Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គគ្រាត ( គុ.គុនសព្ទ )
    ដែល​មិន​រលីង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រីតគ្រាត ផង) ។
  2. គគ្រាំ ( ឧ.ឧទានសព្ទ )
    ដែល​ឮ​សូរ​គ្រាំ​ៗ ច្រើន​ដង : រលក​គគ្រាំ, វាយ​ទឹក​គគ្រាំ គឺ​ឮ​សូរ​គ្រាំ​ៗ រឿយ​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាំ​ៗ ផង) ។
  3. គគ្រាំង ( គុ.គុនសព្ទ )
    ដែល​មិន​ស្អាត មិន​រលីង, ដែល​រឹង​គម្រាំង, ដែល​មាន​សភាវៈ​អ្វី​ប៉ះ​ប្រឡាក់​ហើយ​ខះ​ក្ដាំង : ស្បែក​គគ្រាំង, រឹង​គគ្រាំង ។
  4. គគ្រាំង ( ឧ.ឧទានសព្ទ )
    សូរ​ឮ​គ្រាំង​ៗ​ច្រើន​ដង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាំង​ៗ) ។
  5. គគ្រិងគគ្រាំង ( គុ.គុនសព្ទ )
    គម្រិង​គម្រាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គគ្រាំង ផង) ។
  6. គគ្រិច ( គុ.គុនសព្ទ )
    ដែល​មាន​អាការ​គគ្រិច​ៗ ដោយ​ដង្កូវ​ចុះ : ដង្កូវ​ចុះ​គគ្រិច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រិច​ៗ ផង) ។
  7. គគ្រិះ ( គុ.គុនសព្ទ )
    ដែល​មាន​ញើស​ក្អែល​រីក​ជាំ, ខ្មៅ​ត្រង់​មុខ ឬ ត្រង់​សព៌ាង្គកាយ : មុខ​គគ្រិះ, ខ្លួន​គគ្រិះ, ក្អែល​គគ្រិះ ។
  8. គគ្រីតគគ្រាត ( គុ.គុនសព្ទ )
    ដែល​គគ្រាត​គគ្រើម​មិន​រាប​ស្មើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គគ្រាត, គ្រីតគ្រាត, គគ្រើម ផង) ។
  9. គគ្រីវ ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​ញាក់​សរសៃ​កើត​នៅ​ជើង; ខ្លះ​ហៅ ប្រគ្រីវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
  10. គគ្រីសគគ្រូស ( គុ.គុនសព្ទ )
    រឹងរូស, ដែល​លាន់​មាត់​ងងិះងងុះ​មិន​ចង់​ធ្វើ​តាម​បង្គាប់ : មនុស្ស​គគ្រីសគគ្រូស ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar