Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ង

Chuon Nath's Khmer-Khmer Dictionary
  1. ងាក ( កិ.កិរិយាសព្ទ )
    បែរ​បញ្ឆៀង, បែរ​ខាង : ងាក​ឆ្វេង, ងាក​ស្ដាំ, ងាក​ចុះ​ងាក​ឡើង ។
    - ងាក​ចិត្ត, ងាក​គំនិត គឺ​បែរ​ចិត្ត, បែរ​គំនិត ។
  2. ងាប់ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ស្លាប់, គាំង; និយាយ​ចំពោះ​តែ​អនុបាទិន្នករូប មាន​ឈើ​និង​គ្រឿង​ចក្រ​ជាដើម : ឈើ​ងាប់, ឫស្សី​ងាប់, នាឡិកា​ងាប់ ។ បើ​ចំពោះ​ឧបាទិន្នករូប​មាន​មនុស្ស​ជាដើម គឺ​ជា​ពាក្យ​ទ្រគោះ : អា​ចោរ​កំណាច​នោះ​វា​ងាប់​ទៅ​ហើយ ។ ចំពោះ​សត្វ​តិរច្ឆាន គោ​ងាប់, ក្របី​ងាប់ ។
    - ងាប់​គំនិត គឺ​ផុត, ទាល់​អស់​ផ្លូវ​គិត​ត​ទៅ​ទៀត ។ ព. គ. ថា : ស្លាប់​គំនិត, ផុត​គំនិត, ទាល់​គំនិត, អស់​គំនិត ។
  3. ងាយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មិន​ក្រ, មិន​ពិបាក គឺ​ដែល​ស្រួល, ដែល​ស្រណុក, ធ្វើ​ឆាប់​កើត, រក​ឆាប់​បាន​ជាដើម : ការ​ងាយ​សោះ​ទៅ​ជា​ធ្វើ​មិន​កើត ។
  4. ងារ ( ន.នាមសព្ទ )
    មុខ​ការ, ទី​តំណែង​រាជការ​តាម​បណ្ដា​ស័ក្ដិ, តាម​ក្រសួង, បណ្ដា​ស័ក្ដិ, យស​ស័ក្ដិ, ឋានន្តរ ។ លោក​ហ្នឹង​មាន​ងារ​ជា​អ្វី ? មាន​ងារ​ជា​ហ្លួង​ពិភក្តិ​អក្សរ ។
  5. ងារ ( ន.នាមសព្ទ )
    ភាគ​ដី​ល្មម​កម្លាំង​បុរស​ធ្វើ​មួយ​ពេល​ហើយ​ការ : ដី​មួយ​ងារ, ភ្ជួរ​ស្រែ​មួយ​ព្រឹក​បាន​ពីរ​ងារ ។ ការ​ដែល​ចែក​ដោយ​មុខ, ដោយ​ឡែក ក៏​ហៅ​ថា ងារ ដែរ : ធ្វើ​ការ​តាម​មុខ​ងារ, ធ្វើ​ការ​កាន់​មុខ​ងារ, ធ្វើ​ការ​កាន់​ងារ, ភ្ជួរ​កាន់​ងារ ។
  6. ងារ ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ​ការ : ការ​ងារ គឺ​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ដោយ​មុខ ។
  7. ងាវ ( ន.នាមសព្ទ )
    លៀស​សមុទ្រ​មួយ​ប្រភេទ ក្នុង​ពួក​គ្រែង : ផ្អក​ងាវ ។
  8. ងាស ( កិ.កិរិយាសព្ទ )
    គ្រវាស​ចេញ : ងាស​ដៃ, ងាស​ជើង ។
  9. ងាស់ ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ទាស់​សរសៃ, ស្លាក់​ខ្យល់​គាំង​ម្ដង​ៗ, ងាស់​ដៃ, ដៃ​ងាស់ ។ គំនិត​ងាស់ ឬ ងាស់​គំនិត ទញ់​គំនិត​គិត​ឃើញ​ខ្លះ ទេ​ខ្លះ ។ ការ​ងារ​ងាស់ ការ​ងារ​ដែល​គាំង​ប្រព្រឹត្ត​ទៅ​មិន​ស្រួល ។ ងាស់​សំដី សំដី​គាំង​ៗ មិន​រាបសា ។ល។
  10. ងាំង ( គុ.គុនសព្ទ )
    ដែល​ក្រហម​ចាស់ : ក្រហម​ងាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ងៅ, ឆ្អៅ ផង) ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar