Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គគឹត
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានជ័រជាពិសរោលសាច់មនុស្ស ។
-
គគុក
( គុ.គុនសព្ទ )
ដែលនៅក្ដៅងំ : ក្ដៅគគុក ។ ឧ. ឬ កិ. វិ. ដែលហូរ, ដែលបក់, ដែលទៅមកបន្តគ្នាឥតអាក់ : ទឹកហូរគគុក, ខ្យល់បក់គគុក, មនុស្សដើរគគុក ។
-
គគុកគគាក់
( ឧ.ឧទានសព្ទ )
សូរឮដោយខ្យល់, ដោយទឹក ឬដោយមានការប្រជុំគ្នាច្រើន : ឮសូរគគុកគគាក់ ។
-
គគុល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលសើមប៉ផ្អៀច : ដីសើមគគុល ។ ដែលឆេះមានតែរងើក : រងើកភ្លើងគគុល, ឆេះគគុល ។
-
គគុះ
( ប.បរិវារសព្ទ )
or គគុះគគុល
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យ គគុល : គគុះគគុល ។
-
គគើម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យវារ ឬដើរឲ្យវិសេសឡើង : វារគគើម, ដើរគគើម ។
-
គគ្រក់
( ឧ.ឧទានសព្ទ )
គ្រក់ៗ មិនដាច់សូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រក់ៗ ផង) ។
-
គគ្រក់
( គុ.គុនសព្ទ )
ដែលកខ្វក់មិនស្អាត : មនុស្សគគ្រក់ ។
-
គគ្រន់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលព្រឺព្រួច, ញ័រ, ស្ញុលដោយរងា : រងាគគ្រន់, សាច់គគ្រន់ ។
-
គគ្រាក់
( ឧ.ឧទានសព្ទ )
សូរទឹកពុះលោតកូនក្រាញ់ : ទឹកពុះគគ្រាក់ ។
<< Prev 1 2 3 4 5 6 ... 20 Next >>