Khmer Dictionary: អាសន្ន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូនក្រក
( ន.នាមសព្ទ )
ជាពាក្យបរម្បរាដែលឮតៗគ្នាមកថា កូនមនុស្សឬកូនសត្វដែលគេពិឃាតយកទៅឆ្អើរឲ្យក្រៀមរុំដោយអំបោះឆៅហើយខ្មុកម្រ័ក្សណ៍ ប្រសិទ្ធីឧបកិច្ចជាវត្ថុសក្តិសិទ្ធិសម្រាប់ការពារខ្លួន ក្នុងពេលមានភ័យអាសន្នជាដើម (ឮថាមានតែក្នុងសម័យបុរាណព្រេងនាយ យូរអង្វែងហើយ) ។
-
តែនតិ៍
( ន.នាមសព្ទ )
[តែន ]
(តេនតិ៍ Tent, តង់តិ៍ Tente) ជំរំសំពត់ខ្ចោប គឺជំរំឬបារាំដែលធ្វើដោយសំពត់ក្រាស់ក្របួចខាងលើខ្ពស់ឡើង ខាងក្រោមរីកគាយ, សម្រាប់បាំងកម្ដៅថ្ងៃនិងភ្លៀង (ប្រដាប់ប្រើការបណ្ដោះអាសន្នមួយដងមួយកាល) : ពួកកម្មករលើកតែនតិ៍ពេញទាំងវាល ។
-
នារីក្លាហាន
( ន.នាមសព្ទ )
ស្ត្រីក្លាហាន គឺស្រ្តីជាពលរដ្ឋធម្មតា ដែលស្លៀកពាក់ឯកសណ្ឋានជាទាហាន ក្នុងគ្រាស្រុកទេសមានភ័យអាសន្ន ជាជំនួយដល់ក្រុមទាហានក្នុងក្របខ័ណ្ឌ (ជាគូដៃនឹងជីវពល) ។
-
បណ្ដោះអាសន្ន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[--សន់ ]
(អាសន្ន “ជិត”) ដែលមានក្នុងពេលមិនឆ្ងាយឬមិនយូរប៉ុន្មាន គឺគ្រាន់តែឲ្យមានបណ្ដើរសិន បន្ទាន់ការប្រញាប់ : របស់បណ្ដោះអាសន្ន, ប្រើការបណ្ដោះអាសន្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាសន្ន ផង) ។
-
បទដ្ឋាន
( ន.នាមសព្ទ )
[ប៉ៈ-ទ័ត-ឋាន]
ទីតាំង, ហេតុជាទីតម្កល់, ជើងទ្រផ្ទាល់; អាសន្នហេតុ គឺហេតុជិតកៀកផ្ទាល់ : សីលមានហិរិនិងឱត្តប្បៈជាបទដ្ឋាន ឬថា ហិរិ និង ឱត្តប្បៈ ជាបទដ្ឋានរបស់សីល ។
-
ព្យុះ
( ន.នាមសព្ទ )
(ពាក្យក្លាយមកពី សំ. វាយុ; បា. វាយ “ខ្យល់”) ខ្យល់ខ្លាំង គឺខ្យល់ដែលបក់បោកខ្លាំងក្រៃ ។ ព. ប្រ. សេចក្ដីក្រេវក្រោធច្រឡោតខ្លាំង : កំពុងត្រូវព្យុះខ្លាំងអង្វរយ៉ាងណាក៏ពុំស្គាប់ ។
- ស្រុកកើតខ្យល់ព្យុះ ស្រុកកើតអាសន្នរោគខ្លាំង ។
- ព្យុះសង្ឃរា (--សង់-ឃៈរា) ឈ្មោះព្យុះយ៉ាងធំសម្បើម អាចរម្លើង រម្លំរុក្ខជាតិនិងគេហស្ថានបាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្រវាត ផង) ។
-
ភេរវៈ
( គុ.គុនសព្ទ )
[--រៈ--]
(ភៃរវ) ដែលគួរខ្លាច, ដែលគួរស្បើម, គួរភ្លឹក, គួរស្លុតរន្ធត់ ។ ពាក្យនេះច្រើន ប្រើរៀងខាងដើមសព្ទឯទៀត ដូចជា ភេរវកម្ម, ភេរវសព្ទ ជាដើម ។
- ភេរវកម្ម អំពើដែលគួរខ្លាច, គួរឲ្យតក់ស្លុត, អំពើចលាចលជ្រួលច្របល់ ដែលបណ្ដាលមកពីការធ្វើឃាតកម្ម ដោយសម្ងាត់ជាដើម : នាំបង្កបង្កើតភេវរកម្ម ។
- ភេវរជន ជនអ្នកបង្កបង្កើតភេវរកម្ម ។
- ភេវរភាព ភាពដែលគួរឲ្យខ្លាច ។
- ភេវរសញ្ញា សញ្ញាដែលគេធ្វើឲ្យដឹងថា មានភ័យអាសន្ន, ដំណឹងជាគ្រឿងសម្គាល់ក្នុងពេលដែលមានភេរវកម្ម ដូចជាភ្លើងឆេះផ្ទះជាដើម ។
- ភេរវសព្ទ សូរសំឡេង, សូរសព្ទដែលគួរខ្លាច, ដែលគួរស្បើម គួរភ្លឹក, សូរសព្ទដ៏សម្បើម, ដ៏ពន្លឹក : សម្រែកសីហៈ, សម្រែកខ្លាធំ, សូរគ្រាប់បែកផ្ទុះ ជាភេរវសព្ទ...។
- ភេរវារម្មណ៍ (ភេរៈវារ៉ម់) អារម្មណ៍ដែលគួរខ្លាច, ដែលគួរភ្លឹក ។
-
ភ័ក
( កិ.កិរិយាសព្ទ )
(ព័ក អ. ថ. ផ័ក) ឈប់ស្នាក់នៅជាមួយពេលមួយគ្រា, អាស្រ័យនៅបណ្ដោះអាសន្ន; ច្រើនប្រើជាមួយនឹងពាក្យ ស្នាក់ និង អាស្រ័យ ថា : ភ័កអាស្រ័យ, ស្នាក់ភ័កអាស្រ័យនៅផ្ទះបងប្អូន ។
- ព្រះពន្លាភ័ក ឬ - វាំងភ័ក ព្រះពន្លា ឬវាំងដែលគេសង់បណ្ដោះអាសន្ន សម្រាប់ថ្វាយព្រះរាជាទ្រង់ប្រថាប់មួយពេលមួយគ្រា (សរសេរជា ភាក់ ក៏មាន) ។
-
រន្ធ
( ន.នាមសព្ទ )
[រន់ ]
(រន្ធ្រ “រូង, ប្រហោង; អណ្តូង, រំលុង; ទោស, កំហុស; វិកលឬពិកល្យ, ពិការ”) រូង, ប្រហោង; រូងទាល់: រន្ធក្តាម, រន្ធកណ្តុល, រន្ធចង្រិត, រន្ធជាស, រន្ធត្រដេវ ។
- រន្ធផើយ ឬ
- រន្ធហុយ ប៉ែកខាងចុងរន្ធក្នុងដី មានសណ្ឋានសេវឡើងលើធ្លុះក្រហេវបន្តិចឬមិនធ្លុះទេ គ្រាន់តែស្ដើងស្ទើរនឹងធ្លុះក៏មានសម្រាប់ឲ្យមានខ្យល់អាកាសដើរស្រួលឬសម្រាប់ដោះខ្លួនចេញក្នុងកាលដែលមានភ័យអាសន្ន (របស់សត្វរន្ធវាសីពួកខ្លះ) : រន្ធផើយជាស, រន្ធហុយកណ្តុរប្រែង ។
- រន្ធហេវ រន្ធដែលមានប្រហោងតូចបែកសៀវក្រហេវ (សម្រាប់សត្វម្ចាស់រន្ធគេចលាក់ខ្លួនពួនបំបាំង) ។
-
រោគ
( ន.នាមសព្ទ )
(រោក, បើផ្សំជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. រោគៈ) ន. ការឈឺចាប់, ការឈឺចាក់ដោត, ជំងឺ, អាពាធ, អាម័យ : កើតរោគ, ថ្នាំរម្ងាប់រោគ ។
- រោគបុរស ឬ - រោគស្ត្រី កាមរោគ (រោគស្វាយ, ប្រមេះ) ។
- រោគសង់ផ្ទះ (ព. ប្រ.) រោគដែលកើតនៅយូរតត្រំតត្រើយ ។ល។ ព. ប្រ. កើតរោគ ឈឺចិត្ត; កើតទាស់ទែងគ្នា ។
- រោគក្ស័យ (រោគ័ក-ក្សៃ) ដំណើរអស់រោគហើយ; ការស្បើយរោគ ។
- រោគក្សេម (រោគ័ក-ក្សែម) សេចក្ដីក្សេមចាករោគ, ដំណើរជាពីឈឺ ។
- រោគនិទាន (--គៈ--) ឈ្មោះតម្រាពេទ្យបុរាណនិយាយអំពីកំណើតរោគ និងការប្រកបថ្នាំបំបាត់រោគផ្សេងៗ ។
- រោគនិទ្ធ (--គៈនិត) លំនៅរោគ, សំបុករោគ : រូបកាយយើងនេះជារោគនិទ្ធ ។
- រោគព្យាបាល (--គៈ--) ការរក្សារោគ, ការថែជំងឺ ។
- រោគព្យាបាលកៈ (--គៈព្យាប៉ាល៉ៈកៈ) ឬ - រោគព្យាបាលក៍ (--បាល) អ្នកថែជំងឺ; បើស្ត្រីជា
- រោគព្យាបាលិកា ។
- រោគភូ (--គៈ--) កន្លែងកើតរោគ (រាងកាយ) ។
- រោគរាជ (--គៈ--) សេ្តចរោគ គឺរោគរបេង, វណរោគ ។ រោគរាតត្បាត រោគរាលដាល, រោគឆ្លងពីមួយទៅមួយ ដូចយ៉ាងអាសន្នរោគនិងអុតជាដើម ។
- រោគលក្ខណៈ ឬ - រោគលិង្គ (--គៈ--) លក្ខណៈ, អាការរបស់រោគ ។
- រោគវិនិច្ឆ័យ (--គៈ--) ការវិនិច្ឆ័យរោគ, ការពិនិត្យជំងឺ, ទំនាយរបស់ពេទ្យអំពីអាការរោគតាមមូលហេតុដែលបណ្ដាលឡើង : គ្រូពេទ្យធ្វើរោគវិនិច្ឆ័យ, តាមវិនិច្ឆ័យរបស់គ្រូពេទ្យថា កុមារនេះមានជំងឺក្រុនចាញ់ ។
- រោគសន្និបាត (--គៈ--) ប្រទេសជាទីប្រជុំនៃរោគ (រាងកាយ); ការប្រជុំនៃរោគ, ដំណើរកុះកុមនៃរោគ ។
- រោគសមុដ្ឋាន (--គៈ--) ទីតាំងនៃរោគ, កំណើតរោគ ។
- រោគសមុទាយ (--គៈ--) ដូចគ្នានឹង រោគសន្និបាត ដែរ ។
- រោគសាន្ត ឬ - រោគសាន្តិភាព (--គៈ--) ការរម្ងាប់រោគ, ដំណើរស្បើយរោគ ។
- រោគសាស្រ្ត (--គៈ--) ក្បួនឬ វិទ្យាពេទ្យស្ដីពីមូលហេតុនិងអាការរោគផ្សេងៗ ។
- រោគសិល្បៈ (--គៈសិល-ប៉ៈ) វិជ្ជាបំបាត់រោគ, ចំណេះផ្សេងៗ សម្រាប់ពេទ្យ, វិជ្ជាពេទ្យ ។
- រោគហារិន ឬ --ហារី (--គៈ--) អ្នកកម្ចាត់ឬបំបាត់រោគ (ពេទ្យ) ។ល។
Headley's Khmer-English Dictionary Full Text Search
-
អាសន្ន
( adj )
[ʔaasɑn, ʔaasannaʔ-]
- detail »
to be near, close by; immediate, urgent, pressingn event, incident, occurrence; crisis, emergency, accident; immediacy, urgency, trouble, problem; nearby place
Eg. កុំអាល អាសន្នពេក : There's no need to rush