Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ករ

Chuon Nath's Khmer-Khmer Dictionary
  1. ករ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ដៃ : លើក​ករ​ប្រណម្យ ។
  2. ករជកាយ ( ន.នាមសព្ទ ) [កៈ-រ៉ៈ-ជៈ-កាយ]   ( បា.បាលី​ ( បាលីភាសា ) )
    ប្រជុំ​នៃ​អាការៈ​ទាំង ៣២ មាន​សក់​ជាដើម, ខ្លួន​ប្រាណ, រូប​កាយ​ទាំងមូល : ជម្ងឺ​តែង​មាន​ប្រចាំ​នៅ​ក្នុង​ករជ​កាយ ។
  3. ករណនាម ( ន.នាមសព្ទ ) [កៈ-រៈ-ណៈ-នាម]   ( បា.បាលី​ ( បាលីភាសា ) )
    នាម​សព្ទ​ដែល​ជា​អំពើ ឬ​ដែល​ជា​កិច្ច​ការ ដូច​ជា​ពាក្យ ការ​ធ្វើ; ការ​ឲ្យ, អំណោយ; ការ​កាន់ ឬ សេចក្ដី​ប្រកាន់ ។ល។
  4. ករណី ( ន.នាមសព្ទ ) [កៈរ៉ៈ--]   ( បា.បាលី​ ( បាលីភាសា ) )
    រឿង; ហេតុ; អំពើ; ដំណើរ; ហេតុ ឬ ការណ៍​ដែល​កើត​មាន​ឡើង : ករណី​នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ; កើត​មាន​ករណី​ប្លែក; ចុះ​មាន​ករណី​អ្វី​ហ្នឹង​?
  5. ករណីយកិច្ច ( ន.នាមសព្ទ ) [--យ៉ៈកិច]   ( បា.បាលី​ ( បាលីភាសា ) )
    កិច្ច​ដែល​គួរ​ធ្វើ, ការងារ​ដែល​ត្រូវ​តែ​ធ្វើ : មុខ​ការ​នេះ​ជា​ករណីយ​កិច្ច​របស់​អ្នក​ហើយ ។
  6. ករវិក ( ន.នាមសព្ទ ) [ក-រ-វ៉ឹក ឬ កៈរ៉ៈវ៉ឹក]   ( បា.បាលី​ ( បាលីភាសា ) )
    បក្សី​មួយ​ប្រភេទ មាន​សំឡេង​ពីរោះ (មាន​និយាយ​តែ​ក្នុង​រឿង​បុរាណ) ។
  7. ករី ( ន.នាមសព្ទ ) [កៈ-រ៉ី]   ( បា.បាលី​ ( បាលីភាសា ) )
    សត្វ​ចតុប្បាទ​មាន​ដៃ ឬ​មាន​ប្រមោយ គឺ ដំរី ។
  8. ករុណា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    សេចក្ដី​អាណិត, អាសូរ; និយាយ​ក្លាយ​មក​ជា កូរណា ក៏​មាន : សូម​លោក​មាន​អាសូរ​ករុណា​ខ្ញុំ​បាទ​ផង ។
  9. ករុណា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ពាក្យ​សម្រាប់​គ្រហស្ថ​ឆ្លើយ​អ្នក​បួស ឬ អ្នក​បួស​និង​អ្នក​បួស​ឆ្លើយ​គ្នា​ទៅ​វិញ​ទៅ​មក; និយាយ​ក្លាយ​មក​ថា កូរណា ក៏​មាន ។ ជួន​ប្រើ​ជា​បុរិស​សព្វនាម​ចំពោះ​ខ្លួន​ឯង : ខ្ញុំ​ករុណា, ខ្ញុំ​ព្រះ​ករុណា ។ ជួន​ប្រើ​ជា​បុរិស​សព្វនាម​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​ថា : ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ។
  10. ករុណាវិសេស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ពាក្យ​សម្រាប់​មន្រ្តី ឬ​បណ្តា​រាស្រ្ត​ទាំងពួង​ឆ្លើយ​ស្ដេច បើ​ឆ្លើយ​ស្ដេច​ទ្រង់​រាជ្យ​ថា : ព្រះ​ករុណា​វិសេស ឬ ព្រះ​ករុណា​ថ្លៃ​វិសេស ។
Headley's Khmer-English Dictionary
  1. ករ [kɑɑ]   - detail »
    noun suffix in words of Indic origin where it indicates the agent or doer of an action, e.g. កម្មករ `worker,' កសិករ `farmer'
  2. ករ ( n ) [kɑɑ]   - detail »
    hand
  3. ករណនាម ( n ) [kaʔraʔnaʔniem]   - detail »
    noun describing an action
  4. ករណនិយម ( n ) [kaʔraʔniʔyum]   - detail »
    pragmatism
  5. ករណី ( n ) [kɑɑrnəy, kaʔraʔnəy]   - detail »
    case, cause, instance, matter, story
  6. ករណីយ ( n ) [kɑɑrnəy, kaʔraʔnəy]   - detail »
    act, deed; duty; matter
  7. ករវិក ( n ) [kɑɑvɨk, kaʔraʔvɨk]   - detail »
    Karavika (a legendary bird with a beautiful voice)
  8. ករី ( n ) [kɑrii, kaʔrii]   - detail »
    elephant
  9. ករីស ( n ) [kaʔriih]   - detail »
    ancient unit of length equal to a little over 200 feet
  10. ករុណា ( n ) [kənaa, kaʔruʔnaa]   - detail »
    pity, compassion

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar