Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ង

Chuon Nath's Khmer-Khmer Dictionary
  1. ងាំង ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​អណ្ដែង​មួយ​ប្រភេទ​មាន​សាច់​ហាប់ ក្បាល​ធំ​ទ្រងាង​ ផ្សេង​គ្នា​ពី​ត្រី​អណ្ដែង​ទន់ : ត្រី​អណ្ដែង​ងាំង មាឌ​តូច​ជាង​ត្រី​អណ្ដែង​ទន់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អណ្ដែង ផង) ។
  2. ងាំៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ថា​មិន​ច្បាស់ : និយាយ​ងាំ​ៗ ។
  3. ងាំៗ ( ឧ.ឧទានសព្ទ ) or ង៉ាំ​ៗ
    សូរ​ឆ្កែ​ប្រខាំ​គ្នា ឮ​សូរ​ស្រដៀង​នឹង ង៉ាញ់​ៗ ដែរ ។
  4. ងីក ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​ពាក្យ​ងាក : ងីក​ងាក, ដើរ​ងីក​ងាក; ដំណើរ​ងីក​ងាក ។
  5. ងីងើ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) or ងេងើ
    ដែល​គ្រលៀស​រេ​ទៅ​រេ​មក : ធ្វើ​ក្បាល​ងីងើ ។
  6. ងីវ ( ន.នាមសព្ទ )   ( ចិ.ចិន (ភាសាចិន) )
    របាំ​ចិន, ល្ខោន​ចិន : ចិន​លេង​ងីវ, ទៅ​មើល​ងីវ ។
  7. ងីសងាស ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​មាន​ដំណើរ​មិន​រៀបរយ, ដែល​ទទីសទទាស នាំ​ឲ្យ​ទើស​ទែង ទាស​ទៅ​ទាស​មក​ច្រើន​ដង ខុស​ផ្លូវ ខុស​គន្លង ។
  8. ងឹល ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​ឆ្កែ​គ្រហឹម : ឆ្កែ​គ្រហឹម​ងឹល ។
  9. ងឺៗ ( ឧ.ឧទានសព្ទ )
    សូរ​គ្រហឹម​ស្រាល​ៗ ។
  10. ងុរងក់ ( គុ.គុនសព្ទ )
    ចាស់​ជរា​គ្រាំគ្រា​ខ្លាំង, ដែល​ទ្រម​ខ្លាំង​មាន​ដំណើរ​ជជ្រុល​ជជ្រក​ : ចាស់​ងុរងក់ (ពាក្យ​សាមញ្ញ) ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហូនហ៊ក់ ផង) ។

<< Prev   1   2   3   4   5   6   ... 10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar