Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កាល

Chuon Nath's Khmer-Khmer Dictionary
  1. កាល ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    គ្រា, ពេល, សម័យ : កាល​នោះ, កាល​ពី​ឆ្នាំ​មុន, កាល​ដែល​ខ្ញុំ​ធ្វើ​ការ ។
    - កាល​បរិច្ឆេទ (កាលៈ--) ន. (បា.) ការ​កំណត់​ពេល, ការ​កម្រិត​នៃ​ថ្ងៃ​ខែ​ឆ្នាំ ។
    - កាល​វិបត្តិ (--វិបាត់) ការ​ប្រែប្រួល​នៃ​កាល, ការ​ខូច​វេលា, ដំណើរ​ខុស​កាល ។ ព. ផ្ទ. កាល​សម្បត្តិ ។
    - កាល​វិភាគ ការ​ចែក​កាល, ការ​បែង​ចែក​វេលា ដើម្បី​ធ្វើ​ការងារ​ឲ្យ​បាន​ស្រួល, ការ​ចែក​មុខ​ការ​ទៅ​តាម​កាល​វេលា ។
    - កាល​សម្បត្តិ ការ​សម​ប្រកប​ដោយ​កាល, ការ​ត្រូវ​ទំនង​តាម​វេលា, ដំណើរ​ដែល​ត្រូវ​តាម​កាល​សម័យ ។ ព. ផ្ទ. កាល​វិបត្តិ ។
    - កាលានុកាល កាល​តាម​លំដាប់​កាល, មួយ​ដង​មួយ​កាល ។
  2. កាល ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    មច្ចុ, មច្ចុរាជ, សេចក្ដី​ស្លាប់ : ព្រះ​កាល​តែង​ផ្តាប់ផ្តិល​នូវ​អាយុ​សង្ខារ​នៃ​សត្វ​លោក ឥត​មាន​រើស​មុខ​ឡើយ ។
  3. កាលកិរិយា ( ន.នាមសព្ទ ) [កាល៉ៈ-កិ-រ៉ិ-យ៉ា ]   ( បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​ស្លាប់ : ធ្វើ​កាល​កិរិយា ។
  4. កាលិក ( ន.នាមសព្ទ ) [កា-លិក ]   ( បា.បាលី​ ( បាលីភាសា ) )
    របស់​ដែល​កើត​ឡើង​តាម​កាល, វត្ថុ​ដែល​ប្រើប្រាស់​បាន​តាម​កាល​វេលា ។ កាលិក​មាន ៤ យ៉ាង​គឺ យាវ​កាលិក, យាម​កាលិក, សត្តាហ​កាលិក, យាវ​ជីវិក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ) ។
  5. កាលិកបត្រ ( ន.នាមសព្ទ ) [កា-លិ-កៈ-បាត់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    សារពត៌មាន, ទស្សនាវដ្ដី ឬ​សៀវភៅ​ដែល​ផ្សាយ​ចេញ​តាម​កំណត់​កាល​ទៀងទាត់ ។
  6. កាលៈទេសៈ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (កាល “គ្រា, ពេល, សម័យ” + ទេស “ស្រុក, ប្រទេស”) កាល​សម័យ​របស់​ស្រុក​ទេស; កាល​និង​ប្រទេស : មុន​នឹង​ប្រកប​មុខ​របរ​ផ្សេង​ៗ គប្បី​ពិចារណា​លៃលក​មើល​ឲ្យ​សមរម្យ​ទៅ​តាម​កាលៈ-ទេសៈ ។ ពាក្យ​នេះ សម័យ​សព្វ​ថ្ងៃ គេ​ច្រើន​ប្រើ​សំដៅ​ន័យ​ថា “ហេតុ​ការណ៍​ចម្លែក, ប្រវត្តិ​ហេតុ, ព្រឹត្តិការណ៍​ផ្សេង​ៗ, ការ​វិបរិត​ប្រែប្រួល” ។
  7. កាល់ ( កិ.កិរិយាសព្ទ )
    ពាន​គ្នា; ពាក្យ​សម្រាប់​និយាយ​ចំពោះ​សត្វ​ចង់​គ្នា : គោ​កាល់​ញី ។
  8. កាល់ ( កិ.កិរិយាសព្ទ )
    តម្រឹម : កាល់​ជើង​សក់ ។ ខារខាំង​មិន​ឲ្យ​ច្រឡូកច្រឡំ​លាយ​គ្នា : គោ​កាល់​ហ្វូង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ការពារ) ។
  9. កាល​ដែល ( អា. និ.អាយតនិបាត )
    ពេល​ដែល, គ្រា​ដែល, ខណៈ​ដែល, សម្រាប់​ប្រើ​ក្នុង​ប្រយោគ​ជ្រែក ឬ​ផ្ញើ​ក្នុង​ប្រយោគ​ដទៃ ឧ. កាល​ដែល​បិតា​ធ្វើ​មរណ​កាល​ទៅ គាត់​ពុំ​បាន​ផ្ដែផ្ដាំ​អ្វី​ឡើយ (កាល​ដែល​បិតា​ធ្វើ​មរណ​កាល) ជា​ប្រយោគ​ជ្រែក ។ កូន​ត្រូវ​នៅ​កំព្រា ជា​ប្រយោគ​ធំ ។ ប្រយោគ បា. ហៅ​លក្ខណៈ ។
Headley's Khmer-English Dictionary
  1. កាល ( conj ) [kaal]   - detail »
    when (esp. used of past time; may refer to a time different from that in a second clause)
    Eg. កាលខ្ញុំនៅពីយុវវ័យ ខ្ញុំចូលចិត្តលេងកីឡាបាល់បោះ: When I was young, I liked to play volleyball.
  2. កាល ( n ) [kaal]   - detail »
    time; period / interval (of time)
  3. កាលានុរូប ( adj ) [kaalaanuʔruup]   - detail »
    to be timely, opportune, expedient
  4. កាលានុវត្ត ( adj ) [kaalaanuʔvoat]   - detail »
    to be convenient, handy
  5. កាលានុវត្តន៍ ( n ) [kaalaanuʔvoat]   - detail »
    opportunism
  6. កាលិក ( n ) [kaalɨk]   - detail »
    something that is periodic / temporary / temporal.
  7. កាលិក ( adj ) [kaalɨk]   - detail »
    to be temporary, periodic
  8. កាលៈទេសៈ ( n ) [kaalaʔteisaʔ]   - detail »
    circumstance, point in time
  9. កាល់ ( v ) [kal]   - detail »
    (of male animals) to mount / mate with a female
  10. កាល់ ( v ) [kal]   - detail »
    to protect, defend

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar