Khmer Dictionary: ខាន់
Chuon Nath's Khmer-Khmer Dictionary
-
ខាន់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ័ឌ្គ) ។
-
ខាន់ខៅ
( ន.នាមសព្ទ )
កំណល់, រង្វាន់សម្រាប់ជូន ពេទ្យរក្សារោគ ឬ គ្រូបង្ហាញ, គ្រូបង្រៀនសិល្បសាស្រ្តផ្សេងៗ : ជូនរង្វាន់ខាន់ខៅគ្រូ ។ ហៅ ទ្រនឹប ក៏បាន ។
-
ខាន់ជីប
( ន.នាមសព្ទ )
រំយោលគ្រឿងសេះ ចុងសំយុងក្រោមចង្កា : ចងខាន់ជីប ។
-
ខាន់បៀត
( ន.នាមសព្ទ )
ឈ្មោះរោគមួយយ៉ាង កើតបៀតបំពង់ក ធ្វើឲ្យលំបាកលេបបាយ លេបទឹក : រោគខាន់បៀត ។
-
ខាន់លឿង
( ន.នាមសព្ទ )
ឈ្មោះរោគដែលបណ្ដាលឲ្យសាច់មានសម្បុរលឿង : រោគខាន់លឿង ។
-
ខាន់ស្លា
( ន.នាមសព្ទ )
ប្រាក់ជំនូនដែលមេបាខាងប្រុស ជូនទៅមេបាខាងស្រី ក្នុងវេលាដែលធ្វើអាវាហវិវាហមង្គល ។ ក្នុងច្បាប់ទសភរិយា លោកកំណត់តែ ៨ ដេញ គឺប្រមាណ ១២ រៀល តែបើនឹងដាក់ច្រើនជាងចំនួននោះក៏បាន :
- ប្រាក់ខាន់ស្លា (ទំនៀមបុរាណ) ។ ច្បាប់រដ្ឋប្បវេណី ថា បញ្ជាប់ចិត្ត ។
-
ខាន់ស្លាក់
( ន.នាមសព្ទ )
ឈ្មោះរោគមួយយ៉ាងកើតកណ្ដាល-ក ធ្វើឲ្យលេបបាយ លេបទឹកពុំរួច : រោគខាន់ស្លាក់ ។
Headley's Khmer-English Dictionary
-
ខាន់
( n ) [kʰan] - detail »
kind of rug
-
ខាន់
( n ) [kʰan] - detail »
bracelet, collar, ring
-
ខាន់
( n ) [kʰan] - detail »
cloth
-
ខាន់
[kʰan] - detail »
-
ខាន់ខៅ
( n ) [kʰan kʰav] - detail »
gift or prize awarded to a teacher or doctor in recognition of some service
-
ខាន់ជីប
( n ) [kʰan ciip] - detail »
part of a horse's accoutrements consisting of cloth drapes worn under the chin
-
ខាន់បៀត
( n ) [kʰan biet] - detail »
inflammation of the throat which makes swallowing difficult
-
ខាន់លឿង
( n ) [kʰan lɨəŋ] - detail »
jaundice
-
ខាន់ស្លា
( n ) [kʰan slaa] - detail »
bride price (symbolic price paid during the wedding ceremony by the groom's parents to the bride's parents); gifts from a man to his fiance
-
ខាន់ស្លាក់
( n ) [kʰan slak] - detail »
diphtheria