Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខណ្ឌ

Chuon Nath's Khmer-Khmer Dictionary
  1. ខណ្ឌ ( ន.នាមសព្ទ ) [ខ័ន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សង្កាត់, ប៉ែក, កំណត់, ប៉ែត​អាណា​ខែត្រ ។ នាទី​ដែល​មាន​ឃុំ​ច្រើន​ឡើង ហើយ​ដែល​មាន​ចៅហ្វាយ​ខណ្ឌ​មួយ​កាន់​កាប់​រាជការ; ខណ្ឌ​ត្រូវ​ឡើង​ស្រុក ហើយ​ស្រុក​ត្រូវ​ឡើង​ខែត្រ, ជួន​កាល​ខណ្ឌ​ឡើង​ផ្ទាល់​ទៅ​ខែត្រ​ក៏​មាន : ខណ្ឌ​ភ្នំពេញ ។ ពាក្យ​ខាង​លើ​នេះ ប្រើ​តែ​ក្នុង​សម័យ​ជាន់​ដើម, សព្វ​ថ្ងៃ​គេ​ប្រើ​ពាក្យ​ ស្រុក ជា​ជំនួស ខណ្ឌ វិញ ។
  2. ខណ្ឌ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    កម្រិត, បម្រាម​ផ្ដាច់​មិន​ឲ្យ​ធ្វើ : ទៅ​បាន ឥត​មាន​ខណ្ឌ​ទេ, ព្រះ​រាជ​ខណ្ឌ ។
  3. ខណ្ឌខាប់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ខាន់--]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខាប់​ខណ្ឌ) ។
  4. ខណ្ឌសញ្ញា ( ន.នាមសព្ទ ) [ខាន់-ឌៈ-សាញ់-ញ៉ា]   ( បា.បាលី​ ( បាលីភាសា ) )
    សញ្ញា​មាន​រូប​យ៉ាង​នេះ (។) សម្រាប់​ប្រើ​រាំង​ឃ្លា ឬ​សង្កាត់​នៃ​សេចក្ដី​មួយ​ៗ ឲ្យ​ដាច់​ស្រឡះ​ដោយ​ឡែក​ពី​គ្នា ។ វេវ.
    - ល្បះ ។
  5. ខណ្ឌសីមា ( ន.នាមសព្ទ ) [ខាន់-ឌៈ-សីម៉ា]   ( បា.បាលី​ ( បាលីភាសា ) )
    សីមា​តូច ។ ឈ្មោះ​ពទ្ធ​សីមា​តូច ដែល​ព្រះ​ភិក្ខុ​សង្ឃ​សន្មត ដោយ​ញត្តិ​ទុតិយ​កម្ម​វាចា ផ្ដាច់​ចេញ​ចាក​មហា​សីមា ដើម្បី​ធ្វើ​សង្ឃ​កម្ម​ដោយ​ងាយ (ព. វិ. ពុ.) ។
  6. ខណ្ឌ​ស្ករ ( ន.នាមសព្ទ ) [ខ័នស្ក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ខណ្ឌសក្ករ “ស្ករ​ក្រាម​ដុំ​ៗ”) ឈ្មោះ​ថ្នាំ​កែ​រោគ​មួយ​យ៉ាង​ស្រដៀង​នឹង​ស្ករ​ក្រាម (មាន​និយាយ​តែ​ក្នុង​ក្បួន​ផ្សំ​ថ្នាំ​ពី​បុរាណ) ។ ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ផ្លែ​រាង​តូច​ខ្លី សំបក​ទុំ​ហើយ​ក៏​នៅ​តែ​បៃតង ជ័រ​ច្រើន : ស្វាយ​ខណ្ឌ​ស្ករ ។
Headley's Khmer-English Dictionary
  1. ខណ្ឌ ( v ) [kʰan]   - detail »
    to partition, divide, separate.
  2. ខណ្ឌ ( n ) [kʰan]   - detail »
    limit; order, curfew; area; partition; group, aggregate; limitation; administrative district, sector, quarter
  3. ខណ្ឌ ( n ) [kʰan]   - detail »
    period (at the end of a sentence or a stanza of poetry) (.)


Prohok Solutions @2017 : Learn Khmer | Khmer Calendar