Khmer Dictionary: សក់
Chuon Nath's Khmer-Khmer Dictionary
-
សក់
( ន.នាមសព្ទ )
អាការៈមួយប្រភេទ ជាសរសៃល្អិតៗដុះលើក្បាលមនុស្សឬលើក្បាលសត្វពួកខ្លះ : កាត់សក់, សិតសក់,បួងសក់, កោរសក់; សក់សេះ ។
- សក់ក រោមរឹងសរសៃថ្លោសៗ ដុះលើដងកសេះ (ទីទៃពីសក់ក្បាលនិងសក់ស្វាយរបស់វាយ) ។
- សក់កណ្តាញ់ សក់ដែលក្រញាញ់ចាក់ស្រែះ ជាប់បេះមិនចេញដូចគេព្រលាំងជ័រ ។
- សក់ក្រញាញ់ សក់រួញរេញមិនរាប ។
- សក់គោលិទ្ធ (ព. ប្រ.) សក់បាក់ក្រាបរាបលើសាច់ក្បាលវៀចប៉ាន់ប៉ែវដោយអន្លើ ។
- សក់ពោត (ព. ប្រ.) សរសៃល្អិតៗ ទន់ល្មៃដែលកើតមាននៅខាងចុងផ្លែពោត មានសណ្ឋានស្រដៀងនឹងសរសៃសក់ ។
- សក់ព្រៃ សក់កំណើតដែលដុះលើក្បាលកូនខ្ចីតាំងពីនៅក្នុងផ្ទៃមាតាមក : មង្គលកោរសក់ព្រៃ ។
- សក់រួញអង្គាដី (ព. ប្រ.) សក់ស្លូតដែលរួញរមួលខ្ពស់ខ្លះទាបខ្លះ ។
- សក់ស្លូត (ព. ប្រ.) សក់មិនរួញមិនក្រញាញ់ មិនរបះរបើង ។ល។
-
សក់កន្ទុយ
( ន.នាមសព្ទ )
សរសៃឬរោមវែងៗ មានសណ្ឋានដូចសរសៃសក់, ដែលដុះនៅចុងដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះដូច គោ, ក្របី, សេះនិងចាមរីជាដើម : សក់កន្ទុយគោ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាលៈ ផង) ។
-
សក់ក័ន្ត
( ន.នាមសព្ទ )
[--កាន់ ]
or សក់កាន្ត
ការកាត់សក់ ។ សៀមសរសេរជា ឝកក័ន្ត (សុក-កាន់), ឝក (សុក) “សក់” ជាពាក្យខ្មែរ + ក័ន្ត < បា. កន្ត, សំ. កាន្ត “កាត់” = កាត់សក់ សំដៅសេចក្ដីថា “កាត់ជុក ឬកាត់កំប៉ោយ”; លុះចំណេរតមកប្រើក្លាយជា សុក័ន្ត ឬ សុកាន្ត “កាត់ដោយប្រពៃ” ជួនប្រើជា សោក័ន្ត ឬ សោកាន្ត ក៏មាន, សំដៅសេចក្ដីថា “ការកាត់ជុក ឬការកាត់កំប៉ោយ” ដែរ, ហៅថា កេសាក័ន្ត ក៏មាន, ហៅចំពោះតែការកាត់ជុកព្រះរាជកុមារឬព្រះរាជកុមារី ក្នុងព្រះរាជពិធី, ពាក្យធម្មតាហៅ កោរជុក, រាប់ជាការមង្គលមួយប្រភេទ សម្រាប់ប្រទេសខ្មែរ ។
-
សក់សេះ
( ន.នាមសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ឈ្មោះប្រទាលមួយប្រភេទ (ពួកទាល់, ពួកធ្មៅ) មានផ្កាចេញជាសរសៃល្អិតៗ វែងៗ បែកសាងញ៉ាង (ស្រដៀងនឹងសក់សេះ), មើមប្រើធ្វើជាម្សៅសម្រាប់ធ្វើនំបាន : នំម្សៅសក់សេះ ។ ឈ្មោះស្មៅមួយប្រភេទផ្កាបែកចេញជាសរសៃល្អិតៗវែងរីកសាងញ៉ាង (ស្រដៀងនឹងសក់សេះ) : ស្មៅសក់សេះ (អ្នកស្រុកខ្លះហៅ ស្មៅសាងញ៉ាង) ។
-
សក់ឡក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលរឡិករឡក់, ខ្ជីខ្ជា, ពាយងាយ, ច្រឡោងខាម : សម្ដីសក់ឡក់, មនុស្សសក់ឡក់, កិរិយាសក់ឡក់ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: ដូចពួកពាលសកឡក់ ចិត្តអាក្រក់ធ្វើលីកលាន យល់ធម៌ដំបូន្មានចិត្តពុំចូលពុំចង់ស្ដាប់ ។ សាស្រ្តាច្បាប់វិធូរបណ្ឌិត ។ ពាក្យកាព្យធៀបថា : មនុស្សសក់ឡក់ មារយាទអាក្រក់ ប្រាសចាកអៀនខ្មាស គន់ឯឫកពា ខ្ជីខ្ជាផ្តេសផ្តាស ច្រឡេសច្រឡាស ច្រឡោងខាមក្រៃ។
-
សក់ស្វាយ
( ន.នាមសព្ទ )
រោមវែងៗដុះជាកញ្ចុំពីលើប្រជុំស្មាសេះ ។
Headley's Khmer-English Dictionary
-
សក់
( n )
[sɑk]
- detail »
hair (of the head)
-
សក់
( adj )
[sɑk]
- detail »
to be playful; frivolous; careless.
Reference: សក់ឡក់ -
សក់
( adv )
[sɑk]
- detail »
playfully; frivolously; carelessly