Khmer Dictionary: លក់
Chuon Nath's Khmer-Khmer Dictionary
-
លក់
( កិ.កិរិយាសព្ទ )
ចំណាយទំនិញ, ឲ្យរបស់ទៅអ្នកទិញដោយយកថ្លៃ : លក់ទំនិញ ។ ពិន័យតាមច្បាប់បញ្ញត្ត : ត្រូវគយលក់ ៣០ រៀល ។
- លក់ខ្លួន ចំណាយខ្លួន ឲ្យជាអ្នកនៅបម្រើគេ ។
- លក់ជឿ លក់ពុំទាន់យកថ្លៃដល់ដៃភ្លាមនៅឡើយដោយជឿថាអ្នកទិញនឹងចេញតម្លៃឲ្យពុំខាន ។
- លក់ដូរ លក់ខ្លះដូរខ្លះ គឺលក់របស់រប៉ិចរប៉ីរាយរង ។
- លក់ដុំ លក់ទាំងដុំៗ ទីទៃពីលក់រាយ ។
- លក់រាយ លក់រាយៗ តាមតែគេទិញអ្វីៗប៉ុន្មានៗក៏ដោយ ទីទៃពីលក់ដុំ ។
- លក់ព្នៃ ពិន័យលក់ទ្វេគុណ(ក្លាយមកពីពាក្យថា លក់ពិន័យ ឬ ពិន័យលក់; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្នៃ និង ពិន័យ ទៀតផង)។ ពាក្យ លក់ នេះបើរបស់ដែលទាក់ទងខាងព្រះពុទ្ធសាសនា ត្រូវថា ជាវ, អ្នកលក់និងអ្នកទិញត្រូវថា ជាវ ដូចគ្នា : ជាវគម្ពីរ, ជាវបាត្រ, ជាវត្រៃចីវរ, ជាវសៀវភៅធម៌ ។ល។ បើបព្វជិតនិងអ្នកលក់ត្រូវថា ពិចារណា ដូចជាថា : លោកគ្រូឲ្យគេពិចារណាតែបាត្រមួយទេ ឬឲ្យគេពិចារណាគ្រឿងបរិក្ខារអ្វីទៀតដែរ ?..។ល។
-
លក់
( កិ.កិរិយាសព្ទ )
ដេកស៊ប់ស្ងាត់អារម្មណ៍មិនដឹងខ្លួន : លក់មួយល្បក់ ។
- លក់លង់ លក់ជ្រុលដំណេក ។
- លក់លន់ ឬ - លន់លក់ លក់ហួសប្រមាណ, លក់ជ្រៅមិនងាយភ្ញាក់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លក់លន់លង់ជ្រៅ ទោះខ្លួនដេកនៅ ក្នុងគ្រឹហាឋាន មានចោរកំណាច អាចគាស់ទ្វារបាន លួចទ្រព្យហើយច្រាន ទ្វារបិទដូចដើម ។
- លក់ស្វា លក់ពភ្លឹមពភ្លែត គឺស្ទើរលក់ស្ទើរភ្ញាក់ (បាលីហៅ កបិមិទ្ធ “លក់ស្វា”, ការយល់សប្នឃើញអ្វីៗ ទោះពិតក្តីមិនពិតក្តី ឃើញត្រង់ស្របក់នេះឯង ពុំមែនពេញជាលក់ពុំមែនពេញជាភ្ញាក់គឺត្រង់ចន្លោះលក់និងភ្ញាក់; ព. វិ. ពុ.) ។ ព. ប្រ.
- ដេកលក់ ឬ - លក់ជានិច្ច ត្រាំគំនិតនៅក្នុងដំណើរមិនយល់ការខុសត្រូវឬប្រហែសធ្វេសជានិច្ច ។
Headley's Khmer-English Dictionary