Khmer Dictionary: មួយ
Chuon Nath's Khmer-Khmer Dictionary
-
មួយ
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
ដែលឯកឯង, តែឯង, ទោល, ឥតគូ, ឥតមានពីរ; មុនពីរ (១) ។
- មួយគូ តែពីរគត់ ។
- មួយម្នាក់ ឬ - ម្នាក់មួយ ម្នាក់ត្រូវបានតែមួយ ។ល។ មួយទៀត និ. មួយផ្សេងទៀត : មួយទៀតថា... ។
- មួយនីសោត ឬ - មួយនេះសោត និ. មួយទៀត; មួយនេះក៏ដែរ ។
- មួយវិញទៀត និ. មួយតពីមួយដែលបាននិយាយរួចហើយនោះទៅទៀត : មួយវិញទៀត គួរតែយើងសួរបញ្ជាក់ឲ្យដឹងការពិតសិន ។
- មួយសោត និ. មួយទៀត, មួយផ្សេងទៅទៀត : មួយសោត បើយើងកុំបាច់ទៅក៏បាន ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោត ទៀតផង) ។
-
មួយអន្លើ
( និ.និបាតសព្ទ )
ព្រមទាំង, ជាមួយ, ជាមួយនឹង (ត្រូវប្រើពាក្យ ដោយ ភ្ជាប់ខាងចុងផងជាដរាប) : ព្រះរាជាទ្រង់ស្ដេចយាងទៅកាន់ជនបទ មួយអន្លើដោយព្រះរាជបរិពារ; គ្រូចេញទៅលេងសួនច្បារ មួយអន្លើដោយសិស្សទាំងឡាយ ។
-
មួយអន្លើ
( និ.និបាតសព្ទ )
និបាតសព្ទប្រាប់សេចក្ដីថា ដោយឡែក, ផ្សេង; ស្លេះទុកសិន, បញ្ឈប់ទុកសិន (ត្រូវប្រើពាក្យ សិន ភ្ជាប់ខាងចុងជាដរាប) : យើងត្រូវទុករឿងនុះមួយអន្លើសិន កុំអាលនិយាយ; អ្នករាល់គ្នាត្រូវលើកការនេះទុកមួយអន្លើសិនទៅ កុំអាលប្រញាប់ធ្វើ ... ។ល។
-
មួយក្លាយជាដប់
ពាក្យទំនឹមទំនៀមជាបរម្បារាតៗមក, មានអត្ថន័យជាសេចក្ដីតំណាលថា មានបុរសម្នាក់ បានដុំមាសមកកប់ទុកនៅទីស្ងាត់មួយកន្លែង, ចង់ដឹងចរិយារបស់ប្រពន្ធ, ក៏និយាយប្រាប់ប្រពន្ធថា “អញចូលទៅជុះក្នុងព្រៃក្បែរផ្លូវ ស្រាប់តែមានក្អែកមួយចេញមកមុនអាចម៍ ហើរប្រិចបាត់ទៅ” --ប្រពន្ធមាត់ឥតគម្រប ក៏និយាយតំណាលប្រាប់គេតាមសម្ដីប្ដីប្រាប់, អ្នកឯទៀតៗក៏ចេះតែនិយាយប្រាប់គ្នាតៗទៅទៀត, ពីក្អែកមួយទៅជាក្អែកពីរក្អែកបី រហូតដល់ក្អែកដប់... ចំណេរកាលតៗមក ក៏ជាប់មានពាក្យដែលពន្លូតបំផ្លើសថា មួយក្លាយជាដប់ ឬក្អែកមួយជាក្អែកដប់; គេនិយាយថាកុំជឿអីមួយក្លាយជាដប់ទេ ឬថា ក្អែកមួយជាក្អែកដប់ទេ, មានន័យថា សម្ដីឬដំណឹងអ្វីដែលឮតពីមួយមកមួយពុំទាន់ប្រាកដទេ កុំអាលប្រញាប់ជឿភ្លាមៗ ត្រូវពិនិត្យមើលឲ្យហ្មត់ចត់សិន... (មានព្រះបរមពុទ្ធោវាទដូចក្នុង កាលាមសូត្រ ជាដើមក៏ថ្លែងពីរឿងបែបនេះច្រើន) ។
Headley's Khmer-English Dictionary
-
មួយ
( num )
[muəy, m-, maa-]
- detail »
one
-
មួយ
( pron )
[muəy, m-, maa-]
- detail »
you / your (term of address used for Chinese or Sino-Khmer girls)
Reference: អាមួយ