Khmer Dictionary: អាសន្ន
Chuon Nath's Khmer-Khmer Dictionary
-
អាសន្ន
( គុ.គុនសព្ទ )
[--សន់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ជិត : ភ័យអាសន្ន ភ័យជិត គឺហេតុឬអ្វីដែលគួរខ្លាច នៅជិតបង្កើយ ឬតាមប្រកិតជិតមកៗ ។ ខ្មែរប្រើជា ន. ផងក៏មាន “ទីជិត; ហេតុឬដំណើរ, ការធុរៈដែលមានទីជិត, ប្រថុចប្រថំ, បន្ទាន់, ប្រញឹកខ្លាំង, មមាញឹក, ទាន់ហន់” : មានអាសន្ន ។
- បណ្តោះអាសន្ន កិ. វិ. ឬ គុ. “សោះតែគ្មាន, សោះតែខាន, បណ្តើរទៅសិន, គ្រាន់ដោះទាល់ទៅសិន, ជាជំនួសទៅសិន” : ខ្ចីប្រាក់គេចាយបណ្តោះអាសន្ន, ប្រើការបណ្តោះអាសន្ន; ស្ពានបណ្តោះអាសន្ន ។ ប្រញឹកប្រញាប់ហួសពេក, រួសរាន់ស្លន់ស្លោពេក : កុំអាលអាសន្នពេក !; ចុះអាសន្នទៅណាភ្លាម ? (ព. ព.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ បញ្ជាក់អំពីមាន អាសន្ន ឲ្យប្រុងស្មារតី : បើមានអាសន្ន កុំអាលភ័យស្លន់ ត្រូវប្រុងស្មារតី រំពឹងដង្វិន ឲ្យដឹងសេចក្ដី រាក់ជ្រៅវែងខ្លី រួចលៃលកភ្លាម ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. --សន់-ន៉ៈ; ដូចជា អាសន្នកម្ម កម្មជិត គឺកុសលឬអកុសល ដែលធ្វើក្នុងកាលជិតអស់ជីវិត (ច្រើនតែចេញមុខឲ្យបដិសន្ធិ) ព. ពុ. ។
- អាសន្នការណ៍ ឬ
- --ហេតុ ហេតុជិត ។
- អាសន្នកាល មរណកាល ។
- អាសន្នភ័យ ភ័យដែលមានក្នុងទីជិត (ភ័យអាសន្ន) ។
- អាសន្នរោគ (អាសន់-ន៉ៈរោក) រោគទាន់ហន់ គឺជំងឺរហ័ស ដែលចាប់ឈឺភ្លាម ច្រើនតែស្លាប់ភ្លាមៗ ។ ខ្មែរច្រើនហៅសំដៅចំពោះ អហិវាតរោគ ថា អាសន្នរោគ (គួរប្រយ័ត្នកុំនិយាយថា អាសន្តរោគ (អាសន់-តៈរោក) ព្រោះនិយាយភ្លាត់បែបនេះខុសទេ) ។
- អាសន្នលាភ លាភដែលងាយបានភ្លាមៗ ។
- អាសន្នអន្ធក្រ (--សន់អន់-ក្រ; < អាសន្ន “ជិត” + អន្ធ “ងងឹត; ខ្វាក់” + ក្រ) ការក្រឬកិច្ចធុរៈយ៉ាងក្រដែលស្រាប់តែមកដល់ ងងឹតឈឹងដឹងហេតុពុំប្រាកដជារកផ្លូវឧបាយនឹងកែបានដោយលំបាក ។ល។
Headley's Khmer-English Dictionary
-
អាសន្ន
( adj )
[ʔaasɑn, ʔaasannaʔ-]
to be near, close by; immediate, urgent, pressingn event, incident, occurrence; crisis, emergency, accident; immediacy, urgency, trouble, problem; nearby place
Eg. កុំអាល អាសន្នពេក: There's no need to rush