Khmer Dictionary: រោគ
Chuon Nath's Khmer-Khmer Dictionary
-
រោគ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រោក, បើផ្សំជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. រោគៈ) ន. ការឈឺចាប់, ការឈឺចាក់ដោត, ជំងឺ, អាពាធ, អាម័យ : កើតរោគ, ថ្នាំរម្ងាប់រោគ ។
- រោគបុរស ឬ - រោគស្ត្រី កាមរោគ (រោគស្វាយ, ប្រមេះ) ។
- រោគសង់ផ្ទះ (ព. ប្រ.) រោគដែលកើតនៅយូរតត្រំតត្រើយ ។ល។ ព. ប្រ. កើតរោគ ឈឺចិត្ត; កើតទាស់ទែងគ្នា ។
- រោគក្ស័យ (រោគ័ក-ក្សៃ) ដំណើរអស់រោគហើយ; ការស្បើយរោគ ។
- រោគក្សេម (រោគ័ក-ក្សែម) សេចក្ដីក្សេមចាករោគ, ដំណើរជាពីឈឺ ។
- រោគនិទាន (--គៈ--) ឈ្មោះតម្រាពេទ្យបុរាណនិយាយអំពីកំណើតរោគ និងការប្រកបថ្នាំបំបាត់រោគផ្សេងៗ ។
- រោគនិទ្ធ (--គៈនិត) លំនៅរោគ, សំបុករោគ : រូបកាយយើងនេះជារោគនិទ្ធ ។
- រោគព្យាបាល (--គៈ--) ការរក្សារោគ, ការថែជំងឺ ។
- រោគព្យាបាលកៈ (--គៈព្យាប៉ាល៉ៈកៈ) ឬ - រោគព្យាបាលក៍ (--បាល) អ្នកថែជំងឺ; បើស្ត្រីជា
- រោគព្យាបាលិកា ។
- រោគភូ (--គៈ--) កន្លែងកើតរោគ (រាងកាយ) ។
- រោគរាជ (--គៈ--) សេ្តចរោគ គឺរោគរបេង, វណរោគ ។ រោគរាតត្បាត រោគរាលដាល, រោគឆ្លងពីមួយទៅមួយ ដូចយ៉ាងអាសន្នរោគនិងអុតជាដើម ។
- រោគលក្ខណៈ ឬ - រោគលិង្គ (--គៈ--) លក្ខណៈ, អាការរបស់រោគ ។
- រោគវិនិច្ឆ័យ (--គៈ--) ការវិនិច្ឆ័យរោគ, ការពិនិត្យជំងឺ, ទំនាយរបស់ពេទ្យអំពីអាការរោគតាមមូលហេតុដែលបណ្ដាលឡើង : គ្រូពេទ្យធ្វើរោគវិនិច្ឆ័យ, តាមវិនិច្ឆ័យរបស់គ្រូពេទ្យថា កុមារនេះមានជំងឺក្រុនចាញ់ ។
- រោគសន្និបាត (--គៈ--) ប្រទេសជាទីប្រជុំនៃរោគ (រាងកាយ); ការប្រជុំនៃរោគ, ដំណើរកុះកុមនៃរោគ ។
- រោគសមុដ្ឋាន (--គៈ--) ទីតាំងនៃរោគ, កំណើតរោគ ។
- រោគសមុទាយ (--គៈ--) ដូចគ្នានឹង រោគសន្និបាត ដែរ ។
- រោគសាន្ត ឬ - រោគសាន្តិភាព (--គៈ--) ការរម្ងាប់រោគ, ដំណើរស្បើយរោគ ។
- រោគសាស្រ្ត (--គៈ--) ក្បួនឬ វិទ្យាពេទ្យស្ដីពីមូលហេតុនិងអាការរោគផ្សេងៗ ។
- រោគសិល្បៈ (--គៈសិល-ប៉ៈ) វិជ្ជាបំបាត់រោគ, ចំណេះផ្សេងៗ សម្រាប់ពេទ្យ, វិជ្ជាពេទ្យ ។
- រោគហារិន ឬ --ហារី (--គៈ--) អ្នកកម្ចាត់ឬបំបាត់រោគ (ពេទ្យ) ។ល។
-
រោគ
( ន.នាមសព្ទ )
[រោក ]
ឈ្មោះឈើតូចដើមស្ទើរជាវល្លិច្រើនដុះលើដំបូក; មាន ២ ប្រភេទ គឺ រោគស, រោគក្រហម គេច្រើនប្រើជាថ្នាំរម្ងាស់រោគឫសដូងវិលជាដើម (សរសេរជា រោក ក៏មាន) ។
-
រោគា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(ពហុ. < រោគ) រោគទាំងឡាយ : រោគាបៀតបៀន ។
- រោគាព្យាធិ ជំងឺផ្សេងៗ, ជំងឺច្រើនយ៉ាង ។
-
រោគាពាធ
( ន.នាមសព្ទ )
[--ពាត]
( បា.បាលី ( បាលីភាសា ) )
(រោគ “ការឈឺចាក់ដោត,...” + អាពាធ “ជំងឺ, ការឈឺចាប់,...”) ជំងឺដែលឈឺចាក់ដោតក្នុងរាងកាយ : គប្បីប្រតិបត្តិតាមវិធីអនាម័យ ដើម្បីចៀសវាងរោគាពាធផ្សេងៗ ។
-
រោគាយតនៈ
( ន.នាមសព្ទ )
[--យៈតៈន៉ៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រោគាយតន < រោគ + អាយតន) ទីអាស្រ័យរបស់រោគ, លំនៅរោគ (រាងកាយ) ។
-
រោគិនី
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រោគី>រោគី ) ។
-
រោគី
( គុ.គុនសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(រោគិន៑) ដែលមានរោគ; អ្នកជំងឺ (បើស្ត្រីជា រោគិនី) ។
Headley's Khmer-English Dictionary
-
រោគ
( n )
[rouk, roukeaʔ-]
- detail »
disease / illness (more formal than ជំងឺ ); pain; wound
-
រោគ
( n )
[rouk, roukeaʔ-]
- detail »
kind of medicinal plant
-
រោគា
( n )
[roukie]
- detail »
diseases (in general)
-
រោគី
( adj )
[roukii]
- detail »
to be sick.
-
រោគី
( n )
[roukii]
- detail »
sick person, patient