Khmer Dictionary: នាយ
Chuon Nath's Khmer-Khmer Dictionary
-
នាយ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(នី > នាយ “នាំ, ដឹកនាំ; អ្នកដឹកនាំ”) អ្នកដឹកនាំ, អ្នកត្រួតត្រា, ចៅហ្វាយបន្ទាប់, ចៅហ្វាយរង : លោកនាយ, នាយវេន, នាយគយ, នាយភូឃុំ, នាយទាហាន, នាយឧទ្យាន, នាយត្រួត...។ សម្រាប់ហៅដោយដំណើរគួរសម ឬលើកតម្កើងចំពោះមនុស្សប្រុសឥតបណ្ដាស័ក្តិ, ឥតមានមុខការត្រួតត្រាលើគេទេក៏បាន : នាយទេព, នាយព្រហ្ម, នាយយស, នាយសុខ ជាដើម ។
-
នាយ
( សព្វ.សព្វនាម )
ខាងម្ខាងទីទៃពីខាងអាយ, ឯណោះ : ខាងនាយ, ត្រើយនាយ, ស្រុកនាយ, ខ្ញុំនៅឯនាយ... ។ ព. ផ្ទ. អាយ ។
-
នាយក
( ន.នាមសព្ទ )
[នាយក់ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
អ្នកនាំ, អ្នកដឹកនាំ, អ្នកត្រួតត្រា : អ្នកនាយក, ឥតមានអ្នកនាយកលើ ។ បើស្ត្រីជា
- នាយិកា ។ ប្រើក្លាយមកជា កិ. ថា. ត្រួតត្រា ក៏មាន : កុំមកនាយកលើខ្ញុំ...។ ប្រើជា កិ. បែបនេះតាមទម្លាប់មាត់ដែលនិយាយខុសទេ, គួរលែងប្រើ ត្រូវប្រើថា កុំមកធ្វើជានាយកលើខ្ញុំ...ដូច្នេះវិញ ។
-
នាយកធម៌
( ន.នាមសព្ទ )
[--យៈកៈធ័រ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ធម៌របស់នាយក, ធម៌សម្រាប់ជនអ្នកដឹកនាំឬអ្នកត្រួតត្រាអ្នកដទៃ : បុគ្គលជាបព្វជិតក្ដី គ្រហស្ថក្ដី ដែលធ្វើជាប្រធានត្រួតត្រាលើអ្នកដទៃ គប្បីមាននាយកធម៌ ៦ យ៉ាង ប្រចាំនៅក្នុងសន្ដានជានិច្ច គឺ ១-ខមា សេចក្ដីអត់ធន់; ២-ជាគរិយៈ សេចក្ដីភ្ញាក់រលឹករឿយៗ; ៣-ឧដ្ឋានៈ សេចក្ដីឧស្សាហ៍ខ្នះខ្នែង; ៤-សំវិភាគៈ ការចែករលែកឬការរំលែកឲ្យនូវវត្ថុផ្សេងៗ; ៥-ទយា សេចក្ដីអាណិតអាសូរត្រាប្រណីគេ; ៦-ឥក្ខណា ការរំពៃមើលខុសត្រូវ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) រីនាយកធម៌ ដ៏បវរទាំងប្រាំមួយ នេះឯងតែងលើកស្ទួយ ឲ្យនាយកមានតម្លៃ ។
-
នាយទោ
( ន.នាមសព្ទ )
(នាយទី ២) ឋានន្តររបស់ពលទាហានខ្ពស់ជាងពលឯក, ទាបជាងនាយឯក (បារ. Caporal) ។
-
នាយឯក
( ន.នាមសព្ទ )
(នាយទី ១) ឋានន្តរនៃពលទាហានខ្ពស់ជាងនាយទោ, ទាបជាងពលបាលត្រី (បារ. Caporal-Chef) ។
-
នាយចំណង់
( ន.នាមសព្ទ )
នាយទាហានដែលមានចិត្តចង់បម្រុងនឹងឡើងទៅកាន់ឋានន្តរជាអនុសេនីយ៍ត្រី គឺឋានន្តររបស់នាយទាហានដែលនៅក្នុងចន្លោះព្រឹន្ទបាលឯកនិងអនុសេនីយ៍ត្រី (បារ. Aspirant) ហៅថា បេក្ខសេនីយ៍ ក៏បាន (មើលក្នុងពាក្យ បេក្ខជន) ។
Headley's Khmer-English Dictionary
-
នាយ
( n )
[niey, nieyyaʔ]
- detail »
chief, head, leader, commander
-
នាយ
( n )
[niey, nieyyaʔ]
- detail »
polite / honorific title for a man (esp. a well-known public figure; somewhat arch., now usually replaced by លោក or in some cases អា) eg. នាយឡូតូ Mr. Lo To (a well-known comedian of the mid-20th century)
-
នាយ
( n )
[niey, nieyyaʔ]
- detail »
the far side.
-
នាយ
( adj )
[niey, nieyyaʔ]
- detail »
to be far, remote, apart from.
-
នាយ
( adv )
[niey, nieyyaʔ]
- detail »
on the far / other side, over there, yonder
Eg. ខ្ញុំនៅឯនាយ: I live over there. -
នាយ
( n )
[niey, nieyyaʔ]
- detail »
model, pattern
-
នាយក
( n )
[nieyʊək]
- detail »
chief, commissioner, director, chairman, boss, manager
Eg. កុំមកធ្វើជានាយកលើខ្ញុំ!: Don't boss me around! -
នាយិកា
( n )
[nieyiʔkaa]
- detail »
fem. of នាយក