supernatural) creature / being; the four natural elements ( ដី `earth,' ទឹក `water,' ភ្លើង `fire,' ខ្យល់ `air')
-
យោង
( clf )
[youŋ]
- detail »
for bucketfulls eg. ទឹកមួយយោង one bucketful of water (drawn from a well)