Khmer Dictionary: លឿង
Chuon Nath's Khmer-Khmer Dictionary
-
លឿង
( គុ.គុនសព្ទ )
ដែលមានពណ៌ដូចសាច់រមៀតឬដូចសម្បុររង្គ, ដូចសម្បុរមាសសុទ្ធ : ព័ណ៌លឿង, សាច់លឿង ។
- លឿងខ្ចី លឿងស្រគាំ ព័ណ៌សាច់មើមពន្លៃ ។
- លឿងចាស់ លឿងស្រអាប់ ។
- លឿងទុំ លឿងលាយក្រហម, លឿងខ្លាំង ។ល។
-
លឿង
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ បណ្ដាលឲ្យឡើងសាច់សព៌ាង្គកាយលឿង : រោគលឿង, រោគស្គមលឿង (បណ្ឌុរោគ) ។
-
លឿងឮ
( គុ.គុនសព្ទ )
(ពាក្យសៀមលាយខ្មែរ, លឿង សៀម “កងរំពង; ល្បី, ល្បីល្បាញ; សាយសុស”, ឮ ខ្មែរ, សៀមសរសេរ ល្ចើ់ងល្ចឺ អ. ថ. លឿងលឺ) ដែលល្បីលេចឮសាយសុស ដោយមានអ្នកនិយាយតំណាលតៗគ្នាទៅ : កេរ្តិ៍ឈ្មោះពីរោះលឿងឮ (ច្រើនប្រើក្នុងកាព្យ) : លោកមានកេរ្តិ៍ឈ្មោះ លឿងឮពីរោះ ពេញទាំងនគរ ពួកជនទាំងពួង សុទ្ធសឹងសាទរ ប្រសិទ្ធិពរ ជូនពីចម្ងាយ ។
Headley's Khmer-English Dictionary
-
លឿង
( adj )
[lɨəŋ]
- detail »
to be yellow
-
លឿង
( n )
[lɨəŋ]
- detail »
jaundice
-
លឿង
( adj )
[lɨəŋ]
- detail »
to be widespread (of fame); well-known, renowned
Reference: លឿងឮ