Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ង

Chuon Nath's Khmer-Khmer Dictionary
  1. ងងុយ ( ន.នាមសព្ទ )
    សេចក្ដី​សម្រាក កើត​ដោយ​រួយ​ស្រយង់ស្រយុត​ទន់​ក្នុង​កាយ​នាំ​ឲ្យ​ចង់​ដេក : ងងុយ​ដេក, ថ្ងៃ​នេះ​ខ្ញុំ​ធ្វើ​ការ​មិន​កើត ព្រោះ​យប់​មិញ​ខ្ញុំ​អត់​ងងុយ ។ ជ្រប់​ងក់​ចង់​ដេក (មិន​សូវ​ប្រើ, ច្រើន​ប្រើ​ថា ងុយ ឬ ងុយ​ដេក, ងុយ​ទទួល​ទាន​ដំណេក) ។
  2. ងងុល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​សំយុង​មុខ​ជជ្រុល​មិន​ងើប : ដើរ​ងងុល, ស្រវឹង​ស្រា​ងងុល​; ដំណើរ​ងងុល ។ ប្រើ​ជា កិ. ក៏​បាន : កុំ​ងងុល​ពេក, កំពុង​ងងុល​ខ្លាំង​ណាស់ ។
  3. ងងុះ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ធ្វើ​ការ​មមឹះ​ហើយ​និយាយ​គ្នារ​ហឹម​ៗ មិន​សូវ​ដាច់​សូរ : ធ្វើ​ការ​ងងុះ​ទាល់​ល្ងាច ។
  4. ងងូស ( ឧ.ឧទានសព្ទ )
    ងូស​ៗ​រឿយ​ៗ : ចុះ​ខ្ជិល​អី​ខ្ជិល​ម៉្លេះ, សព្វ​បើ​ជីរ, ស្លឹក​គ្រៃ, ម្ទេស​ ក៏​មិន​ដាំ​ស៊ី​ដែរ, ចេះ​តែ​ងងូស​ទៅ​សុំ​គេ​ស្ទើរ​រាល់​ថ្ងៃ, មិន​នឹក​ខ្មាស​គេ​ទេ​ឬ ? (ព. ទ្រ. ម.) ។
  5. ងងើល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) or ងង៉ើល
    ដែល​មាន​កិរិយា​ងើប​ងើយ​បន្ដិច​ហើយ​ជជើល, រលះរលាំង ឥត​ក្រែង ឥត​អៀន ឥត​ខ្មាស : ងងើល​ដូច​គេ​ពក​ថ្ងាស; ដំណើរ​ងងើល ។
  6. ងង៉េស ( ឧ.ឧទានសព្ទ )
    សូរ​សំឡេង​ដែល​ឮ​ង៉េស​ៗ​រឿយ​ៗ : ឈឺ​ងង៉េស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ង៉េស​ៗ ផង) ។
  7. ងប់ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ជ្រប់​ងោង; មុខ​រឹង : ជាង ២ ខែ​ហើយ​វា​ងប់​តែ​នឹង​ល្បែង មិន​សូវ​មក​ផ្ទះ​សំបែង​ទេ ។
  8. ងប់ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ ស្លឹក​ក្រពុល, ស្លឹក​ប្រើ​ធ្វើ​ជា​ថ្នាំ​ស្រឡាប​រំងាប់​ចំហាយ​គ្រុន​ក្ដៅ ឬ ធ្វើ​ជា​បន្លែ​ស្ល​ស្រឡក់​ក៏​បាន; អ្នក​ខ្លះ​ហៅ​ថា ដើម​ឡេវ​អាវ ព្រោះ​មាន​ផ្កា, ផ្លែ​សណ្ឋាន​ដូច​ឡេវ​អាវ ។
  9. ងរ ( កិ.កិរិយាសព្ទ )
    សំដែង​អាការ​មាយា នាំ​ងរ : ងរ​ចុះ, ងរ​ឡើង ។
  10. ងា ( កិ.កិរិយាសព្ទ )
    លើក​ដៃ​ឡើង​ជន្ល ឬ​លើក​ដៃ​វាសវង់​លំនាំ​គុន : ងា​ដៃ, ងា​ដៃ​ជន្ល ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar