Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ក

Chuon Nath's Khmer-Khmer Dictionary
  1. កខឹក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ ) [ក៏ខឹក ]
    ខឹក​ៗ ច្រើន​ដង​មិន​ដាច់​សូរ ហើយ​ញាប់​រន្ថាន់ (សើច) សើច​កខឹក ។
  2. កខុប ( ន.នាមសព្ទ ) [ក៏ខុប ]
    ឈ្មោះ​សត្វ​ល្អិត​មួយ​ប្រភេទ រូប​ដូច​កន្លាត​តែ​នៅ​ក្នុង​ទឹក ។
  3. កខ្វក់ ( គុ.គុនសព្ទ ) [ក៏ខ្វក់ ]
    ដែល​គគ្រិច​មិន​ស្អាត, ដែល​ស្មោកគ្រោក ។
  4. កខ្វិក ( ប.បរិវារសព្ទ ) [ក៏ខ្វិក ]
    សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ​កខ្វក់ : កខ្វិក​កខ្វក់ ។
  5. កខ្វេសកខ្វាស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ក៏ខ្វេសក៏ខ្វាស ]
    ដែល​មាន​ដំណើរ​ខ្វេសខ្វាស​រឿយ​ៗ : វារ​កខ្វេសកខ្វាស ។
  6. កង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ឮ​ស៊ាន​រំពង, អឺងកង : ឮ​សូរ​កង​រំពង, យំ​កង​រំពង, ហ៊ោ​កង​រំពង ។
  7. កង ( កិ.កិរិយាសព្ទ )
    ចាប់​ត្រកង; ធ្វើ​ឲ្យ​មូល​ជា​វង់ : កង​ចំបើង​មួយ​កង, គោ​កង​កន្ទុយ ។
  8. កង ( ន.នាមសព្ទ )
    ពួក, ក្រុម, សង្កាត់, ចង្កោម : កង​ទ័ព, កង​ឃុំ, កង​ខេត្ត, កង​ធម៌ ។
  9. កង ( ន.នាមសព្ទ )
    ប្រដាប់​មាន​វង់​មូល​សម្រាប់​ពាក់​ប្រហក : កង​ដៃ, កង​ជើង, កង​ក្រវិល ។ អ្វី​ៗ ដែល​មាន​ចំនួន​ល្មម​ត្រកង, ល្មម​ក្រសោប​បាន : ឧស​មួយ​កង, ស្មៅ​មួយ​កង ។
  10. កងកន់ ( ន.នាមសព្ទ )
    គ្រឿង​ប្រដាប់​ដែល​ធ្វើ​ពី​មាស​, ប្រាក់ ឬស្ពាន់ មាន​រង្វង់​មួល​សម្រាប់​ស៊ក​បញ្ចូល​ត្រង់​ដើម​ដៃ ឬ​ក​ជើង ឧ.ស្ត្រី​ល្ខោន​ហ្លួង​ពាក់​សង្វារ​កងកន់

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar