Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឃ

Chuon Nath's Khmer-Khmer Dictionary
  1. ឃ្វាល ( កិ.កិរិយាសព្ទ )
    ចាំ, រក្សា​សត្វ​ចិញ្ចឹម : ឃ្វាល​គោ, ឃ្វាល​ក្របី, ក្មេង​ឃ្វាល​ក្របី ជិត​បឹង​មួយ ។
  2. ឃ្វិច ( ន.នាមសព្ទ )
    ឈ្មោះ​ក្រូច​មួយ​ប្រភេទ សំបក​ស្ដើង​ផុយ​ងាយ​បក ផ្លែ​ប្រើ​បរិភោគ​ជា​ចំណី​លាង​មាត់ : ក្រូច​ឃ្វិច ។
  3. ឃ្វើង ( ន.នាមសព្ទ )
    ឈ្មោះ​ចាន​ធំ​មួយ​យ៉ាង ធំ​ជ្រៅ​ជាង​ចាន​គោម : ចាន​ឃ្វើង, ស៊ី​បាយ​អស់​មួយ​ឃ្វើង (និយាយ​តាម​ទម្លាប់​ដោយ​ស្រុក, អ្នក​ខ្លះ​ហៅ ទ្រមេម : បាយ​មួយ​ទ្រមេម ) ។
  4. ឃ្វើច​ៗ ( កិ.កិរិយាសព្ទ )
    ពាក្យ​និយាយ​ផ្សំ​នឹង​ពាក្យ​ដើរ​ឲ្យ​ប្លែក​ឡើង : ដើរ​ឃ្វើច​ៗ គឺ​ដើរ​វៀច​ៗ ឃ្ញើច​ៗ ព្រោះ​ពិការ​ជើង មាន​កើត​ដំបៅ​លេច​ជាដើម ។


Prohok Solutions @2017 : Learn Khmer | Khmer Calendar