Khmer Dictionary: បី
Chuon Nath's Khmer-Khmer Dictionary
-
បី
( កិ.កិរិយាសព្ទ )
កាន់ត្រកងឱប ឬទ្រដោយដៃទាំងពីរ : បីកូន, បីតោក ។
- បីត្រកង (ព. ប្រ.) លើកតម្កើង, កាន់ជើង, កាន់ទ្រង់ ។
- បីទ្រ (ព. ប្រ.) ជួយឧបត្ថម្ភគាំទ្រ ។
-
បី
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
ចំនួនលេខដែលនៅត្រង់ចន្លោះពីរនិងបួន គឺមួយផ្សំនឹងពីរ ឬពីរផ្សំនឹងមួយ (៣) ។
-
បីដូច
( និ.និបាតសព្ទ )
ប្រហែលដូច, ហាក់ដូច គឺទុកដាក់ថានេះ ដូចជានោះ ឬនោះដូចជានេះ : រឿងហ្នឹងបីដូចជា...។
-
បីតិ
( ន.នាមសព្ទ )
[ប៉ីតិ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ប្រីតិ) សេចក្ដីត្រេកអរព្រឺព្រួច ផ្សព្វផ្សាយ អណ្ដែតអណ្ដូង, សេចក្ដីឆ្អែតចិត្តដោយអំណរ ដ៏វិសេស; ឈ្មោះអង្គទី ៣ នៃបឋមជ្ឈាននិងអង្គទី ១ នៃទុតិយជ្ឈាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
-
បីបម
( កិ.កិរិយាសព្ទ )
បីថ្នមដោយស្ងួនគ្រង ។
- បីបមថ្នមពរ រាប់អានទំនុកបម្រុងដោយស្ងួនគ្រង, ដោយថ្នាក់ថ្នម ។
-
បីបាច់
( កិ.កិរិយាសព្ទ )
ថែរក្សាដោយយកចិត្តទុកដាក់ ។
- បីបាច់រក្សា ថែរក្សាដោយការចាំបាច់ ។
Headley's Khmer-English Dictionary
-
បី
( num )
[bəy]
- detail »
three
-
បី
( v )
[bəy]
- detail »
to carry / hold lovingly (esp. a baby) in the arms, half-embrace; to carry something by wrapping the arms around it
-
បី
( adj )
[bəy]
- detail »
to be similar to.
-
បី
( part )
[bəy]
- detail »
in a ... manner, of a ... kind
-
បី
( v )
[bəy]
- detail »
to assume, suppose, surmise
Reference: បីបើ -
បី
( adv )
[bəy]
- detail »
too much, extremely, beyond measure
Reference: បីអធិក -
បី
[bəy]
- detail »
See: បិសាចមកយាយី
Reference: បីឌាយាយី -
បីតិ
( n )
[pəyteʔ]
- detail »
delight, rapture, ecstasy; joy, happiness; satisfaction; Pītī (name of third part of the first jhāna ( ឈាន ) and the first part of the second jhāna)