Khmer Dictionary: នាយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កើតក្ដី
( ន.នាមសព្ទ )
- នំបំពួនស្ករ ឬ - នំផ្លែអាយ ។ ចាស់ៗ តំណាលប្រាប់ថា នំនេះបានជាឈ្មោះថា នំកើតក្ដី ផងដែរ ពីព្រោះក្នុងសម័យព្រេងនាយ នៅពេលមួយនោះ មានបុរសពីរនាក់ បរិភោគនំបំពួនស្ករនេះក្នុងទីជិតគ្នា អង្គុយប្រទល់មុខគ្នា, បុរសម្នាក់ខាំនំនេះពាក់កណ្ដាលមិនពមទាំងមូលទៅក្នុងមាត់ ទឹកស្ករក៏ធ្លាយបាញ់ឆ្វាចទៅចូលភ្នែកអ្នកម្ខាង, កើតជាជម្លោះដាល់តប់គ្នា រហូតដល់កើតក្ដីប្ដឹងចៅក្រម... ចៅក្រមក៏ហៅនំនេះថា
- នំកើតក្ដី, ឈ្មោះនំនេះក៏កើតមានតាំងពីកាលនោះមក ។ នេះជាប្រវត្តិដែលចាស់ៗ បានតំណាលប្រាប់ ប៉ុន្តែពុំប្រាកដថា នំកើតក្ដី នេះកើតមាននៅក្នុងសម័យណាទេ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បំពួនស្ករ និងផ្លែអាយ ទៀតផង ព្រោះជាឈ្មោះនំតែមួយប្រភេទ នេះឯង ។
-
កោសរូស
( កិ.កិរិយាសព្ទ )
និយាយដៀមដាម បញ្ឆិតបញ្ឆៀងកៀសនាយអាយ : ក្នុងមួយថ្ងៃៗ វាមកកោសរូសឯងពីរបីដង ។
-
ក្រវែល
( កិ.កិរិយាសព្ទ )
ល្បាត, ឃ្លាំដោយដើរទៅ ដើរមក : ដើរក្រវែលរក្សានាយចៅហ្វាយ, រក្សាផ្ទះ ។
- កងក្រវែល គឺកងល្បាត, ពួកអ្នកយាមល្បាត ។
-
កម្ពោជ
( ន.នាមសព្ទ )
[ក័ម-ពោជៈ ឬ ក័ម-ពោច ]
ឈ្មោះរដ្ឋមួយក្នុងជម្ពូទ្វីប (ឥណ្ឌា សម័យបច្ចុប្បន្ន) ជារដ្ឋរាប់ឈ្មោះចូលក្នុងចំនួនឈ្មោះរដ្ឋទាំង ២១ គឺ កុរុ, សក្កៈ, កោសល, មគធៈ, អង្គៈ, សិវិ, កលិង្គៈ, អវន្តិ, បញ្ចាលៈ, វជី, គន្ធារៈ, ចេតិយៈ, វង្គៈ, វិទេហៈ, កម្ពោជ, មទ្ទៈ ឬ មទ្រៈ, ភគ្គៈ, សីហឡៈ, កស្មិរ, កាសី, បណ្ឌវៈ ។ រដ្ឋទាំង ២១ ដែលមានឈ្មោះយ៉ាងនេះ ចំពោះតែក្នុងបុរាណសម័យនា ជម្ពូទ្វីប (ឥណ្ឌា), លុះចំណេរកាលតៗមកដរាបដល់សម័យបច្ចុប្បន្ន ក៏ក្លាយជាឈ្មោះផ្សេងៗ ទៅវិញដោយច្រើន, រដ្ឋខ្លះក៏ជាឈ្មោះដើមដដែល ដូចក្នុងសម័យបុរាណព្រេងនាយ និង ក្នុងសម័យនៃព្រះសក្យមុនីគោតមសម្មាសម្ពុទ្ធ សឹងមានឈ្មោះប្រាកដក្នុងគម្គីរព្រះពុទ្ធសាសនារាល់តែគម្ពីរសាស្រ្តារបស់ខ្មែរយើង ។
-
កាត់
( កិ.កិរិយាសព្ទ )
(ព.ប្រ.) ដើរតម្រង់; សំដៅឆ្ពោះ (ហាក់ដូចគេកាត់ផ្តាច់ចំកណ្ដាលអ្វីៗ) : កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ ។ ឆ្លើយកាត់ ឆ្លើយស្កាត់ពាក្យសម្ដីដែលគេសួរ ឬ គេនិយាយមិនទាន់ចប់ ។ និយាយកាត់គេ និយាយស្ទាក់ពាក្យគេ, និយាយស្កាត់ សម្ដីរបស់គេក្នុងពេលដែលគេកំពុងនិយាយ ។ និយាយកាត់ៗ និយាយសង្ខេបទ្រួសៗ ដោយលើកឡាត់ចោលខ្លះ ។ ផ្លូវកាត់ ផ្លូវមិនវាង, ផ្លូវខ្លីដើរឆាប់ដល់ ។ល។
-
កូន
( ន.នាមសព្ទ )
មនុស្ស, សត្វដែលកើតអំពីមាតាបិតា មេបា : កូនប្រុស, កូនស្រី, កូនឈ្មោល, កូនញី ។ មនុស្សនៅក្នុងបន្ទុកឱវាទចៅហ្វាយនាយ ឬ មេតម្រួត : កូនក្មួយ, កូនឈ្នួល... ។ វត្ថុអ្វីៗ ជាគូគ្នា មួយមានរូបតូចជាងមួយ : កូនប្រអប់, កូនសោ ។
-
កូនក្រក
( ន.នាមសព្ទ )
ជាពាក្យបរម្បរាដែលឮតៗគ្នាមកថា កូនមនុស្សឬកូនសត្វដែលគេពិឃាតយកទៅឆ្អើរឲ្យក្រៀមរុំដោយអំបោះឆៅហើយខ្មុកម្រ័ក្សណ៍ ប្រសិទ្ធីឧបកិច្ចជាវត្ថុសក្តិសិទ្ធិសម្រាប់ការពារខ្លួន ក្នុងពេលមានភ័យអាសន្នជាដើម (ឮថាមានតែក្នុងសម័យបុរាណព្រេងនាយ យូរអង្វែងហើយ) ។
-
កៀស
( កិ.កិរិយាសព្ទ )
ឆ្កឹះ, ឆ្កៀសដោយខ្នៀស : កៀសចន្លុះ, កៀសស្រូវ ជាដើម ។
- និយាយកៀស គឺនិយាយបញ្ឆៀងឲ្យដឹងខ្លួន; និយាយកៀសនាយ កៀសអាយ គឺនិយាយបញ្ឆិតបញ្ឆៀងពីនេះបន្តិច ពីនោះបន្តិច ។
-
ខាង
( ន.នាមសព្ទ )
ប៉ែក, ចំណែក; ប្រប, ជិត : ខាងស្ដាំ, ខាងឆ្វេង; ខាងកើត, ខាងលិច; ខាងត្បូង, ខាងជើង; ខាងអាយ, ខាងនាយ; ខាងយើង, ខាងគេ ។ល។
-
ខានស្អែកមួយនាយ
( និ.និបាតសព្ទ )
ថ្ងៃមួយតបន្ទាប់ពីថ្ងៃខានស្អែកមួយទៅ, គេនិយាយថា : ស្អែក, ខានស្អែក, ខានស្អែកមួយ, ខានស្អែកមួយនាយ ។
Headley's Khmer-English Dictionary Full Text Search
-
នាយ
( n )
[niey, nieyyaʔ]
- detail »
chief, head, leader, commander
-
នាយ
( n )
[niey, nieyyaʔ]
- detail »
polite / honorific title for a man (esp. a well-known public figure; somewhat arch., now usually replaced by លោក or in some cases អា) eg. នាយឡូតូ Mr. Lo To (a well-known comedian of the mid-20th century)
-
នាយ
( n )
[niey, nieyyaʔ]
- detail »
the far side.
-
នាយ
( adj )
[niey, nieyyaʔ]
- detail »
to be far, remote, apart from.
-
នាយ
( adv )
[niey, nieyyaʔ]
- detail »
on the far / other side, over there, yonder
Eg. ខ្ញុំនៅឯនាយ : I live over there. -
នាយ
( n )
[niey, nieyyaʔ]
- detail »
model, pattern