Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គគ្រឹក ( ឧ.ឧទានសព្ទ )
    សូរ​សន្ធឹក​ដើរ​ច្រើន​គ្នា : មនុស្ស​ដើរ​គគ្រឹក ។
  2. គគ្រឹកគគ្រេង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​លេង, ពាក្យ​ធ្វើ​បុណ្យ​ជាដើម ឲ្យ​ប្លែក​ឡើង : លេង​ល្បែង​គគ្រឹកគគ្រេង, ធ្វើ​បុណ្យ​គគ្រឹកគគ្រេង គឺ​លេង ឬ​ធ្វើ​បុណ្យ ដោយ​មាន​ល្បែង​ផ្សេង​ៗ មាន​ភ្លេង​ជាដើម ទាំង​មាន​មនុស្ស​ក៏​ច្រើន​ផង ។
  3. គគ្រឹម ( ឧ.ឧទានសព្ទ )
    គ្រឹម​ៗ ច្រើន​ដង​មិន​ដាច់​សូរ : ឮ​សូរ​គេ​លេង​ភ្លេង​ខ្មែរ​គគ្រឹម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រឹម​ៗ ផង) ។
  4. គគ្រឺត ( កិ.កិរិយាសព្ទ )
    ធ្វើ​កិរិយា​ព្រហើន, កំញើញ​ដាក់, កង្ខើញ​ចូល : គគ្រឺត​ដាក់​ឥត​ញញើត; ឲ្យ​បាយ​ស៊ី​ឆ្អែត​ហើយ វា​គគ្រឺត​មក​រក​វិញ ។
  5. គគ្រុក ( គុ.គុនសព្ទ )
    ដែល​មាន​ដង្កូវ​ចុះ :
    - ស្អុយ​គគ្រុក ។ ព. ប្រ. សម្អុយ​គគ្រក គឺ​ខូច​កេរ្តិ៍​ឈ្មោះ​ដូច​ជា​សម្អុយ​ដែល​ដង្កូវ​ចុះ​គគ្រុក ។
  6. គគ្រុក
    គ្រុក​ៗ មិន​ដាច់​សូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រុក​ៗ ផង) ។
  7. គគ្រុម ( ឧ.ឧទានសព្ទ )
    គ្រុម​ៗ មិន​ដាច់​សូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រុម ឬ គ្រុម​ៗ ផង) ។
  8. គគ្រុយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​មាន​លំនាំ​យឺត​គ្រុយ​ៗ : ដើរ​គគ្រុយ, ធ្វើ​ការ​គគ្រុយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រុយ​ៗ ផង) ។
  9. គគ្រូក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ឮ​សូរ​គ្រូក​ៗ ច្រើន​ដង : យំ​គគ្រូក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រូក ផង) ។
  10. គគ្រួប ( ឧ.ឧទានសព្ទ )
    ដែល​ឮ​គ្រួប​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រួប​ៗ ផង) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar